NGUONMOV SUPERMARKET.BMC សូមស្វាគមន៏

    រដ្ឋបាលសាធារណៈ

    Author: luxery supper market Genre: »
    Rating


    សេចក្តីផ្តើម និង រូបមន្តតាក់តែងលិខិតរដ្ឋបាល
    Introduction and Administrative Act Writing Formulas
    គោលបំណងនៃមេរៀន
                – មេរៀននេះ មានគោលបំណងអោយនិស្សិត យល់ពីបែបបទក្នុងការតាក់តែងលខិតស្នាម រដ្ឋបាលផ្សេងៗ ។ លើសពីនេះទៅទៀត អោយនិស្សិតយល់ពី មូលដ្ឋានគ្រឹះ និង ជំហ៊ានក្នុងការតាក់តែង លិខិត យល់ពីរបៀបសរសេរលិខិតស្នាមរដ្ឋាបាលផ្សេងៗ  ព្រមទាំងរបៀបផ្ញើលិខិតស្នាមទៅកាន់ស្ថាប័ន ទាំងឡាយ ទាំងក្នុងវិស័យឯកជន និង វិស័យសាធារណៈ ។
    ,       លិខតបទដ្ឋានៈ គឺជាេសចក្តីសំរេច ដែលមានខ្លឹមសារជា  បទបញ្ញតិទូទៅ ឬ ឯកត្តភូត ហើយមាន លក្ខណៈគតិយុត្ត ចេញដោយព្រះមហាក្សត្រ ក្នុងនាមប្រមុខរដ្ឋ និងអាជ្ញាធររដ្ឋបាល (ក្នុងនាម រដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត-ក្រុង-ស្រុក-ខណ្ឌ័ ឃុំ-សង្កាត់ និង អង្គភាពដែលមានីតិសម្បទា)។
    បទបញ្ញត្តិ គឺជាការបញ្ជា ការហាមប្រាម ការកំនត់ ការអនុញ្ញតិ។
    ឧទាហរណ៍ៈ           ១. ច្បាប់ហាម ប្រជាពលរដ្ឋ មិនអោយលេងល្បែងស៊ីសង
    ២. ច្បាប់ចែងថា ប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពក្នុងការបញ្ចោញមតិ។
    ឯកត្តភូត
    គឺសំដៅទៅលើលិខិតបទដ្ឋាន ដែលមានលក្ខណៈតែងតាំង ដកហូតមុខតំណែង……..។
    អង្គភាពមាននីតិសម្បទា ៖ គឺជាអង្គភាពមានសិទ្ឋចេញលិខិត បទដ្ឋាន ដែលច្បាប់ប្រគល់អោយ។
    ឧទាហរណ៍ ៖ អគ្គស្នងការនគរបាលជាតិ មានសិទ្ឋចេញសេចក្តីសម្រេចតែងតាំង អនុសេណីយ៍ឯកចុះ ក្រោម ។
    លិខិតបទដ្ឋានមានៈ
    -       ព្រះរាជក្រម
    -       ព្រះរាជក្រឹត្យ
    -       អនុក្រឹត្យ
    -       ប្រកាស
    -       ដីកា
    -       សេចក្តីសម្រេច
    ព្រះរាជក្រម ៖ គឺលិខិតបទដ្ឋានប្រកាសអោយប្រើច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ឋសភាបាន ពិនិត្យយល់ស្របលើទំរង់ និង គតិច្បាប់។ ចេញដោយព្រះមហាក្សត្យ កង្នុនាមជាប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋស្តីទីក្នុង ករណីព្រះមហាក្សត្រអវត្តមាន។
    សំគាល់  ពាក្យ ស្តីទី = ស្តី   ៎ ទី
    - ស្តី ៖ ពឹងពាក់
    -  ទី ៖ តំណែង
     ព្រះរាជក្រឹត្យ
    ខ្លឹមសារៈ
    - តែងតាំង
    មុខតំណែង ៖ ពី អគ្គនាយក ទៅដល់ នាយករដ្ឋមន្ត្រី
    ក្របខ័ណ្ឌ ៖ ឧត្តមសេនីយ៍ត្រីឡើង និង ឧត្តមន្ត្រី
    - ដាក់អោយចូលនិវត្តន៍ ដកហូតមុខតំណែង
    - តែងតាំងឧកញ៉ា
    - ការបង្កើត គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ងាធរ គ្រឹះស្ថាន
    - ការលើកលែងទោស បន្ធូរបន្ថយទោសទណ្ឌិត
    - ការផ្តល់សញ្ជាតិ
    - ផ្តល់គ្រឿងឥស្សរិយស
    អនុក្រឹត្យ
    ខ្លឹមសារ ៖
    - តែងតាំង ដកហូតមុខតំណែង ៖ មន្ត្រីរាជការ នាយកទាហ៊ាន នាយនគរបាល
    ឋនន្តរសិក្ត័ ៖ វីរៈសេនីយ៍ឯក វីរៈមន្ត្រី
    មុខតំណែង ៖
    - ប្រធាននាយករដ្ឋាន អគ្គនាយករង
    - អភិបាលរងខេត្ត អភិបាលស្រុក- ខ័ណ្ឌ
    - ដាក់អោយចូលនិវត្តន៍ ៖ វីរៈមន្ត្រី
    - ការបង្កើត ៖ គណៈកម្មាធិការ ក្រុមប្រឹក្សា នាយកដ្ឋាន អគ្គនាយកដ្ឋាន គ្រឹះស្ថាន
    - ការណែនាំការអនុវត្តច្បាប់ ៖ ពីព្រោះច្បាប់មានចែងតែចំនុចធំៗទេ ។
    ឧទាហរណ៍ ៖ ច្បាប់បង្កើតក្រសួង គេចែងតែចំនុចសំខាន់ៗទេ ។ បន្ទាប់មករដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តិរបស់ក្រសួង ស្ថាប័ន ។
    ប្រកាស ៖ ចេញដោយរដ្ឋមន្ត្រី ឬ ស្ថាប័នប្រហាក់ប្រហែលក្រសួង ។
    ខ្លឹមសារ
    - តែងតាំង
    - ប្រកខ័ណ្ឌ
    - មុខតំណែង
    + ដកហូត ផ្លាស់ប្តូរ ចូលនិវត្តន៏
    + ការបង្កើត គណៈកម្មការ ការិយាល័យគ្រឹះស្ថានសិក្សា
    + ណែនាំការអនុវតច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ។
          ដីកា ៖ ចេញដោយ ខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត
    ខ្លឹមសារ ៖
    -       បង្កើតគណៈកម្មការ
    -       បែងចែកភារះកិច្ចរបស់អភិបាល អភិបាលរង ស្រុក-ខ័ណ្ឌ
    -       ឃុំ-សង្កាត់មានសិទ្ធិចេញដីកា ដោយអនុវត្តន៏ ប្រពន្ធ័វិជ្ឈការ។
        សេចក្តីសំរេច ៖
    ខ្លឹមសារ
    -       សេចត្តីសំរេច ចេញដោយរដ្ឋបាល ទៅដល់ ឃុំ-សង្កាត់ និង ស្ថាប័ននានា។
    -       សេចក្តីសំរេចមានលក្ខណៈតែងតាំង និង បង្កើត ផងដែរ។
    ព។ ឯកសារផ្សេងៗ ទៀត
    ី ។ ឯកសារសំរាប់ទាក់ទងជាមួយខាងក្រៅ
    ១។ ឯកសារចំរុះ ជាឯកសារទាក់ទងជាមួយរដ្ឋបាលផង និង សារធារណៈជនផង  មាន ៖
    លិខិតរដ្ឋបាល
    លិខិបញ្ជាក់
    វិញ្ញាបនបត្រ
    លិខិតអញ្ជើញ
    បង្កាន់ទទួល។
    ២.    ឯកសារសំរាប់ទំនាក់ទំនងរវាងសេវាៈ
    មាន ៖
    ដីកាអម ដីកាបញ្ជូនត្រូវឆ្លើយ………………….៘
    ផ្លូវការ ?
    -       ត្រឹមត្រូវតាមច្បាប់
    -       ចេញពីរដ្ឋបាល ។
    ៣.  ឯកសារសំរាប់ទំនាក់ទំនងសារធារណៈជន
    មាន ៖
    -   សេចក្តីប្រកាស
    -   សេចក្តីជូនដំណឹង
    -   កិច្ចសន្យា
    -   បណ្តឹង
    ៤ . ឯកសារសំរាប់ទំនាក់ទំនងផ្ទៃក្នុង
    ក . ទំនាក់ទំនងផ្ទៃក្នុងពីក្រោមឡើងលើ
    ជាលក្ខណៈទំនាក់ទំនងរាយការណ៏ សុំយោបល់ សំណូមពរ មាន ៖
    -       កំណត់បង្ហាញរៀងឺ
    -       របាយការណ៏ ប្រចាំខែ-ឆ្នាំ
    -       សេចក្តីរាយការណ៏ ៖ ផ្សារភ្ជាប់ទៅនិងបញ្ហា ( ខ្លី )
    -       ក្រដាសតូច ប្រើនៅពេល សុំឯកភាព សុំហត្ថលេខា សុំរេចជាគោលការណ៏
    -       សាលាកប័ត្រ ៖ មានទំរង់ដូច ពលៀចក ណៀតេ ។
    ខ . ទំនាក់ទំនងផ្ទៃក្នុងពីលើចុះក្រោម ៖ បញ្ហា ណែនាំ បង្គាប់
    មាន ៖ សេចក្តីកំនត់ សេចក្តីណែនាំ សារាចរ លិខិតបង្គាប់ការ លិខិតបញ្ជាបេសកកម្ម ។
    ច។ មូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាល
    លិខិតគឺ អត្ថបទជាលាយលក្សអក្សរ ដែលប្រើប្រាស់សំរាប់ទំនាក់ទំនងការងារផ្សេងៗ ក្នុងអង្គភាព ឬ ក្រៅអង្គភាព ដើម្បីបង្ហាញប្រាប់ពីវត្ថុបំណងរបស់ខ្លួន។
    ី- ធាននែនាំទូទៅ
    តាមច្បាប់រដ្ឋបាល គឺក្នុរបៀបសរសេរលិខិតរដ្ឋបាល ត្រូវបានគេនែនាំដូចតទៅ ៖
    -       គេត្រូវរៀបចំប្រយោគងាយ មានខ្លឹមសារខ្លីៗ អាចបញ្ជាក់នូវបំណង និង គំនិតដែលគេចង់បង្ហាញ ។
    -       គេមិនត្រូវសរសេរបន្លាយសេចក្តីស្រួលទៅជាការស្មុគស្មាញនោះទេ ព្រោះធ្វើ អោយអ្នកទទូលពិមនិត្យលិខិតមិនដឹងពីបំណង និង គោលដៅរបស់កលិខិត។
    -       គេមិនត្រូវសរសេរពាក្យបាលីសំស្ក្រឹត ពាក្យបរទេស ក្នុងលិខិតរដ្ឋបាលនោះទេ ព្រោះបើគេមិនយល់នាំឱ្យខាតពេលក្នុងកាបើកវចនានុក្រម ។
    -       ប្រើពាក្យអោយត្រូវទៅតាមជំនាញ ។
    -       ត្រូវអោយមានភាពតំរូវចិត្ត។
    ីី- ជំហ៊ានក្នុងការតាក់តែងលិខិត
    1-       ការផ្តើមគំនិត
    ការផ្តើមគំនិត   គីកើតចេញពីការិយាល័យជំនាញ ឬផ្នែកជំនាញនៃអង្គភាព ។   ផ្នែកជំនាញ   ឬ  ការិយាល័យជំនាញនីមួយៗ មានមុខការជាធម្មតារបស់ខ្លួន ក្នុងការផ្តើមគំនិតធ្វើលិខិតណាមួយរបស់ខ្លួន នៅពេល
    ណាដែលត្រូវផ្តល់ពត៌មានចាំបាច់ក្តី ឬ នៅពេលដែលគេសួរចង់ដឹងបញ្ហាអ្វីមួយ ។
    ២- ការធ្វើសេចក្តីព្រាង
    ប្រសិនបើជារៀងឺពិបាក មន្ត្រីជំនាញត្រូវធ្វើសេចក្តីព្រាងលិខិតជាមុនសិន។ មន្ត្រីជំនាញត្រូវមានសុំណុំ
    លិខិត ដែលអាចធ្វើឱ្យសាច់រៀងឺ។ សុំណុំលិខិតត្រូវដាក់មកជាមួយសេចក្តីព្រាង ដើម្បីជូនថ្នាក់ដឹកនាំពិនិត្យ ផងដែរ។
    ប្រសិនបើកិច្ចការមានការទំនាក់ទំនងដល់ការិយាល័យច្រើននោះ ការិយាល័យដែលពាក់ព័ន្ឋនឹងកិច្ចការសំខាន់ ជាងគេ ត្រូវធ្វើសេចក្តីព្រាងលិខិត បន្ទាប់ពិគ្រោះ ឬសាក់សួរយោបល់ពីការិយាល័យពាក់ព័ន្ឋមក ។  ការពិគ្រោះ អាចធ្វើដោយផ្ទាល់មាត់ក៏បាន ប៉ុន្តែបើក្នុងករណីសំខាន់ គេត្រូវពិគ្រោះដោយសរសេរជាកំណត់វិញ ។ មតិ  ឬ យោបល់ជាលាយលក្ខណ៏អក្សរ របស់ការិយាល័យពាក់ព័ន្ឋនោះមានសារះប្រយោជន៏ណាស់ សំរាប់ដាក់ជូនថ្នាក់លើ ពិនិត្យ សំរេច និង សំរប់ទុកជាឯកសារ ភស្តុតាង ។
    បើការិយិលា័យយល់ព្រមលើសេចក្តីព្រាងហើយ សេចក្តីព្រាងនោះ ត្រូវដាក់ក្នុងសឺមី 9 ពិនិត្យ ប រួចបញ្ចូន ទៅថ្នាក់លើទៀត ដើម្បីសុំការសំរេច ។ បើសំបូរសឺមីពណ៌ ហើយសុំណុំលិខិតនោះមានលក្ខណះប្រញាប់គេត្រូវដាក់ សុំណុំលិខិតនោះក្នុងសឺមីពណ៌ក្រហម បើមិនប្រញាប់ទេ គេប្រើសឺមីពណ៌ផ្សេងវិញ ។ បើពុំមានសឺមីពណ៌ក្រហមទេ គេខ្ទាស់ “ ប្រញាប់ ”នៅលើសឺមី និង សុំណុំលិខិតផ្សេងៗដែលទាក់ទងនឹងសាច់រៀងឺ ត្រូវដាក់ភ្ជាប់ទៅជាមួយដែរ។
    ។ បើសុំណុំលិខិតមានចំនួនច្រើន គេត្រូវប្រើសឺមីក្រាស់ សំរាប់ច្រកសឺមីទន់មួយចំនួនដែលមានសុំណុំលិខិត
    តាមសាច់រៀងឺ ។
    បើសុំណុំលិខិតមិនសូវមានឯកសារច្រើនទេ គេត្រូវខ្ទាស់សេចក្តីព្រាង នៅខាងស្តាំផ្ទៃក្នុងនៃសឺមី ឯនៅ
    ខាងឆ្វេង គេត្រូវខ្ទាស់សុំណុំឯកសារពាក់ព័ន្ឋ និង លិខិតពន្យល់នានា។
    ក្រោយពីទទួលការឯកភាពពីថ្នាក់លើរួចហើយ សេចក្តីព្រាងត្រុវបានបញ្ជូនត្រឡប់មកការិយាល័យជំនាញ ដែលជាអ្នកព្រាងលិខិតនោះវិញ ។
    ៣ – ការវាយអត្ថបទ
    ការិយាល័យជំនាញត្រូវចាត់ការវាយអង្គុលីលេខ ឬ កុំព្យួទ័រតាមលទ្ឋភាពរបស់ខ្លួន ។
    ក្រោយពេលដែលបានវាយអង្គុលីលេខ ឬ កុំព្យួទ័រស្អាតហើយ លិខិតទាំងនោះត្រូវដាក់ក្នុងសឺមីរួចបញ្ចូន មកថ្នាក់លើតាមលំដាប់ថ្នាក់។ បើការប្រញាប់ត្រូវដាក់ក្នុងសឺមីពណ៌ក្រហម ឬ សឺមីពណ៌ធម្មតា ប៉ុន្តែត្រូវមាន
    ក្រដាស់តូចមួយសរសេរថា (ប្រញាប់) ខ្ទាស់មកជាមួយ។ ប្រធាននៃលំដាប់ថ្នាក់ 9ការិយាល័យ,អង្គភាព ……. ប
    ត្រូវពិនិត្យទំរង់រដ្ឋបាលនៃលិខិត ខ្លឹមសារ អក្ខរាវិរុទ្ឋ ។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ ប្រធានលំដាប់ថ្នាក់់ ត្រូវចុះហត្ថលេខាសង្ខេប ដើម្បីបញ្ជាក់ថាលិខិតនេះ បានដាក់ឆ្លងបាន ឯកភាពតាមលំដាប់ថ្នាក់ ។
    មិនត្រូវបត់លិខិត ឬ ធ្វើអោយលិខិតរហែក ឬ ទក់ ដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាឡើយ គឺ ពោលរក្សារូបភាព លិខិតអោយនៅស្អាតល្អ និង ជៀសវាងការបន្លំនានា ។
    ៤ – ការចុះហត្ថលេខា
    ដើម្បីដាក់សុំណុំលិខិតស្នើសុំថ្នាក់លើចុះហត្ថលេខា   គេត្រុវខ្ទាស់សេចក្តីព្រាងដែលបានឯកភាព ពីថ្នាក់រួចហើយ នៅផ្នែកខាងឆ្វេង ខាងក្នុងុនៃសឺមី ឯសំណៅដែលចុះហត្ថលេខា ត្រូវខ្ទាស់នៅខាងស្តាំ ។ ក្រោយពេលដែល ថ្នក់លើចុះហត្ថលេខារួចហើយ គេត្រូវបោះត្រាចុះលេខ និង ចុះកាលបរិច្ឆេទ (ដោយការិយាល័យរបៀប)។
    សុំណុំលិខិតទាំងអស់ ត្រូវបញ្ជូនទំលាក់មកការិយាល័យដែលធ្វើលិខិត តាមចរន្តដដែល ។
    ឯកសារទាំងអស់ មិនមែនចុះហត្ថលេខា តែអ្នកទទួលខុសត្រូវខាងលើបង្អស់នោះទេ គឺវាអាស្រ័យទៅលើ ការបែងចែកសិទ្ឋិអំណាចទទួលខុសត្រូវ បេស់ថ្នាក់ដឹកនាំអង្គភាពមួយ ឬ ស្ថាប័នមួយ ។
    ការផ្ទេរអំណាច ក្នុងការចុះហត្ថលេខា
    ការផ្ទេរអំណាច ក្នុងការចុះហត្ថលេខា មានបីយ៉ាងដូចខាងក្រោម ៖
    - តាមការប្រគល់អំណាច
    - តាមការអនុញ្ញាត
    - តាមបញ្ជាប្រភេទផ្ទេរអំណាចទាំង បីខាង លើ បញ្ជាក់អំពីស្ថានភាពខុសៗគ្នា ។
    ការប្រគល់អំណាច ៈ គឺជាការប្រគល់អំណាចជាផ្លូវការ ដែលមានលក្ខណះ ជាអចិន្ត្រៃយ៏ ឬ បណ្តោះអាសន្នក្នុងក្របខណ្ឌ័មួយ កំនត់ច្បាស់លាស់ ។
    ការអនុញ្ញាត ៈ គឺ  ជាការអនុញ្ញាត ដែលមានលក្ខណះច្បាស់លាស់ ប៉ុន្តែលើកិច្ចការ មួយចំនួនប៉ុណ្ណោះ ។ ការចុះហត្ថលេខាតាមបញ្ជា ច្រើនប្រព្រឹត្តនៅលើលិខិតស្នាម ដែលមានអត្ថន័យ ជាការជូនដំណឹងជូនព័ត៌មានទៅថ្នាក់ក្រោម លិខិតអញ្ចើញ ។

    ការងារលិខិតចេញចូល និង ចរាចរលិខិត 


    គោលបំណងនៃមេរៀន (Lesson Objectives)
                – មេរៀននេះ មានគោលបំណងអោយនិស្សិតដែលមានបំណងចង់សិក្សា មុខវិជ្ជា នីតិសាស្ត្រ យល់អោយបានស៊ីជម្រៅអំពីវាក្យស័ព្ទនៃពាក្យ នីតិ[1]ិ និង ច្បាប់[2] ។ ជាពិសេសអោយនិស្សិត យល់ពី ប្រភេទនៃនីតិ ដែលមាននៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ ឬ រ៉ូមាំងអាឡឺម៉ង់ ។  លើសពីនេះទៅទៀត និស្សិត អាចមានមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកច្បាប់ ដែលនឹងផ្តល់លទ្ធភាពអោយពួកគេ អាចបន្តរៀនមុខវិជ្ជា ច្បាប់ដទៃទៀតទទួលបានជោគជ័យ ។
    ី, អំពីការងារលិខិតចូល-ចេញ
    ការិយាល័យរបៀប ឬ ការិយាល័យរដ្ឋបាល នៃក្រសួង ស្ថាប័ន សាលាខេត្ត-ក្រុង មន្ទីរ និង អង្គភាពនានា មានភារកិច្ច ចាត់ការលិខិតចូល-ចេញ ។
    ១,លិខិតចូលៈ
    លិខិតចូលគឺជាលិខិតដែលផ្ញើមកពីខាងក្រៅ ចូលមកស្ថាប័ន-អង្គភាពនានា។ លិខិតដែលផ្ញើ មកភាគច្រើនបានច្រកក្នុងស្រោមបិទជិត។
    ក- ការបើកស្រោមលិខិត-ការចុះបញ្ជី
    បន្ទាប់ពីបានទទួលស្រោមលិខិតរួចហើយ ការិយាល័យរបៀប មានភារកិច្ចហែកស្រោម លិខិត។  ប៉ុន្តែមុននឹងហែក ត្រូវពិនិត្យខ្លឹមសារទាំងអស់ដែលគេសរសេរនៅលើស្រោម។ បើឹឃើញ សរសេរថាៈ “គោរពជូន ឯកឧត្តម ក រដ្ឋមន្ត្រី….” ឬ “ គោរពជូន ឯកឧត្តម ខ អភិបាលខេត្ត….” ការិយាល័យរបៀបមិនត្រូវហែកស្រោមលិខតនោះទេ ។ ការិយាល័យរបៀបត្រូវបញ្ជូនស្រោមលិខិត នោះ ទៅលេខាផ្ទាល់របស់ឯកឧត្តម ជាអ្នកទទួលលិខិត ឬជូនឯកឧត្តមផ្ទាល់តែម្តងក៏បាន។ ផ្ទុយទៅវិញ បើនៅលើស្រោមលិខិត ឃើញរេសេរថា “ គោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង….” ឬ “ឯកឧត្តម អភិបាលខេត្ត…..” ការិយាល័យ របៀបអាចហែកស្រោមលិខិតនោះបាន។
    បើនៅលើលិខិតមានបោះត្រា “ ប្រញាប់ ” ឬ “ប្រញាប់ណាស់” ឬ “ ប្រញាប់បំផុត” ការិយាល័យរបៀប ត្រូវធ្វើបែបបទចូលឱ្យបានឆាប់បំផុត រួចបញ្ជូនជាបន្ទាន់មកខុទ្ទកាល័យ ដើម្បីចាត់ ការ ។ បើមានបោះត្រាចូល ចុះលេខចូល នៅលើស្រោមសំបុត្រ និង ចុះក្នុងសៀវភៅលិខិតចូល  រួចមក  ។
    លិខិត ឬឯកសាររដ្ឋបាល ដែលទើបដកចេញពីស្រោមមកត្រូវបោះត្រាចូល ដោយការិយាល័យ របៀប។ គេនិយមប្រើត្រាជ្រុង សំរាប់បោះនៅលើលិខិតចូល។ កន្លែងដែលបោះត្រាជ្រុងនោះ គឺត្រូវ បោះត្រានៅខាងឆ្វេងក្រោមប្រភពលិខិត ។ អក្សរដែលគេសរសេរលើត្រានេះ អាចមានខ្លឹមសារដូច ខាងក្រោម ៖
    សាកលវិទ្យាល័យ………………………………………………………………………………………………………………………………………………………………
    ចូល
    លេខៈ…………………………………………………………ថ្ងៃ…………………………………..ម៉ោង…………………..
    អ្នកទទួលៈ……………………………………………………..
    ត្រូវចុះកាលបរិច្ចេតទទួល និង ម៉ោងទទួលលិខិតឱ្យបានត្រឹមត្រូវ មានន័យថា បើទទួលថ្ញៃណា ម៉ោងណា ត្រូវចុះថ្ញៃនោះ ម៉ោងនោះ។ ការចុះម៉ោងទទួលមានសារៈសំខាន់ណាស់ ចំពោះលិខិតដែល ត្រូវដោះស្រាយបន្ទាន់ ហើយការិយាល័យរបៀបអាចជៀសផុតពីការស្តីបន្ទោសរបស់ថ្នាក់លើ នៅ ពេល លិខិតនោះ ដោះស្រាយមិនទាន់តាមសំណូមពរ។ ត្រង់កន្លែងអ្នកទទួល បើការិយាល័យរបៀប មិនបែងចែកជាផ្នែកសំរាប់ទទួលទេ គេសរសេរឈ្មោះអ្នកទទួល។
    ក្រោយពេលដែលបំពេញកាលបរិច្ឆេត ម៉ោងទទួល និង បំពេញកន្លែង “អ្នកទទួល” រួចហើយ គេត្រូវចុះបញ្ជីលិខិតចូល និង ចុះលេខចូលក្នុងសៀវភោលិខិតចូល។ ក្នុងសៀវភៅចូល គេបានបោះ ពុម្ព រួចជាស្រេច នូវចំនងជើង នៃជួរដូចតទៅៈ លេខរៀង ថ្ញៃខែឆ្នាំចូល លេខលិខិត ថ្ញៃខែ ឆ្នាំលិខិត ខ្លឹមសារសង្ខេប ចំនួនច្បាប់ ហត្ថលេខា ឈ្មោះអ្នកទទួល ។
    លិខិតចូលត្រូវបានបែងចែកជាប្រភេទដូចតទៅៈ
    - របាយការណ៍
    - សេចក្តីជូនដំណឹង ឬ លិខិតជូនដំណឹង
    - លិខិតអញ្ជើញ
    - ពាក្យបណ្តឹង
    - លិខិតស្នើសុំនានា
    - ព្រះរាជក្រឹត្យ អនុក្រឹត្យ
    -ប្រកាស
    -សេចក្តីសំរេច
    -ដីកា ៘
    ប្រភេទលិខិតចូលនីមួយៗ ត្រូវចុះក្នុងសៀវភៅទៅតាមប្រភេទលិខិត ។ បន្ទាប់ពីចុះបញ្ជីរួច ហើយគេត្រូវធ្វើដំណត់បង្ហាញលិខិតចូល។
    ២- ការធ្វើកំណត់បង្ហាញលិខិតចូលៈ
    កំណត់បង្ហាញលិខិតចូល ជាឯកសាររដ្ឋបាលមួយប្រភេទ ដែលមានលក្ខណៈសាមញ្ញបំផុត ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីដែលមានសមត្ថភាព ទើបអាចធ្វើបាន។ កំណត់បង្ហាញលិខិតចូល ត្រូវប្រើសំរាប់ ខ្ទាស់ជាប់ជាមួយលិខិតចូល ដើម្បីដាក់ជូនថ្នាក់ដឹកនាំស្ថាប័នបានជ្រាបជាជំហានដំបូង អំពីខ្លឹមសារនៃ លិខិតចូល និង មានយោបល់ផងដែរប្រសិនបើមាន។
    គេបោះពុម្ពនូវខ្លឹមសាររួម នៃក្រដាសកំណត់បង្ហាញលិខិតចូល ដោយទុកចន្លោះសំរាប់បំពេញ ខ្លឹមសារដោយឡែក។ ខ្លឹមសាររួមនៃកំណត់បង្ហាញលិខិតិចូលមានដូចខាងក្រោមៈ
    ក-ឈ្មោះហៅជាផ្លូវការ នៃប្រទេស និង បាវចនាៈ ត្រូវសរសេរឈ្មោះប្រទេសនិង បាវចនា ជាអក្សរធំបន្តិចនៅចំកណ្តាលទំព័រ។
    ខ-ប្រភពៈ គេសរសេរប្រភព នៃកំនត់បង្ហាញលិខិតចូលនៅផ្នែកខាងឆ្វេងខាងក្រោមបាវចនា។ ជាទូរទៅប្រភពនៃកំណត់បង្ហាញលិខិតចូល គឺ ការិយាល័យរដ្ឋបាល ឬ ខុទ្ទកាល័យ ឬ រែបប្រួល ទៅ តាមប្រភេទស្ថាប័ន ។
    គេសរសេរដូចខាងក្រោម ៖
    ព្រះរាជណាចក្រកម្ពុជា
    ជាតិ សាសនា ព្រះមហាក្សត្រ
    ក្រសួង………….
    ខុទ្ទកាល័យ
    គ-ចំណងជើង
    គេសរសេរចំណងជើងថា “ កំណត់បង្ហាញលិខិតចូល ” ជាតួអក្សរធំបន្តិចនៅកណ្តាលទំព័រ ខាងក្រោមឈ្មោះ ប្រទេស ( ប្រហែល ៤-៥ ចន្លោះបន្ទាត់ ) ។
    ឃ-នៅខាងក្រោមចំណងជើង គេត្រូវបោះពុម្ពនូវខ្លឹមសាររួមមួយចំនួនទៀតដូចខាងក្រោមៈ
    ក្រសួង ស្ថាប័នផ្ញើ……….លេខ……….ថ្ញៃទី…………ខែ…………..ឆ្នាំ…………….
    កម្មវត្ថុៈ……………………………………………………………………………..
    ខ្លឹមសារសង្ខេបៈ………………………………………………………………………………………………………………………………………………………។
    ក្នុងការសរសេរខ្លឹមសារសង្ខេបនៃលិខិតចូល ត្រូវសរសេរឱ្យខ្លី ឱ្យចំបញ្ហា ឱ្យត្រូវតាមសំណូម ពររបស់លិខិត ដើម្បីថ្នាក់ដឹកនាំជ្រាប និង មានមតិ (ចំណាំ ) ។ជូនកាលគេពុំចាំបាច់បំពេញត្រង់ កន្លែងខ្លឹមសារទេ ។
    ង- យោបល់របស់ការិយាល័យរបៀប ខុទ្ទកាល័យ និង មិតិសំរេចរបស់ថ្នាក់ដឹកនាំ ៈ
    នៅខាងក្រោមខ្លឹមសារសង្ខេប គេត្រូវចែកទំព័រក្រដាសជាពីរផ្នែកស្មើគ្នាដោយបន្ទាត់ឈរមួយ ផ្នែកខាងស្តាំ សំរាប់ការិយាល័យរបៀប និងខុទ្ទកាល័យចារយោបល់ រីឯខាងឆ្វេងសំរាប់ថ្នាក់ដឹកនាំ ក្រសួង ឬអភិបាលខេត្ត ក្រុងចារមតិសំរេច ។ ការិយាល័យរបៀប ត្រូវពិនិត្យខ្លឹមសារលិខិតចូលឱ្យបាន ច្បាស់លាស់រួចត្រូវចារថា “គួរបញ្ជូនទៅអង្គភាព……ដើម្បីជូនជ្រាប ឬមុខការ  ។ ខុទ្ទកាល័យត្រូវ ពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីខ្លឹមសារនៃលិខិតចូល និងចំណាររបស់ការិយាល័យរបៀប មុននឹង ចារ យោបល់លើកំណត់បង្ហាញលិខិតចូល ព្រោះឯកសារខ្លះអាចចារបញ្ជូនត្រង់ទៅអង្គភាពជំនាញបាន ឯ ឯកសារខ្លះទៀតត្រូវមានការឯកភាពពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ឬខេត្ត-ក្រុងសិន មុននឹងបញ្ជូនទៅ អង្គភាពជំនាញ ។ ដើម្បីចារបញ្ជូនលិខិតឱ្យបានចំតាមមុខការ របស់អង្គភាពជំនាញនីមួយៗ ការិយាល័យរបៀបក៏ដូចជាខុទ្ទកាល័យ ត្រូវក្តាប់ឱ្យជាប់អំពីភារកិច្ច របស់អង្គភាពជំនាញនីមួយៗ និងត្រូវយកចិត្តទុកដាក់តាមដានការងាររបស់ក្រសួង ស្ថាប័ន-ខេត្តក្រុង ប្រមទាំងមតិណែនាំផ្សេងៗ របស់ថ្នាក់លើ ។ ជៀសវាងឱ្យបានដាច់ខាត ការចារបញ្ជូនលិខិតចូលមិនចំមុខការ របស់អង្គភាព ជំនាញ និង ជៀសវាងការចារបញ្ជូនលិខិតម្តងទៅអង្គភាពនេះ ម្តងទៀតទៅអង្គភាពនោះ នៅលើលិខិតនានា ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា ។
    លិខិតចូលត្រូវបានបញ្ជូនទៅថ្នាក់លើ ឬទៅអង្គភាពជំនាញនានា តាមចំណាររបស់ខុទ្ទកាល័យ
    ីី-លិខិតចេញ ៖
    លិខិតចេញ គឺជាលិខិតិដែលធ្វើឡើង និង ចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលា ខេត្ត ក្រុង ស្រុក-ខណ្ឌ័ មន្ទីរ និងអង្គភាពនានា ហើយដែលត្រូវផ្ញើរចេញទៅក្រៅ ។
    លិខិតចេញរួមមានជាអាទិៈ
    - លិខិតបទដ្ឋាន
    - របាយការណ៏-កំណត់ហេតុ
    - លិខិតអញ្ជើញ
    - សេចក្តីជូនដំណឹង
    - លិខិតស្នើសុំនានា
    - លិខិតបង្គាប់ការ លិខិតបញ្ជាបេសកកម្ម
    មុននឹងផ្ញើរឯកសាររដ្ឋបាលចេញទៅក្រៅ ការិយាល័យរបៀបមានភារកិច្ចដូចខាងក្រោមៈ
    ក- បោះត្រាមូល ត្រាឈ្មោះ
    ខ- ការចុះលេខ និង ចុះកាលបរិច្ឆេទ
    គ- ការច្រកស្រោមលិខិត
    ឃ- ការចុះក្នុងសៀវភៅបញ្ជូនលិខិិតិ ៈ
    លិខិតដែលផ្ញើចេញក្រៅ ត្រូវចុះក្នុងសៀវភៅបញ្ជូនលិខិត។ អ្នកទទួលលិខិតត្រូវចុះហត្ថលេខា កាលបរិច្ឆេទ និង ឈ្មោះនៅលើសៀវភៅបញ្ជូនលិខិត។
    ង- កិច្ចការរបស់អ្នករត់លិខិត ៈ
    អ្នករត់លិខិត ត្រូវយកលិខិតិទៅប្រគល់ជូនអ្នកទទួលឱ្យបានមុនគេ បន្ទាប់មកទើបយកទៅ ប្រគល់ជូនកន្លែងចម្លងជូន ព្រោះអ្នកទទួលមានភារកិច្ចដោះស្រាយលិខិតនោះ រីឯកន្លែងចម្លងជូនគឺ សំរាប់ទទួល ជ្រាបតែប៉ុណ្ណោះ ។
    ក្រោយពេលដែលត្រលប់មកពីរត់លិខិតិវិញ អ្នករត់លិខិតត្រូវមករាយការណ៏ ជូនប្រធាន ការិយាល័យរបៀប ជួយរកវិធីដោះស្រាយ ។
    ព្រះរាជាណាចក្រកម្ពុជា
    ជាតិ សាសនា ព្រះមហាក្សត្រ
    ក្រសួង………
    ខុទ្ទកាល័យ
    ក្រសួង, ស្ថាប័នផ្ញើ ក្រសួងអប់រំយុវជន និង កីឡា លេខ……..ចុះថ្ងៃ……ខែ………ឆ្នាំ…………..
    កម្មវត្ថុ ៖………………………………………………………………………………………
    ខ្លឹមសារសង្ខេប……………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………….។
    មតិសំរេចថ្នាក់ដឹកនាំក្រសួង
    យោបល់ការិយាល័យរបៀប
    គួរផ្ញើ លិខិត
    យោបល់ខុទ្ទកាល័យ


    ព្ប ចរាចរលិខិត
    ដើម្បីឱ្យការចរាចរលិខិតស្នាមនានា នៅទីស្តីការក្រសួង និងនៅតមសាលា ខេត្ត ក្រុងប្រព្រឹត្ត ទៅបានល្អប្រសើរជៀសវាងបាននូវការបាត់បង់ កកស្ទះ យឺតយ៉ាវ និង ដើម្បីឱ្យថ្នាក់ដឹកនាំក្រសួង ក៏ ដូចជាអភិបាលខេត្ត ក្រុងបានប្រាប់ជាមុន នូវខ្លឹមសារលិខិតិ មួយចំនួនដែលមានលក្ខណៈប្រញាប់ និង ដែលមានសារៈសំខាន់ចំពោះកិច្ចការនយោបាយ គេអាចកំណត់អំពីរបៀបរបប នៃចរចារលិខិតស្នាម ដូចខាងក្រោម ៖
    ី-ការបែងចែក លិខិតិចូល ៈ
    លិខិតចូលទាំងអស់មកទីស្តីការក្រសួង សាលាខេត្ត ក្រុង ស្រុក ខ័ណ្ឌ ត្រូវបានការយាល័យ របៀបនៃខុទ្ទកាល័យចុះក្នុងបញ្ជី រួចធ្វើកំណត់បង្ហាញមកថ្នាក់ដឹកនាំខុទ្ទកាល័យ ដើម្បីពិនិត្យ រួចបញ្ជូន ទៅអង្គភាព ជំនាញ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត ក្រុង ឬទុកនៅខុទ្ទកាល័យ ដើម្បីដោះស្រាយ បើជាសមត្ថកិច្ច ។
    ១, លិខិតចូលដែលត្រូវបញ្ជូនត្រង់ទៅ អង្គភាពជំនាញ
    - លិខិតឆ្លើយតបមកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ
    - លិខិតិចំលងជូន មកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ
    - របាយការណ៏បូកសរុបការងារប្រចាំថ្ញែ សប្តាហ៏ ខែ ត្រីមាស ឆ្នាំ
    - សំណើរនានា ពាក់ពន្ធ័ការងារជំនាញ
    - ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និង លិខិតិនានា ដែលពាក់ព័ន្ធនឹងបណ្តឹង ៘
    លិខិតទាំងអស់ខាងលើនេះ ត្រូវបានអង្គភាពជំនាញចាត់ការ តាមមុខការ ។ ចំពោះ លិខិតចំលងជូនណា ដែលត្រូវបានពិនិត្យឃើញថា មានខ្លឹមសារសំខាន់គួរឱ្យថ្នាក់ដឹកនាំក្រសួង ឬ អភិបាលខេត្ត ក្រុង តាមរយៈ ខុទ្ទកាល័យ ។
    ២, លិខិតចូលដែលត្រូវដាក់ជុនថ្នាក់ដឹកនាំក្រសយង ឬ អភិបាលខេត្ត ក្រុងជ្រាប      ឬ ពិនិត្យ មុននឹងបញ្ជូលទៅ អង្គភាពជំនាញ
    - លិខិតចំលងជូនមកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ ដែលមានខ្លឹមសារពាក់ព័ន្ថ្ធ នឹងបញ្ហ សំខាន់ៗរបស់ជាតិ
    - របាយការណ៏របស់ខេត្ត ក្រុង មន្ទីរ ដែលមានខ្លឹមសារលេចធ្លោពាក់ព័ន្ធបញ្ហាព្រំដែន បញ្ហា អស្ថេរភាពសង្គម បញ្ហាគ្រោះធម្មជាតិ ៘
    - សំណើររបស់ខេត្ត-ក្រុង ដែលមានលក្ខណៈបន្ទាន់ហើ់យការដោះស្រាយមិនស្ថិតក្នុងសមត្ថ កិច្ចរបស់ ឬ ខេត្ត ក្រុង ។
    - សំណើរពីក្រសួង ស្ថាប័ន ស្ថានទូត ដើម្បីចាត់តាំងមន្ត្រីរាជការ នាយនគរបាលទៅសិក្សា ឬ បំពេញបេសកកម្មនៅបរទេស
    - លិខិតអញ្ជើញចូលរួមប្រជុំ សិក្ខាសាលា
    - លិខិិតិស្នើសុំកំលាំងការពារ ពីធីផ្សេងៗ
    - លិខិតរដ្ឋបាល លិខិតបទដ្ឋានមកពីស្ថាប័នថ្នាក់លើ
    - លិខិតផ្សេងៗទៀតដែលមានខ្លឹមសារពាក់ព័ន្ធ និង កិច្ចការនយោបាយសំខាន់ៗរបស់ប្រទេស ជាតិ
    - លិខិតសំងាត់ទាំងឡាយដែលផ្ញើមកពីក្រសួង ស្ថាប័នផ្សេងៗ ឬខេត្ត  ក្រុង ។
    លិខិតខាងលើនេះ ត្រូវបានខុទ្ទកាល័យ ធ្វើកំណត់បង្ហាញជូនថ្នាក់ដឹកនាំ ក្រសួង ឬ អភិបាល ខេត្ត ក្រុងជ្រាប មុននិងបពា្ជូនទៅអង្គភាពជំនាញ ដើម្បីចាត់ការតាមមុខការ ។
    - នៅពេលលិខិតិផ្ញើមករដ្ឋបាលដែលសរសេរថា គោរពជូន មិនចំឈ្មោះ គឺ គោរពជូន លោក សកលវិទ្យាធិការនៃសកលវិទ្យាល័យធនធានមនុស្ស ។
    - នៅពេលនេះ ការិយាល័យរដ្ឋបាលមានសិទ្ធិហែកលិខិតហើយបោះត្រាជ្រុងរួច បញ្ជូនទៅ លេខារបស់គាត់ ។

    គោលការណ៍នីត្យានុកូលភាព


    គោលបំណងនៃមេរៀន (Lesson Objectives)
    មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ដឹងពីអំណាច ឋានានុក្រមច្បាប់ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។
    និស្សិតអាចមានចំណេះដឹងជាមូលដ្ឋានដើម្បីប្តឹងប្តល់ទៅតុលា ការរដ្ឋបាល (នាពេលអានាគត) ដើម្បីសុំមោឃៈភាពរាល់លិខិតរដ្ឋបាល ដែលចេញដោយអាជ្ញាធរសា ធារណៈ ទាំងឡាយណា ដែលផ្ទុយទៅនឹងឋានានុក្រមធម្មនិយាមគតិយុត្តិ ។
    1> ឋានានុក្រមនៃធម្មនិយាមគតិយុត្ត
    តាមលំនាំ ហាន្ស កែលសិន គ្រប់ច្បាប់ទាំងអស់ក្នុងន័យសម្ភារៈ
    មិនមែនសុទ្ធតែស្ថិតនៅក្នុងលំដាប់តែមួយនោះទេ ។
    ឋានុក្រមនៃច្បាប់ត្រូវបានបង្កើតឡើង ស្របទៅតាមលំដាប់ជាសាជីជ្រុងរបស់លោក កែល សិន ។ ការកំណត់អោយមានឋានានុក្រមច្បាប់មានប្រយោជន៍ខ្លាំងណាស់ ព្រោះថាបទដ្ឋាន ដែលនៅ លំដាប់ទាបជាងមិនអាចធ្វើបដិប្បញ្ញត្តិ ឬ
    និរាករបទដ្ឋានដែលស្ថិតនៅក្នុងលំដាប់ ខ្ពស់ជាងទេ ។
    ចាប់ពីកំពូលនៃសាជីជ្រុងរហូតដល់ខាងក្រោម គេឃើញមាន រដ្ឋធម្មនុញ្ញ (ក) សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ (ខ) ច្បាប់ក្នុងន័យទម្រង់ (គ) និង បទបញ្ជា (ឃ) ។
    ក. រដ្ឋធម្មនុញ្ញ (Constitution)
    មាត្រា ១៥០ (ថ្មី)នៃរដ្ឋធម្មនុញ្ញចាត់ទុករដ្ឋធម្មនុញ្ញ
    ជាច្បាប់កំពូលនៃព្រះរាជាណាចក្រ កម្ពុជា ។ ក្នុងន័យសម្ភារៈ
    រដ្ឋធម្មនុញ្ញជាបណ្តាវិធានសរសេរ ឬ បវេណីទាំងឡាយណាដែល
    កំណត់ពីទម្រង់របស់រដ្ឋពីការចាត់ចែង និង ការអនុវត្តន៍អំណាច ។
    ក្នុងន័យទម្រង់ រដ្ឋធម្មនុញ្ញ ជាឯកសារដែលពាក់ព័ន្ធនឹងស្ថាប័ននយោបាយ ហើយត្រូវបង្កើតឡើង និង កែប្រែទៅតាមនីតិ
    វិធីមួយខុសពីនីតិវិធីបញ្ញត្តិធម្មតា ។ នីតិវិធីពិសេសរបស់រដ្ឋធម្មនុញ្ញ ស្តែងអោយឃើញអំពី
    លក្ខណៈរដ្ឋធម្មនុញ្ញតឹងព្រោះថាវិធានដែលធ្វើឡើងតាមនីតិវិធីពិសេស និង មានកម្លាំងគតិយុត្ត
    ខ្លាំងក្លាដែលដាក់វិធាននោះអោយស្ថិតនៅក្នុងលំដាប់ទីមួយនៃឋានានុក្រមច្បាប់ ។ ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញជារដ្ឋធម្មនុញ្ញទន់
    នៅពេលដែលរដ្ឋធម្មនុញ្ញមានកម្លាំងគតិយុត្ត ដូចជាច្បាប់ធម្មតា
    ហើយអាចត្រូវវិសោធនកម្មដោយច្បាប់ធម្មតាបាន ។
    រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា យើងជារដ្ឋធម្មនុញ្ញតឹង
    ព្រោះរដ្ឋធម្មនុញ្ញជាច្បាប់គ្រឹះ និង ជាច្បាប់កំពូល ហើយបើផ្អែកតាម មាត្រា ១៥១ ថ្មីនៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣
    ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើតាមវិធានមួយ
    ដែលខុសទៅនឹងការធ្វើវិសោធនកម្មច្បាប់ធម្មតា ។ ការផ្តើមសើរើ ឬ
    ធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ
    របស់នាយករដ្ឋមន្ត្រី និង របស់ប្រធានរដ្ឋសភា តាមសេចក្តី
    ស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃសមាជិករដ្ឋសភាទាំងមូល ។ គ្រប់ការសើរើ ឬ ការធ្វើ វិសោធនកម្មត្រូវធ្វើឡើងដោយច្បាប់រដ្ឋធម្មនុញ្ញ
    ដែលអនុម័តដោយសភាតាមមតិភាគច្រើនពីរ ភាគបីនៃសមាជិករដ្ឋសភាទាំងមូល ។ ការតម្រូវអោយមានសម្លេងភាគច្រើនពីរភាគបី គឺក្នុង
    បំណងចៀសវាងនូវការធ្វើវិសោធនកម្ម មិនស្របពេលវេលា ។
    រដ្ឋធម្មនុញ្ញៃនព្រះរាជាណា ចក្រកម្ពុជាចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ត្រូវធ្វើវិសោធនកម្ម បួនដង មកហើយរហូតមក ដល់បច្ចុប្បន្ននេះ ។
    លើកទីមួយធ្វើឡើងនៅថ្ងៃ ទី ១៤ ខែ កញ្ញា ឆ្នាំ ១៩៩៤ ក្នុងបំណងដោះ ស្រាយការលំបាកទាក់ទងព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រ
    ព្រោះថានៅពេលដែលព្រះ មហាក្សត្រអវត្តមាន
    ពុំមានថ្នាក់ដឹកនាំណានឹងចុះហត្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើ ច្បាប់ដែលអនុម័តដោយរដ្ឋសភា និង
    លើព្រះរាជក្រិត្យដែលស្នើដោយគណៈរដ្ឋមន្ត្រីទេ ។ ដូច នេះ
    អត្ថបទច្បាប់ដែលបានអនុម័តសម្រេចរួចហើយ មិនអាចចូលជាធរមានឡើយ ។ ការនេះ ជាមូលហេតុនាំអោយមានភាពរាំងស្ទះនៅក្នុងប្រទេស ។ អាស្រ័យហេតុនេះហើយទើប អ្នកនី តិបញ្ញត្តិបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញោដាយកំណត់ថា
    ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ត លេខាលើព្រះរាជក្រម ឬ ព្រះរាជក្រិត្យទៅអោយប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាជំនួសដោយព្រះ
    រាជសារប្រគល់សិទ្ធិ ។ ច្បាប់រដ្ឋធម្មនុញ្ញទី ពីរ គឺច្បាប់ចុះថ្ងៃទី ៤ ខែ មីនា ឆ្នាំ ១៩៩៩ ស្តីពីការ ធ្វើវិសោធនកម្មមាត្រា ១១-១២- ២២-២៤- ២៦- ២៨-៣០-៣៤-៥១-៩០-៩១-៩៣ និង ជំពូក ទី ៨ ដល់ទី ១៤
    នៃរដ្ឋធម្មនុញ្ញែដលមានគោលដៅសំខាន់បង្កើត ព្រឹទ្ធិសភា ។ តាមច្បាប់ខាងលើ របប ទ្វិសសភានិយម ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ។
    ច្បាប់ធម្មនុញ្ញោលីក ទី ៣
    គឺច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤ ។ ច្បាប់ធម្មនុញ្ញោនះ
    បង្កើតឡើងដើម្បីដោះស្រាយវិបត្តិនយោបាយដែលជាប់ គាំងអស់រយៈពេលមួយឆ្នាំ ក្រោយពីការបោះឆ្នោតនីតិការទី ៣ ឆ្នាំ ២០០៣ ។ ច្បាប់ធម្មនុញ្ញ លើកទី ៤ ក្នុងឆ្នាំ ២០០៦
    ស្តីពីការធ្វើវិសោធនកម្មមាត្រាមួយចំនួនទាក់ទងនឹងការបង្កើតរដ្ឋា ភិបាលថ្មីក្រោយពីការបោះឆ្នោតរួច ។ តាមរយៈច្បាប់នេះ គណបក្សនយោបាយណាដែលមាន សម្លេងអសនៈនៅក្នុងរដ្ឋសភា ចាប់ពីសីម្លេង ៥០% បូក មួយឡើងទៅ
    អាចបង្កើតរដ្ឋាភិបាល តែម្នាក់ឯងបាន ។ កាលពីមុនមានច្បាប់នេះ
    គណៈបក្សនយោបាយចាំបាច់ត្រូវតែមានសម្លេង ចាប់ពី ៧០% បូកមួយ
    ឡើងទៅទើបអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ។
    ភាពខ្ពង់ខ្ពស់របស់រដ្ឋធម្មនុញ្ញតម្រូវអោយបទដ្ឋានដែលមានឋានានុក្រមទាបជាងត្រូវតែ ស្របនឹងរដ្ឋធម្មនុញ្ញ ។
    ការត្រួតពិនិត្យធម្មនុញ្ញភាពត្រូវបានធានាដោយក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះច្បាប់ទាំងឡាយណាដែលចេញដោយសភា ។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញអាច អាចត្រួត ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បានល្គឹកណាតែគេបំពេញលក្ខខណ្ឌមួយចំនួន ។ ជាតំបូងត្រូវមានអ្នក ប្តឹង ។ ប្រសិនបើបណ្តឹងធ្វើឡើងមុនពេលដែលច្បាប់ ត្រូវបានប្រកាសអោយប្រើប្រាស់ដោយ ព្រះមហាក្សត្រ
    ជនដែលមានសិទ្ធិប្តឹងគឺព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬ
    សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ។ ចំពោះច្បាប់ធម្មតា
    រដ្ឋធម្មនុញ្ញមិនតម្រូវអោយាមានការត្រួតពិនិត្យធម្មនុញ្ញភាពដោយខានមិន បាននោះទេ ។ ផ្ទុយទៅវិញ សម្រាប់បទបញ្ជាផ្ទៃក្នុងរបស់សភា
    បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និង ច្បាប់រៀបចំអង្គការ
    ការត្រួតពិនិត្យធម្មនុញ្ញភាពជាការចាំបាច់ដែលច្បាប់តម្រូវ ។ ក្រោយ ពីច្បាប់ប្រកាសអោយប្រើ
    ជនដែលមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញគឺព្រះមហាក្សត្រ ប្រធាន ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី
    សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រ មួយភាគដប់ ឬ តុលាការ ។
    ខ. សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ
    សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិគឺជាការព្រមព្រៀងដែលធ្វើឡើងរវាងរដ្ឋមួយួ ឬ ច្រើន ឬ ប្រធានសង្គមអន្តរជាតិផ្សេងៗទៀត
    ដើម្បីបង្កើតអានុភាពគតិយុត្តនៅក្នុងទំនាក់ទំនង ទៅវិញទៅមករបស់ខ្លួន ។ ការកំណត់ឋានានុក្រមរបស់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនាពេលបច្ចុប្បន្ន ។
    គេអាចកំណត់ទំនាក់ទំនងរវាង រដ្ឋធម្មនុញ្ញ និង សន្ធិសញ្ញា និង
    កិច្ចព្រមព្រៀងអន្តរជាតិបានទោះបីជាបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងបញ្ហានេះទាមទារ អោយមានការបកស្រាយអោយបានច្បាស់លាស់ ជាមុនសិន ក៏ដោយ ។ តាមមាត្រា ១៥០ ថ្មីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣
    ចែងថារដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។
    ទន្ទឹមនឹងនេះរដ្ឋធម្មនុញ្ញក៏បានលើកឡើងពីសន្ធិសញ្ញា និង
    កិច្ចព្រមព្រៀងអន្តរជាតិ នៅក្នុង បទប្បញ្ញត្តិផ្សេងៗទៀតរបស់ខ្លួនដែរ ។ ការដែលចែងថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលបាន សេចក្តីថា
    រដ្ឋធម្មនុញ្ញខ្ពស់ជាង សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ ទៅទៀត ។ ម៉្យាងវិញ ទៀត អំណះអំណាងពីរទៀតអាចបញ្ជាក់ថា
    រដ្ឋធម្មនុញ្ញមានឋានានុក្រមខ្ពស់ជាងសន្ធិសញ្ញា និង
    កិច្ចព្រមព្រៀងអន្តរជាតិ ។ អំណៈអំណាងទីមួយយោងលើមាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញ សន្ធិសញ្ញា និង កិច្ចព្រមព្រៀង ទាំងឡាយណាដែលមិនស្របទៅនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រិតភាព និង
    ឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល ។ អំណះអំណាង ទី ពីរ យោងលើមាត្រា ២៦ នៃរដ្ឋធម្មនុញ្ញ ចែងថា
    “ព្រះមហាក្សត្រទ្រង់ប្រទានសច្ចាប័នលើ សន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ក្រោយពីបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធ សភា ។ ដូច្នេះ សន្ធិសញ្ញាជាកម្មវត្ថុនៃច្បាប់ដែលត្រូវទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង
    ព្រឹទ្ធសភា ។ បើជាច្បាប់គេក៏អាចបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញោដីម្បីត្រួតពិនិត្យធម្មនុញ្ញភាព ដែរ ។ ការដែលអនុញ្ញាតអោយមានលទ្ធភាពក្នុងការបញ្ជូនសន្ធិសញ្ញាអោយមានការត្រួតពិនិត្យ ធម្មនុញ្ញភាព ជាកត្តាមួយគ្រប់គ្រាន់
    ក្នុងការឆ្លុះពីភាពខ្ពង់ខ្ពស់របស់រដ្ឋធម្មនុញ្ញ ជាងសន្ធិសញ្ញា អន្តរជាតិ ។
    គ. ច្បាប់
    នៅក្នុងឋានានុក្រមនៃធម្មនិយាមគតិយុត្ត ច្បាប់ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ ។ ដើម្បី យល់អោយបានប្រសើរពីសញ្ញាណនៃច្បាប់
    យើងត្រូវចាប់ផ្តើមដោយដោយនិយមន័យច្បាប់ (គ-១)
    កំណត់អង្គការដែលមានអំណាចនីតិបញ្ញត្តិ (គ-២) បង្ហាញចំណាត់ថ្នាក់នៃច្បាប់ (គ-៣) និង ជាចុងក្រោយបង្ហាញពីនីតិវិធីបញ្ញតិច្បាប់ (គ-៤) ។
    គ- ១. និយមន័យនៃច្បាប់ ៖
    ច្បាប់គឺជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និង អចិន្ត្រៃយ៍
    ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តី ព្រាងច្បាប់របស់រាជរដ្ឋាភិបាល និង
    ដែលត្រូវប្រកាសអោយប្រើដោយព្រះមហាក្សត្រ ។
    គ- ២. អង្គការនៃអំណាចនីតិបញ្ញត្តិ ៖
    សភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ មានន័យជា អ្នកតាក់តែងច្បាប់ ។ ចាប់តាំងពីមានវិសោធនកម្មរដ្ឋធម្មនុញ្ញ នាថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៩៩៩ មក អង្គការនីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាមានសភាពីរគឺៈ រដ្ឋសភា និង ព្រឹទ្ធសភា ។ សភានីមួយៗមានអំណាចផ្ទាល់ខ្លួនដែលកំណត់ដោយរដ្ឋធម្មនុញ្ញ ។ នៅក្នុងមាត្រា ៩០ ថ្មី នៃ រដ្ឋធម្មនុញ្ញ រៀបរាប់ពីវិស័យប្រាំយ៉ាងដែល ជាតួនាទីរបស់រដ្ឋសភា ។ ជាតំបូង រដ្ឋសភាអនុម័ត ថវិកាជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការអោយរដ្ឋអោយប្រាក់គេខ្ចី ការសន្យានានា ផ្នែកហិរញ្ញវត្ថុ និង ការបង្កើតកែប្រែ ឬ លុបចោលពន្ធដារ ។
    រដ្ឋសភាក៏ជាអង្គការដែលមាន
    សមត្ថកិច្ចក្នុងការផ្តល់សេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល
    អនុម័តច្បាប់ស្តីពីការលើកលែង ទោសជាទូទៅ អនុម័តយល់ព្រម ឬ លុបចោលសន្ធិសញ្ញា ឬ អនុសញ្ញាអន្តរជាតិ និង អនុម័ត ច្បាប់ស្តីពីការប្រកាសសង្គ្រាម ។
    គ. ៣. ចំណាត់ថ្នាក់នៃច្បាប់នានាៈ
    ច្បាប់អាចត្រូវចាត់ថ្នាក់ជាច្រើនប្រភេទ ។
    យើងចាត់ថ្នាក់វាជាបួនផ្នែកសំខាន់ៗ គឺច្បាប់ធម្មតា ច្បាប់រៀបចំអង្គការ ច្បាប់ប្រជាមតិ និង ច្បាប់រៀបរយសាធារណៈ ឬ ច្បាប់អាជ្ញាបញ្ជា និង ច្បាប់បំពេញបន្ថែមឆន្ទះរបស់គូភាគី ។
    ច្បាប់ធម្មតាជាច្បាប់ទាំងឡាយណាដែលត្រូវបានអនុម័តដោយសភាតាមនីតិវិធីបញ្ញត្តិ ច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។
    ច្បាប់ធម្មតាសំដៅទៅលើច្បាប់សម្រាប់ប្រើប្រាស់
    ជាចាំបាច់នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់រាស្ត្រប្រជា ឬ
    ប្រជាពលរដ្ឋ ។ លក្ខណៈសំ គាល់ពិសេសរបស់វាគឺក្នុងនីតិវីធីអនុម័ត
    ពោលគឺវាអាចអនុម័តទៅបានដោយមានសម្លេងគាំទ្រ ត្រឹមតែ ហាសិបភាគរយ
    បូកមួយប៉ុណ្ណោះ ។ ចំណែកឯច្បាប់រៀបចំអង្គការវិញ តាមន័យចង្អៀត ជាច្បាប់ដែល បញ្ជាក់ពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអង្គការទាំងឡាយ ដែលមានចែង នៅ ក្នុងរដ្ឋធម្មនុញ្ញ ។ ក្នុងន័យទូលាយ
    ច្បាប់រៀបចំអង្គការជាការបំពេញបន្ថែមទៅនឹងរដ្ឋធម្មនុញ្ញ ។
    ច្បាប់រៀបចំអង្គការជាច្បាប់ទាំងឡាយណា ដែលរដ្ឋធម្មនុញ្ញកំណត់ថា
    បង្កើតឡើងដើម្បីរៀបចំ នូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។
    លក្ខណៈសំគាល់ពិសេស របស់ច្បាប់រៀបចំអង្គការ
    គឺនៅពេលអនុម័តទាមទារអោយមានសម្លេងបោះឆ្នោតគាំទ្រ ចំនួន
    ពីរភាគបីនៃសមាជិកសភា ទាំងអស់ និង
    ទាមទារអោយមានការត្រួតពិនិត្យធម្មនុញ្ញភាពពីសំណាក់ក្រុមប្រឹក្សាធម្មនុញ្ញ ។ រី ឯច្បាប់ប្រជាមតិ ជាច្បាប់ដែលបង្កើតឡើងក្នុងគោលបំណងចង់បានការចូលរួម ពីសំណាក់ ប្រជាពលរដ្ឋ ទាក់ទងនឹងបញ្ហាផ្សេងៗដូចជា កង្វល់របស់ប្រជាពលរដ្ឋ បញ្ហាអវិជ្ជមានរបស់ រដ្ឋាភិបាល និង សំណូមពរផ្សេងៗ
    ដាក់ជូនរដ្ឋាភិបាលដោះស្រាយ ការសម្តែងមតិទៅលើ ច្បាប់ ឬ សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗជាដើម ។ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ ព្រះរាជាណាចក្រកម្ពុជា ច្បាប់ប្រជាមតិទាក់ទងទៅនឹងសមាជជាតិ ។
    ចំណាត់ថ្នាក់ចុងក្រោយ គឺច្បាប់រៀបរយសាធារណៈ ឬ ច្បាប់អាជ្ញាបញ្ជា និង ច្បាប់ បំពេញបន្ថែមឆន្ទះរបស់ភាគី ។ ច្បាប់រៀបរយសាធារណៈ ឬ
    ច្បាប់អាជ្ញាបញ្ជា ជាច្បាប់ទាំងឡា យណាដែលគេពុំអាចធ្វើបដិប្បញ្ញត្តិបាន ។ ឧទាហរណ៍ដូចជាច្បាប់ស្តីពីប្រព័ន្ធតុលាការ ច្បាប់នីតិ វីធិព្រហ្មទណ្ឌ និង ក្រមព្រហ្មទណ្ឌ ។ កិច្ចសន្យាទាំងអស់ដែលផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌទុកជា មោឃៈដាច់ខាត ។ ផ្ទុយទៅវិញ ច្បាប់បំពេញបន្ថែមឆន្ទះរបស់ភាគី
    ជាច្បាប់ដែលត្រូវអនុវត្ត ក្នុងករណីដែលពុំមានការសម្តែងឆន្ទៈផ្ទុយនឹងច្បាប់ ។ ឧទាហរណ៍ ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និង គ្រួសារ ចុះថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ១៩៨៩ បានចែងពីរបបអាពាហ៍ពិពាហ៍របស់សហព័ទ្ធ
    ពោលគឺគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហពទ្ធ័
    អំពីការបែងចែកទ្រព្យរបស់សហព័ទ្ធជាដើម ។
    ច្បាប់នេះមិនមានលក្ខណៈជាអាជ្ញាបញ្ជាឡើយ បានន័យថាសហព័ទ្ធ
    មានសិទ្ធិសេរីភាពពេញ លេញក្នុងការកំណត់របបអាពាហ៍ពិពាហ៍របស់ខ្លួន ប្លែកពីអ្វីដែលច្បាប់បានកំណត់ទុក ។
    គ- ៤. នីតិវិធីបញ្ញត្តិច្បាប់
    នីតិវិធីបញ្ញត្តិច្បាប់ចាប់ផ្តើមឡើងដោយសេចក្តីព្រាងច្បាប់ដែលជាគំនិតផ្តួចផ្តើមរបស់ នាយករដ្ឋមន្ត្រី ឬ
    ដោយសេចក្តីស្នើច្បាប់ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការនីតិបញ្ញត្តិ ពោល គឺគំនិតផ្តួចផ្តើមរបស់តំណាងរាស្ត្រ សមាជិករដ្ឋសភាពចំនួនមួយភាគដប់ ។ នៅពេលដែល គំនិតផ្តួចផ្តើមធ្វើច្បាប់ជាសេចក្តីព្រាងច្បាប់
    ក្រសួងដែលជាប់ពាក់ព័ន្ធនឹងចាប់ផ្តើមសរសេរ សេចក្តីព្រាងច្បាប់ ។ បន្ទាប់ពីបានជជែកវែកញែក នៅក្នុងគណៈកម្មាធិការនីតិកម្មរួមមក រដ្ឋ
    មន្ត្រីក្រសួងពាក់ព័ន្ធនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទៅគណៈរដ្ឋមន្ត្រីដែលមាននាយករដ្ឋមន្ត្រី ជាអធិបតី ។ បន្ទាប់មក សេចក្តីព្រាងច្បាប់ ឬ
    សេចក្តីស្នើច្បាប់នោះជាថ្មីទៅកាន់គណៈកម្មាការ
    នីតិកម្មរបស់សភាសំដៅកែលំអសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ឡើងវិញ ។ គណៈកម្មា ការនីតិកម្មអាចសុំយោបល់ពីគណៈកម្មការជំនាញផ្សេងៗទៀតបាន រួចហើយបញ្ជូនសេចក្តី ព្រាង ឬ
    សេចក្តីស្នើច្បាប់ជាថ្មីម្តងទៀតទៅគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាដើម្បីដាក់ ចូលក្នុងរបៀបវារៈ ។ ក្រោយមកទៀត នឹងមានការពិនិត្យ ជជែកពិភាក្សា និង អនុម័តច្បាប់នៅ ក្នុងរដ្ឋសភា ។
    ចេញពីសភា សេចក្តីព្រាងច្បាប់ ឬ
    សេចក្តីស្នើច្បាប់នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីពិនិត្យជា ថ្មី ។ ព្រឹទ្ធសភាត្រូវពិនិត្យហើយអោយយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរ លើសេចក្តីស្នើ ច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកតំបូងរួចហើយ ។ បើជាការ ប្រញាប់រយៈពេលនេះ ត្រូវបន្ថយមកត្រឹមតែប្រាំថ្ងៃវិញ ។
    ប្រសិនបើព្រឹទ្ធសភា អោយយោបល់ យល់ព្រម ឬ
    ពុំបានអោយយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុក ច្បាប់ដែលរដ្ឋសភា
    អនុម័តយល់ព្រមរួចហើយ នឹងត្រូវបញ្ជូនទៅថ្វាយព្រះមហាក្សត្រ
    ដើម្បីឡាយព្រះហស្ថលេខា ប្រកាសអោយប្រើ ។ ប្រសិនបើ
    ព្រឹទ្ធសភាស្នើសុំអោយកែសម្រួលសេចក្តីព្រាងច្បាប់ ឬ សេចក្តី ស្នើច្បាប់ រដ្ឋសភាត្រូវលើកយកមកពិចារណាភ្លាមជាលើកទីពីរ ។ រដ្ឋសភាត្រូវពិនិត្យ និង សម្រេច តែត្រង់បទបញ្ញត្តិ ឬ ចំណុចណាដែលព្រឹទ្ធសភាសុំអោយកែសម្រួលដោយបដិសេធ ទាំងមូល ឬ ក៏ទុកជាបានការខ្លះក៏បាន ។ ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និង រដ្ឋសភា ត្រូវធ្វើក្នុងរយៈពេលមួយខែ ។ រយៈពេលនេះ
    ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់ ។
    បើរដ្ឋសភាបដិសេធទុកអោយហួសរយៈពេលកំណត់ ឬ ពន្យាពេលដែលកំណត់ទុកសម្រាប់ ពិនិត្យនោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និង
    ព្រឹទ្ធសភាត្រូវបន្ថែមអោយស្មើគ្នា ដែរ ។
    ក្នុងករណីដែលព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬ
    សេចក្តីស្នើច្បាប់នោះជាអសារ បង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទី ពីរ បានមុនរយៈពេលមួយខែឡើយ ។ រយៈ ពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ
    បើពិនិត្យពីថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែ បួន ថ្ងៃ
    បើជាការប្រញាប់ ។ ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬ
    សេចក្តីស្នើច្បាប់ជាលើកទីពីរ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និង យកតាមមតិភាគច្រើនដាច់ខាត ។ ជាចុង បញ្ចប់ សេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ត្រូវផ្ញើថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា
    ប្រកាសអោយប្រើ ។
    ឃ. បទបញ្ជា
    អំណាចនីតិប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអំណាចទ្វិសិរ ។
    ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋអស់មួយជីវិត ។
    រាជានិយមនៃព្រះរាជាណាចក្រកម្ពុជា ជារបបរាជានិយមជ្រើសតាំង ។
    នៅពេលដែលព្រះមហាក្សត្រចូលទីវង្គត ប្រធានព្រឹទ្ធសភា ទទួលភារកិច្ច ជាព្រះប្រមុខរដ្ឋស្តីទី ហើយក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរ
    ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា
    ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិដែលរួមមានសមាស ភាពដូចតទៅ ៖ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្តេចសង្ឃរាជគណៈមហា និកាយ និង គណៈធម្មយុត្តិកនិកាយ អនុ្របធានទីមួយួ និង អនុប្រធានទី ២ នៃព្រឹទ្ធសភា ព្រម ទាំងអនុប្រធានទី ១ និង ទី ២ នៃរដ្ឋសភា ។
    ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់ មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រច្រើនមានព្រះរាជតួនាទីជាអ្នកតំណាង ព្រះអង្គជា
    និមិត្តរូបនៃឯកភាពជាតិ និង និរន្តភាពជាតិ
    ព្រះអង្គជាអ្នកធានានូវឯករាជ្យជាតិ អធិបតេយ្យភាព និង
    បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
    ព្រះអង្គក៏ជាអ្នកធានានូវការគោរពសិទ្ធិ និង សេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិផងដែរ ។ ព្រះអង្គអាចតែងតាំង នាយករដ្ឋមន្ត្រី និង សមាជិកផ្សេងទៀតរបស់រាជរដ្ឋាភិបាល ប៉ុន្តែការតែងតាំងនេះត្រូវធ្វើឡើង តាមការស្នើសុំរបស់ប្រធានរដ្ឋសភាដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា។ ព្រះ អង្គឡាយព្រះហស្ថលេខាលើ ព្រះរាជក្រិត្យតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្ត្រី ជាន់ ខ្ពស់ ស៊ីវិល យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព តាមសេចក្តី ស្នើសុំរបស់គណៈរដ្ឋមន្ត្រី ហើយព្រះអង្គតែងតាំងចៅក្រមតាមសេចក្តីស្នើសុំរបស់ឧត្តមក្រុម
    ប្រឹក្សានៃអង្គចៅក្រម ។ ព្រះអង្គឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ប៉ុន្តែគ្មានអំណាច ក្នុងការចរចារសន្ធិសញ្ញាឡើយ ។ ម៉្យាងវិញទៀត
    ព្រះអង្គមានសិទ្ធិអំណាចក្នុងការឡាយ
    ព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ
    ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ព្រមទាំងព្រះរាជក្រិត្យតាមការស្នើសុំរបស់ គណៈរដ្ឋមន្ត្រី ។
    តួអង្គពិតប្រាកដនៃអំណាចនីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាល ។
    ការប្រព្រឹត្តទៅនៃ និង តួនាទីរបស់ រដ្ឋាភិបាលមានចែងនៅក្នុងជំពូកទី ១០ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ និង ច្បាប់ស្តីអំពី ការរៀបចំ និង ការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។ ព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រី ព្រមទាំងប្រធានស្ថាប័ន អាចបង្កើតនូវលិខិតបទដ្ឋានដែលមានលក្ខណៈទូទៅ ដែលគេហៅ ថាបទបញ្ជា ។
    ព្រះរាជក្រិត្យ ៖ ជាលិខិតរដ្ឋបាលដែលមានប្រភពចេញមកពីប្រមុខរដ្ឋៈ ព្រះមហាក្សត្រ សម្រាប់ប្រើ ក្នុង វិស័យនៃនីតិប្រតិបត្តិ ។
    ព្រះរាជក្រិត្យមានពីរប្រភេទ គឺ ព្រះរាជក្រិត្យបទបញ្ជា និង ព្រះរាជ ក្រិត្យឯកត្តភូត ។ ព្រះរាជក្រិត្យបទបញ្ជាជាកិច្ចដែលមានលក្ខណៈទូទៅ និង មិនចំពោះមានន័យ ថាសម្រាប់ប្រធាននីតិដែលគេពុំអាចកំណត់បាន ។
    ចំណែកឯព្រះរាជក្រិត្យឯកត្តភូត ជាកិច្ចដែលបង្កើត
    នូវបទដ្ឋានសម្រាប់បុគ្គលម្នាក់ ឬ
    ច្រើននាក់ដែលមានឈ្មោះកំណត់នៅក្នុងព្រះរាជក្រិត្យ ។
    អនុក្រិត្យ ៖ ជាលិខិតរដ្ឋបាល ដែលមានប្រភពចេញមកពីគណៈរដ្ឋមន្ត្រី និង ចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី ។ អនុក្រិត្យអាចជាអនុក្រិត្យបទបញ្ជា ឬ អនុក្រិត្យ ឯកត្តភូត ។ តាមមាត្រា ៣០ វាក្យខណ្ឌ ទី ១
    នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃ
    គណៈរដម្ឋន្ត្រីចុះថ្ងៃទី២០ែខកក្កដាឆ្នាំ១៩៩៤
    អនុក្រិត្យមានសមត្ថកិច្ចកំណត់បទ ។
    បញ្ជាពាក់ព័ន្ធនឹងការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និង
    រដ្ឋលេខាធិការដ្ឋានចាប់ ពីថ្នាក់នាយកដ្ឋានឡើងទៅ ។
    អនុក្រិត្យដែលត្រូវបង្កើតតាមច្បាប់ខាងលើ ជាអនុក្រិត្យបទ បញ្ជា ។ តាមមាត្រា ១៥ នៃច្បាប់ដដែលនាយករដ្ឋមន្ត្រីក៏មានសិទ្ធិចេញអនុក្រិត្យឯកត្តភូតដែរ ក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធា អភិបាលខេត្តរង-ក្រុង ឬ អភិបាលស្រុកខ័ណ្ឌ… ។
    ប្រកាស 9ឌចេលារាតិនៀប ជាលិខិតរដ្ឋបាល ដែលមានប្រភពចេញមកពី សមាជិករាជ រដ្ឋាភិបាល ដែលជាប្រធានស្ថាប័ន មានន័យថា
    សមាជិករាជរដ្ឋាភិបាលដែលដឹកនាំក្រសួង ឬ រដ្ឋលេខាធិការដ្ឋាន ។
    សេចក្តីសម្រេចរបស់ប្រធានស្ថាប័នអាចមានលក្ខណៈជា បទបញ្ជា ឬ ឯកត្តភូត ។ ឧទាហរណ៍ មាត្រា ៣០ នៃ ច្បាប់ស្តី ពីការរៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋ មន្ត្រីបញ្ជាក់ថាការរៀបចំរចនាសម្ព័ន្ធ និង ការប្រព្រឹត្តទៅ របស់ក្រសួង និង រដ្ឋលេខាធិការ ដ្ឋាន ចាប់ពីថ្នាក់ក្រោមនាយកដ្ឋានចុះ
    ត្រូវកំណត់ដោយប្រកាស ។
    ដីកាអភិបាលខេត្តក្រុង ៈ
    អភិបាលខេត្តក្រុងអាចចេញសេចក្តីសម្រេចអនុវត្តដែលមាន លក្ខណៈ ទូទៅ ឬ ឯកត្តភូត ។ មាត្រា ១ នៃប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីភារកិច្ច សិទ្ធិ និង រចនា សម្ព័ន្ធរបស់រដ្ឋបាលខេត្តក្រុង ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ កំណត់ថា រដ្ឋបាលខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា
    ជាស្ថាប័នចំណុះក្រសួងមហាផ្ទៃដោយផ្ទាល់។ មូល ហេតុនេះហើយ
    បានជាមានតំណាងរជារដ្ឋាភិបាលនៅតាមខេត្តក្រុងនានា ។ ដូច្នេះហើយ
    អភិបាលខេត្តក្រុងអាចចេញដីកាបាន ។
    ដីការឃុំសង្កាត់ ៈ យោងតាមមាត្រា ៤៨ វាក្យខ័ណ្ឌទី ២
    នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០១ មេឃុំ ចៅសង្កាត់អាចចេញដីកាដែល មានលក្ខណៈទូទៅ ឬ
    ឯកត្តភូតដើម្បីគ្រប់គ្រងកិច្ចការនានាក្នុងក្របខ័ណ្ឌតួនាទី មុខងារ និង អំណាចរបស់ខ្លួន ។
    សារាចរ 9ជិរចុលាតិនៀបៈ ជាអត្ថបទសម្រាប់បំភ្លឺកិច្ចការ និង ធ្វើការណែនាំ ។ អាជ្ញាធរ ដែលមានសមត្ថកិច្ចិក្នុង ការចេញសរាចរគឺ នាយករដ្ឋមន្ត្រី និង សមាជិករដ្ឋាភិបាលដែល ជាប្រធានស្ថាប័ន។ អាជ្ញាធរខាងលេី
    នឹងចេញសារាចរក្នុងគោលដៅ បកស្រាយបំភ្លឺអត្ថបទ
    ច្បាប់ណាមួយដល់ភ្នាក់ងារសាធារណៈទាំងនោះ
    ត្រូវប្រកាន់យកលើបញ្ហាណាមួយជាកំណត់ ។
    សេចក្តីសម្រេច៖ជាលិខិតមួយដែលបង្ហាញ អំពីអំណាចរដ្ឋបាលរបស់ នាយករដ្ឋមន្ត្រី និង ប្រធានស្ថាប័ន ។ សេចក្តីសម្រេចជាលិខិត រដ្ឋបាលដែលពុំមានចែងក្នុង ច្បាប់ និង កើតមកពីការអនុវត្តន៍ ។ សេចក្តីសម្រេចចែកចេញជា
    សេចក្តីសម្រេចបទបញ្ជា និង សេចក្តីសម្រេចឯកត្តភូត ។

    រដ្ឋបាល និង រដ្ឋបាលវិមជ្ឈការ


    គោលបំណងនៃមេរៀន (Lesson Objectives)
                មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ពីប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាលកម្ពុជា ជា ពិសេស នយោបាយវិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជាយើង ។ អោយនិស្សិតយល់ពី តួនាទីរបស់អំណាចកណ្តាល និង អំណាចមូលដ្ឋាន នៅក្នុងការគ្រប់គ្រងរដ្ឋបាល និង ការបម្រើីសេវាកម្ម សាធារណៈ ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្រយោជន៍ទុទៅរបស់ជាតិ ។
    លក្ខន្តិកៈគតិយុត្ត ឬ ទំរង់របស់រដ្ឋ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការរៀបចំអំណាចរដ្ឋបាល
    (Administrative Power ) របស់រដ្ឋនីមួយៗ ។ ប្រទេសកម្ពុជាយើងជារដ្ឋទោល (Unilateral State/ Etat Unitaire) និង ជារាជាណាចក្រមួយែដលមិនអាចបំបែកបាន (មាត្រា ៣ នៃរដ្ឋធម្មនុញ្ញែខ្មរ ) ប្រការនេះ វាមានផល វិបាកលើការរៀបចំ អំណាចរដ្ឋបាល ។ ក្នុងប្រទេសយេងី ដែលជារដ្ឋទោលវាមានការ ខុសគ្នាជាមួយ រដ្ឋសហព័ន្ធនៅក្នុងរដ្ឋទោល រដ្ឋគ្មានដៃគូប្រជែងឡើយ គឺអំណាចទាំងអស់ ត្រូវស្ថិតក្នុង កណ្តាប់ដៃរបស់រដ្ឋ (អំណាចចេញបទបញ្ជាទូទៅ = General Regulation Power/ Pouvoir reglementaire general ជាអំណាចផ្តាច់មុខរបស់រដ្ឋបាលកណ្តាល ) ។
    ក្នុងការគ្រប់គ្រងរដ្ឋបាល មិនតំរូវអោយគេត្រូវតែប្រកាន់យកប្រព័ន្ធ រដ្ឋបាលមជ្ឈការ (Centra lisation) ជាដាច់ខាតនោះទេ គេអាចធ្វើវិមជ្ឈការរដ្ឋបាល (decentralisation administratif) ដោយ មិនធ្វើអេយាប៉ះពាល់ដល់ឯកភាពនយោបាយរបស់រដ្ឋ។ ការបែងចែក អំណាចរដ្ឋបាល ( The separation of Administrative Power/ La repartition du pouvoir administratif ) អាចធ្វើឡើងក្រោមរូបភាព ដូចតទៅ ៖
    -     មជ្ឈការ                      =  La centralisation/ The centralisation
    -     វិសហមជ្ឈការ             = La deconcentration/ The deconcentration
    -     វិមជ្ឈការ                    = La decentralisation/ The decentrilisation
    សព្វថ្ងៃ ប្រទេសបារាំង អនុវត្តប្រពន្ធ័ទាំងបីនេះជាមួយគ្នាតែម្តង ។ រីឯប្រទេសខ្មែរយើងវិញ បើយោលទៅតាមកម្មវិធីនៃការកែទំរងប្រព័ន្ឋរដ្ឋបាល និង វិមជ្ឈការថ្នាក់ ឃុំ/សង្កាត់ដែលបានធ្វើនៅ ឆ្នាំ ២០០២ នេះទៅ ថ្ងៃអនាគត ប្រទេសយើងនិងអនុវត្តប្រព័ន្ធទាំងបីនេះជាមួយគ្នាដែរ ។
    1>               អំពីមជ្ឈការ (Centralisation )
    ១ – មជ្ឈការ និង អំណាចកណ្តាល
    មុនដំបូងយើងគូរយល់ន័យនូវអ្វីដែលគេហៅថា “អំណាចកណ្តាល”  (les autoirites centrales) “អំណាចកណ្តាល” គឺអំណាចរដ្ឋបលារបស់រដ្ឋាភិបាល ដែលកាន់កាប់ដោយនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី  រដ្ឋលេខាធិការ ប្រធានស្ថាប័នរដ្ឋទាំងឡាយ ។
    “មជ្ឈការ” ជាប្រព័ន្ធរដ្ឋបាលមួយដែលនៅក្នុងនោះ អំណាចសម្រេចសេចក្តី  និង បញ្ជា ចេញពី
    “អំណាចកណ្តាល” ទាំងអស់ ហើយត្រូវអនុវត្តន៍ ដោយភ្នាក់ងាររដ្ឋគ្រប់ជាន់ថ្នាក់ដោយផ្ទាល់ ។
    “អំណាចកណ្តាល” ជាតំណាងនៃរដ្ឋ ។
    ប្រព័ន្ធមជ្ឈការមានគោលការណ៏ចំបងដូចតទៅ ៈ
    -     នីតិបុគ្គលសាធារៈមានតែមួយ ។
    -     អំណាចសំរេចសេចក្តី និង បញ្ជា ប្រមូលផ្តុំនៅរដ្ឋបាលកណ្តាល ។
    -     រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមគោលការណ៏ឋានានុក្រម ( Hierarchisation de l’ admini stration ) ដែលស្ថិតនៅក្រោមចំណុះ និង ការត្រួតពិនិត្យផ្ទាល់របស់អំណាចកណ្តាល ឬ រដ្ឋបាលកណ្តាល ។
    ភ្នាក់ងារបស់រដ្ឋគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលមានទីតាំងនៅមូលដ្ឋាននានា  បំពេញនាទីជាអ្នក
    ប្រើប្រាស់អំណាចរដ្ឋបាល ហើយត្រូវស្ថិតនៅក្រោមអំណាចឋានានុក្រមរបស់អំណាចកណ្តាល ។ ភ្នាក់ ងារទាំងនោះទទួលបញ្ជាផ្ទាល់ពីរដ្ឋបាលកណ្តាល និង ទទួលបន្ទុកអនុវត្តន៏បញ្ជាទាំងនេះ សិទ្ធិចំពោះ គំនិតផ្តួចផ្តើមរបស់វាក៏មានកម្រិតដែរ ។
    ប្រវត្តិរដ្ឋបាលនៅប្រទេសកម្ពុជា បានបង្ហាញអោយឃើញពីការស្ថាបនាឡើងនូវរដ្ឋមជ្ឈការមួយ ។ តាំងពីយូរយារណាស់មកហើយ មជ្ឈការរដ្ឋបាលត្រូវបានគេចាត់ទុកថាជាសារធាតុ ដ៏សំខាន់របស់ មជ្ឈការនយោបាយ ។ ការអនុវត្តន៍ប្រព័ន្ធមជ្ឈការជាលក្ខណៈនៃរដ្ឋបាលប្រទេសខ្មែរដែលទទួលឥទ្ធិពល របស់ប្រព័ន្ធរដ្ឋបាលបារាំង  ។           ប្រព័ន្ធមជ្ឈការជាមូលដ្ឋានមួយសំរាប់ស្វែងយល់ពីសង្គមខ្មែរ យើងអាច ធ្វើការ កំនត់សំគាល់បានដោយងាយអំពីបញ្ហានេះ តាមរយៈសារះសំខាន់នៃរាជធានីភ្នំពេញប្រើប្រៀប ធៀប និង បណ្តាខេត្តនានាភ្នំពេញមិនមែនគ្រាន់ជាមជ្ឈមណ្ឌលរបស់រដ្ឋបាលប៉ុណ្ណោះទេ ។ តែវាជា ទីតាំងរបស់ស្ថាប័នរដ្ឋធំៗ សហគ្រាសធំៗ អង្គភាពអន្តរជាតិ នានា សមាគមផ្សេងៗ ប៉ុស្តឹ៍ទូរទស្សន៍ វិទ្យុជាតិ និង ឯកជនផងដែរ ។
    ២- គុណសម្បត្តិនៃមជ្ឈការ
    - ធ្វើអោយរដ្ឋការសំរេចអ្វីមួយ ដូចៗគ្នាទូទាំងប្រទេស គឺនាំឱ្យមានឯកភាពទាំងខាងទស្សនៈ ទាំង ខាងអំពើរបស់រាជការផង ហើយម៉្យាងទៀត ឯកភាពនៃប្រទេសក៏មានភាពរឹងមាំល្អពីព្រោះរដ្ឋក្តាប់ ស្ថាន ការណ៏ទាំងអស់បាន ។
    - ភ្នាក់ងារដែលត្រូវបានតែងតាំង សំរាប់ថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋាន អាចជាអ្នកមានសមត្ថភាព ។
    ៣- គុណវិបត្តិនៃរបបមជ្ឈការ
            – ការធ្វើមជ្ឈការដែលប្រមូលផ្តុំរឿងទាំងអស់នេះ មកថ្នាក់លើតែមួយ បណ្តាលឱ្យអង្គការនៃ អំណាចកណ្តាលលិចលង់ទៅដោយសំនុំរឿងទាំងនោះ ។ កិច្ចការកកកុញស្ទះមិនចេញ នាំឱ្យមានការ យឺតយ៉ាវក្នុងការងារ និងមិនឆ្លើយតបតាមតំរូវការចាំបាច់ ។
    - រដ្ឋការអាចមិនដឹងពីសេចក្តីត្រូវការពិតប្រាកដរបស់ប្រជារាស្ត្រ នៅតាមទីកន្លែងឱ្យបានសព្វ គ្រប់ឡើយប្រការនេះនាំអោយសេចក្តីសំរេច ឬ កម្មវិធីនយោបាយដែលចេញដោយអំណាចកណ្តាលពុំសូវ មានប្រសិទ្ធភាព និង មិនអាចឆ្លើយតបនឹងតំរូវការរបស់ប្រជារាស្ត្រនៅមូលដ្ឋាន ។
    - ប្រជារាស្ត្រជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ព្រោះពួកគេឡើងមករាជធានីដើម្បីធ្វើកិច្ចការ ចាប់តាំងពីការងារតូចតាចឡើងទៅ ។
    ប្រព័ន្ធមួយមជ្ឈការខ្លាំងពេកមិនអាចយកមកអនុវត្តបានទេនៅក្នុងរដ្ឋសម័យទំនើប ។ ដូេច្នះគេ ត្រូវតែកែសម្រួលប្រព័ន្ធមជ្ឈការ េគច្រើនធ្វើការរំលែកអំណាចកណ្តាលខ្លះ (វិសហមជ្ឈការ = deconcen tration) ឱ្យទៅភ្នាក់ងាររដ្ឋជាន់ខ្ពស់ ដែលនៅនឹងទីកន្លែងផ្ទាល់ជាមួយរាស្ត្រ ។ នេះជាវិធានមួយដែល ធ្វើឱ្យរដ្ឋការបាននៅក្បែរជិតរាស្ត្រ ប៉ុន្តែរាស្ត្រគ្មានសិទ្ធិចូលរួមធ្វើសេចក្តីសំរេច ជាមួយរដ្ឋការទេរដ្ឋការជា អ្នកសំរេច ។
    2>               វិសហមជ្ឈការ (Deconcentration)  
    សញ្ញណ ៖ វិសហមជ្ឈការ ជាបច្ចេកទេសនៃការរៀប ចំរដ្ឋបាលមួយ ដែលត្រូវបង្កើតឡើង ដើម្បីកែសំរួលដល់ប្រព័ន្ធមជ្ឈការ ហើយដែលបានផ្តល់ទៅអោយអាជ្ញាធរដែនដីនូវអំណាច  សម្រេចសេចក្តីលើកិច្ចការខ្លះៗ ដែលជាធម្មតាអំណាចទាំងនេះ ជារបស់រដ្ឋបាលកណ្តាលភ្នាក់ ងារដែលទទួលបន្ទុកដឹកនាំអាជ្ញាធរដែនដីទាំងនេះ  ត្រូវស្ថិតនៅក្រោមអំណាចឋានានុក្រមនៃ រដ្ឋបាលកណ្តាលដដែលគេមិនត្រូវច្រឡំវិសហមជ្ឈការជាមួយការឡើយ ព្រោះវិសហមជ្ឈការ មិនបានធ្វើឱ្យមានការផ្លាស់ប្តូរប្រព័ន្ធរដ្ឋបាលឡើយ វាគ្រាន់តែសំរួលដល់ ប្រព័ន្ធមជ្ឈការ ប៉ុណ្ណោះ។
    វិសហមជ្ឈការផ្តល់នូវភាពទន់ភ្លន់ដល់ដំណើរការរដ្ឋបាល និង ភាពធូរស្រាលដល់ អំណាចកណ្តាលព្រោះវាបានផ្តល់នូវការទទួលខុសត្រូវចំពោះកិច្ចការខ្លះៗ ដល់អាជ្ញាធរដែនដី ដើម្បីសំរេចកិច្ចការក្នុងនាមអំណាចកណ្តាល ។
    ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង ៖ វិសហមជ្ឈការត្រូវបានឱ្យតំលៃយ៉ាង ខ្ពស់លើប្រសិទ្ធភាពរបស់ វាក្លាយជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនៃនយោបាយកំណែ ទម្រង់រដ្ឋ ។
    នៅប្រទេសបារាំង មានអត្ថបទច្បាប់មួយួចំនួន ដែលជាមូលដ្ឋាននៃវិសហមជ្ឈការ    9ច្បាប់ចុះថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ១៩៩២ ស្តីពីរដ្ឋបាលដែនដីរបស់សាធារណៈរដ្ឋបារាំង និង ក្រឹត្យ ចុះថ្ងៃទី ១ កក្កដា ឆ្នាំ ១៩៩២ ស្តីពី ធម្មនុញ្ញៃនវិសហមជ្ឈការប ។ យោងតាមអត្ថបទ ទាំង ពីរនេះ របបវិមជ្ឈការមានគោលការណ៍ធ្វើការបែងចែកអំណាចកណ្តាល និង រដ្ឋបាល ដែនដី ដូចតទៅ ៈ
    -     រដ្ឋបាលកណ្តាលជាអ្នកកំណត់ទិសដៅ និង នយោបាយជាមូលដ្ឋាន 9តាមរយៈច្បាប់ និង បទបញ្ជា ប ។
    -     រដ្ឋបាលដែនដី ទទួលបន្ទុកអនុវត្តនយោបាយទាំងនេះ នៅតាមមូលដ្ឋានរៀងខ្លួន ។
    -     រៀបចំឱ្យបានល្អប្រសើរ នូវដំណើរការរដ្ឋបាលវិសហមជ្ឈការទូទាំងប្រទេស ។
    ក្នុងរបបវិសហមជ្ឈការ ការដែលអំណាចកណ្តាលរំលែកអំណាចខ្លះ ទៅឱ្យរដ្ឋបាលដែនដី មិន មែនបានន័យថាប្រគល់សិទ្ធិឱ្យសំរេចអ្វីដោយស្វ័យ័ភាពទេ ។ ផ្ទុយទៅវិញ គឺជាការប្រគល់សិទ្ធិឱ្យ សរេំចក្នុងនាមរដ្ឋ ដោយមានចែងលក្ខខណ្ឌយ៉ាងច្បាស់លាស់ ជាលាយលក្ខណអក្សរកំណត់ ព្រំដែននៃសិទ្ធិនោះផង ។ លិខិតនេះគេហៅថា “ប្រតិភូកម្មនៃអំណាច” (delegation de pouvoir) ។
    “ប្រតិភូកម្មនៃអំណាចនេះ” ត្រូវធ្វើឡើងដោយអាជ្ញាធរអំណាចកណ្តាលា ទៅឱ្យ  អាជ្ញាធរ ថ្នាក់ក្រោមដែលពេលនោះនឹងមានសិទ្ធិសំរេចផ្ទាល់បាន ប៉ុន្តែក្នុងនាមអាជ្ញាធរកណ្តាល ដដែល ។ ឧទាហរណ៍សកលវិទ្យធាកិរាអាចទទួលប្រតិភូកម្មនៃអំណាចពីមន្ត្រីក្រសួង អប់រំជាតិ ក្នុងវិស័យគ្រប់គ្រងសកលវិទ្យាល័យឱ្យមានដំណើរការល្អ ។ សេចក្តីសំរេចទាំងឡាយរបស់ ប្រធាននៃសាកលវិទ្យាល័យនេះ គឺគាត់ធ្វើក្នុងនាមលោករដ្ឋមន្ត្រី ។ ប្រតិភូកម្មនៃអំណាចត្រូវ ធ្វើឱ្យអាជ្ញាធរថក្នា់ក្រោម ដោយមិនចំពោះបុគ្គលណាឡើយ គឺថាគេរំលែកអំណាចពីអង្គការមួយ ទៅឱ្យអង្គការមួយទៀត ពុំមែនពីបុគ្គលម្នាក់ ទៅឱ្យបុគ្គលម្នាក់ទៀតឡើយ 9គឺមិនដូចក្នុងនីតិឯក ជនទេប ។
    នៅក្នុងរបបវិសហមជ្ឈការ (deconcentration) េគអាចប្រគល់អំណាចឱ្យ ចុះហត្ថលេខា (delegation de signature) ។ ប៉ុន្តែ ខុសពីលិខិតប្រតិភូកម្មនៃអំណាចចុះហត្ថលេខា ត្រូវប្រគល់ឱ្យ ឈ្មោះបុគ្គល ហើយត្រូវធ្វើសារជាថ្មីបើមានការផ្លាស់ប្តូរបុគ្គល ។ អាជ្ញាធរថ្នាក់លើដែលបានផ្ទេរអំណាច ឬ ប្រគល់សិទ្ធិចុហះត្ថលេខា មានសិទ្ធិត្រួតពិនិត្យគ្រប់យ៉ាងទាំងអស់ដែលគេហៅថា “សិទ្ធិអំណាចនាយ ចៅហ្វាយ”(pouvoir hierarchique) .
    ២- សិទ្ធិនាយចៅហ្វាយ
    -សិទ្ធិនេះ ជាសិទ្ធិដែលគេទទួលស្គាល់ឱ្យអាជ្ញាធរ អំណាចកណ្តាលដឹកនាំ និង ត្រួតត្រា ភ្នាក់ងារទាំងអស់ ដែលធ្វើការងារនៅក្នុងក្រសួង និង មន្ទីរនានាក្រោមឱវាទ ។
    ភ្នាក់ងារម្នាក់ៗ ជាអ្នកនៅក្រោមបង្កាប់ ចៅហ្វាយដែលនៅលើខ្លួន ជានាយចៅហ្វាយរបស់ ភ្នាក់ងារ ឯទៀតៗដែលមានយសសក្តិទាបជាងខ្លួនផង ។
    -សិទ្ធិ នាយចៅហ្វាយ អាចប្រព្រឹត្តទៅលើបុគ្គលផង និងទៅលើអំពើរបស់ភ្នាក់ងារផងៈ
    ក/ លើបុគ្គលភ្នាក់ងារ
    សិទ្ធិនាយចៅហ្វាយ គឺសិទ្ធិដាក់ពិន្ទុ ស្នើតំឡើងបុណ្យសក្តិ ចាត់តាំង ផ្លាស់ប្តូរ និង ដាក់ទណ្ឌ កម្មខាងវិន័យ … ដល់បុគ្គលភ្នាក់ងារដែលនៅក្រោមឱវាទ ។
    ខ/ លើកិច្ចការងារ
    -     អំណាចចេញបញ្ជាណែនាំ (Pouvoir dinstruction) អ្នកនៅក្រោមបង្ថប្កា់ឱ្យ្របកបការងារ អ្វីមួយតាមបំណងរបស់ខ្លួនព្រមទាំងសិទ្ធិត្រួតពិនិត្យកិច្ចការទាំងអស់ ដែលអ្នកក្រោមបង្គាប់ធ្វើ គឺមើល ថាតើត្រូវ ឬ ខុសច្បាប់ ? ( Controle de legatlite ) តើសមតាមកាលៈទេសៈឬទេ?  ( Controle de l’opportunité )
    -     អំណាចបដិសេធចោល ឬ កែប្រែ ( pouvir d’annilation ou de reformation ) អ្វីៗដែល អ្នកក្រោមបង្គាប់បានធ្វើដោយអត្តនោម័ត ។
    អំណាចធ្វើជំនួសអ្នកក្រោមបង្កាប់ ដោយផ្ទាល់តែម្តង ( pouvir de sudstitution ) ។ ប៉ុន្តែ សិទ្ធិនេះក៏មានព្រំដែនដែរ ។ ចៅហ្វាយត្រូវគោរពច្បាប់ដែលចែងអំពីលក្ខនក្តិៈ មន្ត្រីរាជការដោយ ពុំអាចបំពានបានឡើយ ។
    អ្នកក្រោមបង្គាប់អាចមិនគោរពបញ្ជា ដែលចេញមកខុសនិងច្បាប់យ៉ាងច្បាស់ក្រឡែត ហើយ ធ្វើអោយខូចប្រយោជន៏សាធារណៈ ។
    -     អ្នកក្រោមបង្គាប ់មិនប្តឹងតវ៉ាពីសេចក្តីសំរេចរបស់ថ្នាក់លើទេ លើកលែងតែមានការប៉ះពាល់ លក្ខន្តិកៈ និង បុព្វសិទ្ធិរបស់ខ្លួន ។
    ៣. មណ្ឌលរដ្ឋបាល  ( Circonseription Administrative )
    ដើម្បីគ្រប់គ្រងទឹកដីនៃប្រទេសកម្ពុជាឱ្យគ្រប់ទីកន្លែង រដ្ឋត្រូវបែងចែកទឹកដីជាមណ្ឌលរដ្ឋបាលគឺត្រូវ រៀបចំព្រំប្រទល់ដែនដី សំរាប់ឱ្យរដ្ឋការប្រតិបត្តិការងាររបស់ខ្លួន បានយ៉ាងជាក់ស្តែង ។ មណ្ឌល រដ្ឋបាលជារង្វងសមត្ថកិច្ចរបស់រដ្ឋបាបតាមតំបន់ ។
    ក្នុងរបបមជ្ឍការសុទ្ធសាធ មានតែការបែងចែកទឹកដីជាមណ្ឌលរដ្ឋបាលប៉ុណ្ណេាះ ។ បើមណ្ឌល រដ្ឋបាលណាមានទទួលពីអាជ្ញាធរកណ្តាលនូវអំណាចរំលែកខ្លះ មណ្ឌលនោះមានឈ្មេាះហៅថា “មណ្ឌល រដ្ឋបាលវិសហមជ្ឈការ” ( Circonseription Administrative Deconcentree ou Circonscription Deconcentree )  ។
    មណ្ឌលរដ្ឋបាល គ្មានបុគ្គលភាពគតិយុត្តិេទពីព្រោះមិនមែនជានិតិបុគ្គលសាធារណៈ ។ កិច្ចការទាំង ឡាយដែលធ្វើក្នុងមណ្ឌលរដ្ឋបាល ជាកិច្ចការទាំងអស់េហីយធ្វើក្នុងនាមរដ្ឋ ។ រដ្ឋជានិតិបុគ្គលសាធា រណៈតែមួយគត់  ក្នុងប្រទេសទាំងមូល ក្នុងរបបមជក្ឈារ ទោះបីមានវិមជ្ឈការក៏ដោយ ។
    នៅប្រទេសបារាំង តំបន់ ( Region ) ខេត្ត ( department ) ស្រុក ( Arrondissment ) និង ឃុំ
    (Commune) ជាមណ្ឌលរដ្ឋបាលផង និងជាសមូហភាពដែនដីវិមជ្ឈការផង ។
    ចំណែកឯ “កង់តុង” 9ចានតៀនប គឺជាមណ្ឌលបោះឆ្នោតសំរាប់សមាជិកសភាខេត្ត (Conseillers generaux) មិនមែនជាមណ្ឌលរដ្ឋបាលទេ ។
    មណ្ឌលបោះឆ្នោត ជាមណ្ឌលដែលកំណត់ឡើងតាមច្បាប់បោះឆ្នោត គឺមិនមែនតាមច្បាប់គ្រប់គ្រងរដ្ឋ បាលទេ ។
    នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ក្រុង ខេត្ត ស្រុកខ័ណ្ឌ ឃុំ និង សង្កាត់ សុទ្ធតែជាមណ្ឌលរដ្ឋបាល ទាំងអស់ ។ យើងគ្មាន “កង់តុង”  ( canton )  ។
    ៤- មន្ទីរនានា ឬ សេវាក្រៅក្រសួង ( services exterieurs/external services)
    គេហៅថា “មន្ទីរ” គឺជាស្ថាប័នរដ្ឋបាលមូលដ្ឋាន  ឬ សាខារបស់ក្រសួងនានា នៅតាមខេត្ត/ក្រុង
    ស្រុក/ខ័ណ្ឌ ឃុំ/សង្កាត់ ។
    ក្នុងរបបមជ្ឈការ មន្ទីខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ត្រូវឡើងតាមខ្សែបណ្តោយមកអាជ្ញាធរកណ្តាល ដើម្បី សុំសំរេចអ្វីមួយ ។
    ក្នុងរបបវិសហមជ្ឈការ មន្ទីការរិយាល័យអាចទទួលបាននូវអំណាចបែងចែក គឺមានសិទ្ធិសំរេចតាម លក្ខខណ្ឌ ដែលក្រសួងបានកំនត់ឱ្យពីរាជធានីទៅ 9បារាំងគេហៅ {services deconcentres des ministeres} ប ។
    ចំណែកប្រទេសកម្ពុជា តាមនយោបាយកំណែទំរង់ប្រព័ន្ធរដ្ឋបាល រាជរដ្ឋាភិបាលបានអនុវត្តវិសហ មជ្ឈការដែនដីថ្នាក់ខេត្ត-ក្រុង និង វិសហមជ្ឈការបច្ចេកទេស  ដើម្បីអមដំណើរនៃនយោបាយវិមជ្ឈការ
    ចំពោះវិសហមជ្ឈការ យើងមានឯកសារច្បាប់ដែលផ្តល់មូលដ្ឋានដល់វា ៖
    -     កម្មវិធីកែទំរងរដ្ឋបាលសាធារណៈ ១៩៩៩-២០០៣ អនុម័តដោយរដ្ឋាភិបាលឆ្នាំ ១៩៩៨ ។
    -     ច្បាប់ចុះថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ១៩៩៨ ស្តីពីទ្រព្យសម្បត្តិ និង ប្រព័ន្ធហិរញ្ញវត្ថុ ខេត្ត-ក្រុង ។
    ៥- ប្រព័ន្ធ ហិរញ្ញវត្ថុ ក្នុងរបបវិសហមជ្ឈការ  9 ករណីប្រទេសកម្ពុជា ប
    តាំងពីការអនុម័តច្បាប់ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ ស្តីពីការគ្រប់គ្រងថវិកាជាតិមក ប្រទេសកម្ពុជា បានត្រឡប់មកកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ   ដែលមានលក្ខណៈមជ្ឈការព្រោះសុំណុំ
    នៃប្រាក់ចំណូល និង ការចំណាយត្រូវកំណត់ និង អនុម័តក្នុងថវិកាជាតិ និង ត្រូវបានអនុវត្តក្រោមការ ្រតួតពិនិត្យរបស់ក្រសួងហិរញ្ញវត្ថុ ។ ខេត្តធ្វើសកម្មភាពក្នុងនាម ជាភ្នាក់ងាររបស់រដ្ឋបាលកណ្តាល        9អភិបាលខេត្តទទួលនូវ្របតិភូកម្មនៃអំណាចពីសំណាក់រដ្ឋមន្ត្រីនៃក្រសួងនានា សំរាប់គ្រប់គ្រងឥណទាន ដែលបានផ្តល់ទៅឱ្យមនរ្ទីនានានៅក្នុងខេត្ត  ប ។
    រតនាគាជាតិដើរតួនាទីជាបេឡាធិការ និង គណៈនេយ្យករលើប្រតិបត្តិការលើថវិការជាតិ ។ ប្រព័ន្ធ ហិរញ្ញវត្ថុដែលមានលក្ខណមៈជ្ឈការ ត្រូវកែសំរូលដោយសារការផ្តល់សមត្ថភាព ខាងហិរញ្ញវត្ថុខេត្ត និង ការបញ្ជូលកម្មវិធីសកម្មភាពអាទិភាព ( PAP = programme d’action prioritaire/ prority action program ) របស់ក្រសួងដែលពាក់ព័ន្ធដល់ការងារសង្គម 9 សុខាភិបាល អប់រំ កសិកម្ម អភិវឌ្ឍជនបទ សាធារណៈការ  ប ។
    ក- ប្រព័ន្ធហិរញ្ញវត្ថុខេត្ត/ក្រុង 9 ច្បាប់ថ្ងៃទី ២៨ កុម្ភៈ ១៩៩៨ ប
    តាមផ្លូវច្បាប់ខេត្ត និង ទទួលបាននូវលក្ខន្តិកៈជានិតិបុគ្គលសាធារណៈ ដែលមានសមត្ថកិច្ច្រតូវ កំណត់យ៉ាងច្បាស់លាស់ មានថវិកាផ្ទាល់ខ្លួនអភិបាលខេត្ត ជាអ្នកដឹកនាំរបស់ខេត្តជាមណ្ឌលរដ្ឋបាលស្វ័យ មួយ ហើយជាអ្នកតំណាងរបស់អំណាចកណ្តាល គតា់ស្ថិតនៅក្រោមអំណាចអាណាព្យាបាលរបស់រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ  9 សំរាប់ការងាររដ្ឋបាលសាធារណៈ ប និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំរាប់ 9 ការគ្រប់គ្រងហិរញ្ញវត្ថុខេត្ត  ប ។
    ហិរញ្ញវត្ថុខេត្ត/ក្រុងត្រូវបានគ្រប់គ្រងដោយគោលការណ៍ដូចតទៅៈ
    -     អភិបាលខេត្ត/ក្រុង ជាអ្នកតាក់តែងគំរោងថវិការបស់ខេត្ត/ក្រុង និងជាអ្នកអនុវត្តថវិកានេះ ។ សព្វថ្ងៃថវិកានេះ   ត្រូវកំណត់សំរាប់ការចំណាយលើដំណើរការប្រចាំរបស់រដ្ឋបាលខេត្ត   តែ
    ប៉ុណ្ណោះ ចំណែកការចំណាយនូវ តាមមន្ទីរនានាជាបន្ទុកថវិការរបស់ក្រសួងដែលពាក់ព័ន្ធ ។
    -     គំរោងថវិការបស់ខេត្ត ត្រូវយល់ព្រមដោយក្រសួងហិរញ្ញវត្ថុ ប្រមូលផ្តុំក្នុងកញ្ចប់ដែល និង ត្រូវអនុម័ត ដោយសភាជាតិ ក្នុងឱកាសអនុម័តថវិកាទូទៅរបស់រដ្ឋ ។
    -     ប្រភពថវិការបស់ខេត្ត-ក្រុង គឺបានពីចំណូលសារពើពន្ធដែលត្រូវកំណត់របស់ខេត្ត 9តាមច្បាប់ ហិរញ្ញវត្ថុខេត្ត-ក្រុង ក្នុងឆ្នាំ ២០០០ ប្រភពចំណូលទាំងនេះមានកំរតិស្មើនិង ៥៥% នៃការ ចំណាយរបស់ខេត្ត ចំណែកដែលនៅសល់បានមកពីឧបត្ថម្ភរបស់ថវិកាជាតិ នាំអោយខេត្ត-ក្រុងមានលក្ខណៈរណប និង អំណាចកណ្តាល !!! ប ។
    -     ចំណូលសំរាប់ខេត្តត្រូវប្រមូលដោយភ្នាក់ងារបស់ក្រសួងសេដ្ឋកិច្ច និង ហិញ្ញវត្ថុ ដែលមានទី តាំងនៅតាមខេត្ត/ក្រុង 9រតនាគារខេត្ត/ក្រុង បដែលជាអ្នកធានាការទូទាត់ និង គណនេយ្យ របស់ខេត្តផងដែរ ។
    -     ខេត្ត/ក្រុងគ្មានសិទ្ធិធ្វើកិច្ចសន្យាខ្ចីលុយបានទេ 9 ឯកជន បរទេស ឬ អង្គកាផ្សេងៗ ប ប៉ុន្តែ ច្បាប់ឆ្នាំ ១៩៩៨ បានផ្តល់ឱ្យ់វានូវសេរីភាពក្នុងការជ្រើសរើសបែបបទ ឬ ទំរង់នៃការគ្រប់ គ្រងសេវាសាធារណៈរបស់ខេត្ត 9 រដ្ឋាករ សហគ្រាសសាធារណៈ សម្បទាន… ប ជាសរុប មកខេត្ត/ក្រុង នៅប្រទេសកម្ពុជាទទូលបានស្វ័យត ភាពផ្នែកហិរញ្ញវត្ថុដ៏មានកំរិត ខេត្ត/ក្រុង នៅតែខ្វះធនធានផ្ទាល់ខ្លួន ការចំណាយរបស់ខេត្ត/ក្រុង ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ។ ខេត្ត/ក្រុងមិនមានភាពម្ចសា់ការ ពិតប្រាកដទៅលើប្រាក់ចំណូល ដែលត្រូវ បាន ប្រគល់មកឱ្យខ្លួនទេ 9 មូលដ្ឋានអត្រាព័ន្ធ និង ការប្រមូលព័ន្ធជា សមត្ថកិច្ចរបស់រដ្ឋបាល កណ្តាល ប ។
    ម៉្យាងទៀតក្នុងថវិការបស់ខេត្តមិនមានការកំណត់ទុក ដោយឡែកសំរាប់ចំណាយមូលធនក្នុងពេល ដែលផ្តល់មូលនិធិមិនបានគ្រប់ទេ ។ ទោះបីយ៉ាងនោះក្តីក៏ប្រព័ន្ធរដ្ឋបាល បច្ចុប្បន្នបានទៅកាន់កំរិតមួយ នៃសហមជ្ឈការ ហិរញ្ញវត្ថុហើយដែរ ។ ប្រព័ន្ធនេះត្រូវបានពង្រឹង និង កែលំអឱ្យមានប្រសិទ្ធភាពបាន ។
    -     តាមរយៈការបង្កើតធនធានដែលត្រូវផេរ្ទទៅឱ្យខេត្ត                                       9រួមបញ្ជូលទាំងការបង្កើតប្រាក់ចំណូលផ្ទាល់របស់ខេត្តប ដើម្បីឱ្យខេត្តមានប្រសិទ្ធិភាពអនុវត្តការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង នងិ ផ្តល់នូវ សេវាសាធារណៈឱ្យកាន់តែប្រសើរ ។
    -     ការបញ្ជាក់បំភ្លឺពីតួនាទីរបស់ខេត្ត លើកធ្វើពីកម្មវិធីនិងការអនុវត្តគោលនយោបាយ ឬ សកម្ម ភាពដែលជាផលប្រយោជន៍របស់ខេត្ត និង ការបន្ថយការត្រួតពិនិត្យ ផ្នែកថវិការបស់                  ភ្នាក់ងារនៃអំណាចកណ្តល ។
    ខ/- កម្មវិធីសំរាប់សកម្មភាពជាអទិភាព  ( programes d’action priortaire )
    កម្មវិធីនេះ ( PAP ) គឺជាការផ្តួចផ្តើមអនុវត្តដោយក្រសួងសេដ្ឋកិច្ច និង ហិពាវ្ញាត្ថុ ដើម្បីផ្តល់ទៅឱ្យ ក្រសួងនានាដែលពាក់ព័ន្ធនិងការងារសង្គម  9 សុខាភិបាល អប់រំ កសិកម្ម អភិវឌ្ឍន៍ជនបទ សាធារណៈ ការ ប នូវថវិកាដ៏ទូលាយ ជាពិសេសទាក់ទងដល់ប្រតិបត្តិការរបស់មន្ទីរនៅខេត្តនានា ដែលបានទទួល នៅប្រតិភូកម្មនៃសមត្ថកិច្ចពីក្រសួង ។
    តាមពិត PAP គឺជាវិធានការ១ នៃទំរង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ PAP មានគោលដៅលើកកំពស់ ប្រសិទ្ធភាពនៃការចំណាយសាធារណៈ ដោយផ្អែកលើការធ្វើកម្មវិធីថវិកា 9ចំណាយ ប ។
    យោងតាមស្មារតីនៃការកែទំរង់នេះ ( PAP ) ក្រសងួអទិភាពទាំងអស់និងត្រូវមានប្រសិទ្ធភពាធ្វើ ដោយខ្លួនឯងនូវគំរោងថវិការបស់គេ ក្រេមារូបភាពកម្មវិធីសកម្មភាពដែលត្រូវកំណត់យ៉ាងច្បាស់លាស់ និង មានគោលដៅពិតប្រាកដ ។
    ៦. អំពីវិមជ្ឈការ
    សញ្ញា ៈ វិមជ្ឈការ  ជាប្រព័ន្ធរដ្ឋបាលមួយ ដែលអនុញ្ញាតិអោយសមូហភាពដែនដី ឬ សេវាសាធារណៈ ធ្វើការគ្រប់គ្រងដោយខ្លួនឯង ក្នុងក្របខណ្ឌនៃការគោរពគោលការណ៍នីត្យានុកូលភាព ។

    នីតិបុគ្គលសាធារណៈ និង ប្រភពនីត្យានុកូល


    នីតិបុគ្គលសាធារណៈ និង ប្រភពនីត្យានុកូល
    Public Legal Entities and Sources of Legality
    គោលបំណងនៃមេរៀន (Lesson Objectives)
    មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ពីអត្ថន័យនៃពាក្យ នីតិ បុគ្គល រូបវន្ត័បុគ្គល នីតិបុគ្គល សាធារណៈ នីតិបុគ្គលឯកជន និង
    ប្រភពនីត្យានុកូលរបស់វា ។ ពាក្យនេះ ត្រូវបានគេប្រើ ជា
    ញឹកញាប់នៅក្នុងវិស័យច្បាប់ ទាំងក្នុងវិស័យឯកជន និង សាធារណៈ ។
    លើសពីនេះទៅទៀត វាជាប់ពាក់ព័ន្ធ ទៅនឹងបុគ្គលភាពគតិយុត្តិ
    ដែលធ្វើអោយនីតិបុគ្គលមានសិទ្ធិ និង កាតព្វកិច្ចដែលត្រូវ
    បានទទួលស្គាល់ដោយច្បាប់ និង វិធានគតិយុត្តិផ្សេងៗ ។
    1> នីតិបុគ្គលសាធាណេៈ
    ដើម្បីយល់ច្បាស់ពីអត្ថន័យនៃពាក្យ “នីតិបុគ្គលសាធារណៈ”
    យើងត្រូវយល់ន័យនៃពាក្យសំខាន់ មួយចំនួនសិន ដូចជា “ នីតិ និង នីតិបុគ្គល ” ។ នីតិ គឺជាបណ្តាវិធានទាំងឡាយ ដែលគ្រប់គ្រង
    ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលរស់នៅក្នុងសង្គម
    ហើយដែលត្រូវដាក់ទណ្ឌ កម្មដោយអំណាចសាធារណៈ ។ នីតិគឺជាបណ្តាវិធានទាំងឡាយណា ដែលអនុម័តឡើងដោយ នីតិបញ្ញត្តិ ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍សាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ល្អរបស់ជាតិ និង
    មានការដាក់ទណ្ឌកម្មក្នុងករណីមានការរំលោភបំពានវា ។ តាមន័យនៃច្បាប់ បគ្គុលមានពីរ យ៉ាងគឺ រូបវ័ន្តបុគ្គល (Natural Person)និង នីតិបុគ្គល (Legal Entity). រូបវ័ន្តបុគ្គលសំដៅទៅលើបុគ្គលដែលមានសាច់មានឈាម អាចមានជីវិត រស់នៅបាន និង មានបុគ្គលភាពគតិយុត្ត ។
    រូបវន្តបុគ្គលត្រូវតែជាមនុស្ស មិនមែនសត្វតិរច្ឆាន ឡើយ ។
    នីតិបុគ្គលគឺជាបុគ្គលអរូប ដែលច្បាប់និម្មិតបង្កើតមកសម្រាប់បំរើគោលដៅ និង ផលប្រយោជន៍រួមរបស់បុគ្គលមួយក្រុម ឬ របស់សង្គមមួយ ។ ដូច្នេះ
    បើគ្មានច្បាប់ចែងថា ជានីតិបុគ្គលទេ បុគ្គលមួយក្រុមនោះ
    គ្រាន់តែក្រុមបុគ្គលមួយតែប៉ុណ្ណោះ ។ កាលណាបាន លក្ខណៈ
    ជានីតិបុគ្គលតាមផ្លូវច្បាប់ហើយ បុគ្គលភាពគតិយុត្តក៏កើតមានឡើងដែរ ។ យោង តាមមាត្រា ៤៦ នៃក្រមរដ្ឋប្បវេណីកម្ពុជាយើងបានចែងថា នីតិបុគ្គលជា “ក្រុមមនុស្ស ឬ មូល និធិដែលមានបុគ្គលភាពគតិយុត្ត ហើយដោយហេតុនេះ ជាប្រធាននៃសិទ្ធី និង កាតព្វកិច្ច” ។ សរុបមក
    នីតិបុគ្គលសាធារណៈគឺជាបុគ្គលអរូបដែលច្បាប់ បង្កើតមកសម្រាប់បម្រើផល ប្រយោជន៍សាធារណៈ និង សេវាកម្មសាធារណៈ ដោយមិនស្វែងរកផលចំណេញ ។
    ក. នីតិបុគ្គលសាធារណៈ និង នីតិបុគ្គលឯកជន
    នីតិបុគ្គលមានពីរប្រភេទ គឺនីតិបុគ្គលឯកជន និង នីតិបុគ្គលសាធារណៈ ។ នីតិបុគ្គលសាធារណៈ មានពីរប្រភេទ គឺនីតិបុគ្គលសាធារណៈដែនដី និង នីតិបុគ្គលសាធារណៈបច្ចេកទេស (Technical Legal Entity) ។
    នីតិបុគ្គលសាធារណៈដែនដី សំដៅទៅលើសមូហភាព ដែនដីដែលមានមនុស្សមួយក្រុមរស់នៅ រួមគ្នាលើទឹកដីជាមួយគ្នាដូចជារដ្ឋ “ជាដើម“ រដ្ឋជាមួយ
    សមូហភាពដែនដីមួយសម្រាប់សហគមជាតិទាំងមូល ។ រដ្ឋតាមន័យគតិយុត្ត
    គឺជានីតិបុគ្គល ដែលមានអធិបតេយ្យ ។ រដ្ឋនីមួយៗត្រូវមាន
    លក្ខខណ្ឌនៃធាតុផ្សំទាំងនេះ គឺថារដ្ឋត្រូវមាន
    ប្រជាពលរដ្ឋជាក់លាក់រដ្ឋាភិបាលមួយជាអង្គការនយោបាយរបស់រដ្ឋ និង
    ទឹកដីមួយដែលកំណត់ ច្បាស់លាស់ ។ ដើម្បីអោយរដ្ឋមួយអាចមាន អត្ថិភាពទៅបាន ទាល់តែវាមានជាដាច់ខាត នូវធាតុផ្សំទាំងបីនេះ និង មានអធិបតេយ្យភាព ។ ចំណែកឯនីតិបុគ្គលសាធារណៈបច្ចេកទេស វិញ
    ជានីតិបុគ្គលសាធារណៈដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញការត្រូវការ ជាផល ប្រយោជន៍សាធារណៈណាមួយច្បាស់ដោយឡែក ដូចជាដើម្បីគ្រប់គ្រងមន្ទីរពេទ្យ សាកលវិទ្យា ល័យ អគ្គីសនី ឬ ការកំចាត់មីនជាដើម ជាដើម ។ នីតិបុគ្គលនេះ ជាអង្គភាព មួយ ដែល បង្កើតឡើងដោយច្បាប់ មានទ្រព្យសម្បត្តិ និង
    ថវិកាផ្ទាល់ខ្លួន និង ស្វ័យភាពក្នុងការគ្រប់គ្រង មានឯកទេសកម្ម
    ព្រមទាំងស្ថិតនៅក្រោម អាណាព្យា បាលរបស់រដ្ឋ ឬ សមូហភាពដែនដី ។
    នីតិបុគ្គលឯកជន ជាបណ្តុំនៃរូបវ័ន្តបុគ្គល ដែលបង្កើតឡើងដោយច្បាប់ ក្នុងគោលដៅស្វែង រកផលចំណេញ និង
    បម្រើផលប្រយោជន៍រូបវ័ន្តបុគ្គលដែលជាសមាជិករបស់ខ្លួន ។ ឧទាហរណ៍ ដូចជា ក្រុមហ៊ុន សមាគម សហជីព អង្គការក្រៅរដ្ឋាភិបាល ឬ អង្គការអន្តរជាតិផ្សេងៗ ៘
    ខ. បុគ្គលភាពគតិយុត្ត
    បុគ្គលភាពគតិយុត្ត ឬ បុគ្គលលក្ខណៈគតិយុត្ត
    គឺជាសមត្ថភាពដែលអាចអោយបុគ្គលក្លាយទៅ ជា “បុគ្គលដែលចំណុះច្បាប់” ដែលគេហៅម៉្យាងទៀតថា “ នីតិអង្គភាព” ។ “នីតិអង្គភាព” ជា
    សម្បទាដែលនាំអោយមានសិទ្ធិ និង កាតព្វកិច្ច ក្នុងប្រព័ន្ធច្បាប់ជាក់លាក់ ។ បុគ្គលទាំងអស់ មិនសុទ្ធតែមាន “បុគ្គលភាពគតិយុត្ត” ទេ ។
    ខ្មោចជាបុគ្គលមួយដែរ ប៉ុន្តែវាគ្មានបុគ្គលភាព គតិយុត្តទេ ។
    នៅក្នុងនីតិរដ្ឋប្បវេណី រូបវន្តបុគ្គល ដែលជាមនុស្សរស់
    ត្រូវមានបុគ្គលភាពគតិ យុត្តជានិច្ច ។
    រូបវ័ន្តបុគ្គលត្រូវតែជាមនុស្សមិនមែនសត្វតិរច្ឆាន ។
    មនុស្សស្លាប់ឥតមានបុគ្គល ភាពទៀតទេ (ខ្មោចផុតរលត់នូវសិទ្ធិ និង
    កាតព្វកិច្ច) ថ្វីបើមានច្បាប់ការពារបណ្តាំរបស់អ្នកដែល
    បានផ្តាំមុននឹងស្លាប់ក៏ដោយ ។
    ទារកនៅក្នុងផ្ទៃម្តាយពុំទាន់រស់ដោយស្វ័យភាពដាច់ពីខ្លួនមាតា បាន ពុំអាចមានបុគ្គលភាពគតិយុត្ត ទោះមានច្បាប់ការពារទារកក៏ដោយ
    (ច្បាប់ស្តីពីការពន្លូត កូន) ។ មនុស្សត្រូវកើតចេញពីមាតាហើយរស់
    ទើបមានបុគ្គលភាពគតិយុត្ត ។ ចំណែកឯនីតិ
    បុគ្គលត្រូវបង្កើតឡើងតាមផ្លូវច្បាប់ត្រឹមត្រូវទើបមានបុគ្គលភាពគតិយុត្តបាន ។ ឧទាហរណ៍ ក្រុមហ៊ុនមួយត្រូវតែមានការចុះបញ្ចីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម និង ត្រូវបំពេញតាម
    លក្ខខណ្ឌតម្រូវមួយចំនួនដែលកំណត់ឡើងដោយក្រសួងពាណិជ្ជកម្ម ។ នីតិបុគ្គលឯកជន និង នីតិបុគ្គលសាធារណៈ មានឈ្មោះ មានសញ្ជាតិ មានធនធាន ទ្រព្យសម្បត្តិ មានបំណុល មាន សិទ្ធិជាដើមបណ្តឹងនៅតុលាការ ដូចរូបវ័ន្តបុគ្គលដែរ ។ នេះគេហៅថា បុគ្គលភាពគតិយុត្ត ។
    បុគ្គលភាពគតិយុត្តនាំអោយនីតិបុគ្គលសាធារណៈមានថវិកាផ្ទាល់ស្វ័យត មានការសម្រេចស្វ័យត ក្នុងការគ្រប់គ្រង និង ការប្រព្រឹត្តទៅរបស់ខ្លួន ។ នីតិបុគ្គលសាធារណៈស្ថិតនៅក្រោមនីតិ សាធារណៈជាទូទៅ និង
    ជាពិសេសស្ថិតនៅក្រោមនីតិរដ្ឋបាល ។
    2> ប្រភពនៃនីត្យានុកូលភាព
    ក. ប្រភពនៃនីតិ
    ប្រភពនៃនីតិគឺជាវិធាន និង អត្ថបទទាំងឡាយ ដែលបង្កើតអោយមាន នីតិបច្ចុប្បន្ន ។ ការបែង ចែកប្រភពនៃនីតិអាចធ្វើឡើងតាមច្រើនសណ្ឋាន ។ ប្រភពនៃនីតិមាន ពីរ គឺ ប្រភពសរសេរ និង ប្រភពមិនសរសេរ ។ ប្រភពសរសេររួមមាន រដ្ឋធម្មនុញ្ញ អនុសញ្ញា សន្ធិសញ្ញា កាតិកាសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់ ព្រះរាជក្រម ព្រះរាជក្រិត្យ អនុក្រិត្យ ប្រកាស ដីកា សារាចរ សេចក្តីសម្រេច និង លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ។ ចំណែកឯប្រភពមិនសរសេរវិញរួមមាន ប្រភពដែលកើត ឡើងពី ទំនៀមទម្លាប់ ប្រពៃណី សាសនា ជំនឿ និង ច្បាប់អប់រំ នៅក្នុង គ្រួសារនីមួយៗ ។ ឧទាហរណ៍ៈ ឪពុកម្តាយមានកាតព្វកិច្ច
    ថែរក្សាបុត្រធីតា ហើយ បុត្រធីតា
    វិញមានកាតព្វកិច្ចតបស្នងសងគុណលោកវិញនៅពេលពួក លោកទាំងពីរចាស់ជរា ។ ប្តីប្រពន្ធ ត្រូវ មានកាតព្វកិច្ចរៀងៗខ្លួន (ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និង គ្រួសារ) ។ សម្តេចព្រះសង្ឃ រាជទាំងពីរគណៈ
    ជាព្រះសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មី ឡើងគ្រោងរាជសម្បត្តិបន្ត ។ រដ្ឋធម្មនុញ្ញ បានលុបចោលទោសប្រហារជីវិតចោល ស្របតាម ពុទ្ធឱវាទ ។ នៅតាមទីជនបទ ចាស់ទុំព្រឹទ្ធា ចារ្យ មេភូមិ មេឃុំ ជាអ្នកផ្សះផ្សាទំនាស់យ៉ាងមាន ប្រសិទ្ធភាពបំផុត ទាក់ទងនឹងទំនាស់ដីធ្លី និង ទំនាស់ទាក់ទងនឹងអាពាហ៍ពិពាហ៍ និង គ្រួសារជាដើម ។
    ខ. ប្រភពនៃនីតិរដ្ឋបាល
    ប្រភពនៃនីតិរដ្ឋបាល ក៏ត្រូវមានពីរដែរគឺប្រភពសរសេរ និង ប្រភពមិនសរសេរ ។ - ប្រភពឥតសរសេរ ៈ នៅក្នុងនីតិរដ្ឋបាលបារាំង
    ទំនៀមទម្លាប់ពុំមានតួនាទីសំខាន់ទេ ប៉ុន្តែយុត្តិ
    សាស្ត្រវិញទេដែលមានសារៈសំខាន់បំផុត ។ រីឯទ្រឹស្តីរបស់អ្នកច្បាប់ក៏មាន ឥទ្ធិពលខ្លាំងណាស់ដែរ ។ នៅក្នុងប្រទេសបារាំង ចៅក្រមរដ្ឋបាលគេច្រើន យោង ទៅលើគោលការណ៍ទូទៅនៃនីតិសាធារណៈ ។ គោលការណ៍នេះខ្លះ ជាគោលការណ៍
    មានតម្លៃខ្ពស់ស្មើរដ្ឋធម្មនុញ្ញ ពីព្រោះមាន ចែងនៅក្នុងបុព្វកថាធម្មនុញ្ញ ហើយខ្លះទៀត គោលការណ៍មានតម្លៃជាច្បាប់ ។ នៅប្រទេសកម្ពុជា
    យើងទទួលយកប្រព័ន្ធច្បាប់ ស៊ីវិលឡ ដូចបារាំង
    ប៉ុន្តែសព្វថ្ងៃយើងមិនទាន់មានតុលាការ រដ្ឋបាលដែលមាន សមត្ថភាព
    ដើម្បីបង្កើតយុត្តិសាស្ត្រខាងផ្នែករដ្ឋបាលនៅឡើយ ពីព្រោះចៅក្រមយើង ជាចៅក្រមទូទៅ ។ រហូតមកទល់បច្ចុប្បន្ននេះ តុលាការកំពូលពុំដែលមានសេចក្តី សម្រេចអ្វីខាងវិស័យរដ្ឋបាលដែលគួរចាត់ទុកជាយុត្តិសាស្ត្រនោះទេ ។ ប្រទេសកម្ពុជា យើងមិនទាន់មាននីតិរដ្ឋបាលអោយពេញលក្ខណៈ
    ដូចនៅប្រទេសបារាំងឡើយ យើង កំពុងតែធ្វើកំណែទម្រង់ និង
    ស្ថាបនានីតិរដ្ឋបាលនេះ ។ ជាពិសេស រាជរដ្ឋាភិបាល កម្ពុជាយើង
    មានបំណងបង្កើតក្រមរដ្ឋបាល និង ក្រមនីតិវិធីរដ្ឋបាល ដោយបានេស្នី អោយរដ្ឋាភិបាលបារាំងជួយ ។
    - ប្រភពសរសេរ ៖
    1> រដ្ឋធម្មនុញ្ញ ៈ អំពើទាំងឡាយរបស់រដ្ឋបាលច្រើនមានមូលដ្ឋានធម្មនុញ្ញ ដូចនេះ រដ្ឋធម្មនុញ្ញ អាចជាប្រភពផ្ទាល់ ឬ ប្រយោលនៃនីតិរដ្ឋបាល ។ កាលណាប៉ះពាល់ ដល់ រដ្ឋធម្មនុញ្ញ
    អំពើរបស់រាជការអាចត្រូវតុលាការកាត់សេចក្តីបាន តែក្នុងករណី ដែលអំពើនេះ បានប៉ះពាល់ដោយផ្ទាល់ដល់រដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ។ តែបើក្នុង
    ករណីដែលរាជការកិច្ចនេះ គ្រាន់តែការអនុវត្តច្បាប់ដែលមានលក្ខណៈ
    ផ្ទុយនឹងរដ្ឋ ធម្មនុញ្ញ តុលាការរដ្ឋបាលគ្មានសមត្ថកិច្ចកាត់ក្តីរឿងនេះឡើយ ។ តែត្រូវបញ្ជូលរឿង ទៅក្រុមប្រឹក្សាធម្មនុញ្ញវិញ ។
    2> សន្ធិសញ្ញាអន្តរជាតិ ៈ បើយោងតាម មាត្រា ១ នៃអនុសញ្ញាអន្តរជាតិទីក្រុង វីយែន ឆ្នាំ ១៩៦៩ ស្តីពីសន្ធិសញ្ញា ពាក្យសន្ធិសញ្ញា គឺជា “
    កិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្វើឡើង ជាលាយលក្ខណ៍អក្សររវាងរដ្ឋទាំងឡាយ ហើយស្ថិតនៅក្រោមការ គ្រប់គ្រងនៃច្បាប់អន្តរជាតិ
    ទោះបីជាកិច្ចព្រមព្រៀងនោះមានឈ្មោះជាអ្វីក៏ដោយ (ធម្មនុញ្ញ សន្ធិសញ្ញា អនុសញ្ញា កាតិកាសញ្ញ …) ។ យោងមាត្រា ៣១ នៃរដ្ឋ
    ធម្មនុញ្ញៃនព្រះរាជាណាចក្រ កម្ពុជាយើងបានចែងថា ៖ “ ព្រះរាជាណាចក្រ កម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្សដូច
    មានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជា
    ជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញាព្រមទាំង អនុសញ្ញា ទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិ- នារី និង សិទ្ធិកុមារ ។ ដូច្នេះ សន្ធិសញ្ញា ជាប្រភពនៃនីតិរដ្ឋបាលមួយដែរ ។
    3> ច្បាប់ និង បទបញ្ជា ៈ នៅប្រទេសបារាំង រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៥៨ របស់គេមាន ញែកច្បាស់ពីវិស័យដែលត្រូវធ្វើជា “ ច្បាប់” និង វិស័យក្រៅពីនេះ គឺត្រូវធ្វើតាមបទ បញ្ជា ។ ឧទាហរណ៍ មាត្រា ៤៨ នៃរដ្ឋធម្មនុញ្ញបារាំង កំណត់នូវវិស័យមួយចំនួន ដែលត្រូវធ្វើតាមច្បាប់ ដូចជា
    ក្របខ័ណន្ឌៃការអនុវត្តន៍ និង កាត់បន្ថយសិទ្ធិ និង សេរីភាព
    ការកំណត់បទល្មើស និង ទោស ការកំណត់អត្រាពន្ធ និង បែបបទនៃការ ប្រមូលពន្ធ ការបង្កើតគ្រឹះស្ថានសាធារណៈបែបបទនៃសញ្ជាតូបនីយកម្មជាអាទិ៍… ។ ច្បាប់អនុម័តដោយសភា ។ បទបញ្ជាធ្វើឡើងដោយអំណាចនីតិប្រតិបត្តិ ។ នៅ ប្រទេសកម្ពុជាយើង “ព្រះរាជក្រម ” ជាច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ឡាយ ព្រះហស្តប្រកាសអោយប្រើប្រាស់ដោយព្រះមហាក្សត្រ ។ មាត្រា ៩០ (ថ្មី) នៃ រដ្ឋធម្មនុញ្ញកម្ពុជា ក៏បានកំណត់នូវវិស័យមួយចំនួន (ថវិកាជាតិ ផែនការរដ្ឋ ការ អោយរដ្ឋខ្ចីប្រាក់គេ ការអោយរដ្ឋអោយប្រាក់គេខ្ចី
    ការសន្យាធានាផ្នែកហិរញ្ញវត្ថុ ការ បង្កើត ការកែប្រែ ឬ លុបចោលពន្ធដារ ការអនុម័តគណនីរដ្ឋបាល ការលើកលែង ទោសជាទូទៅ ការអនុម័តយល់ព្រម ឬ លុបចោល សន្ធិសញ្ញា ឬ អនុសញ្ញា អន្តរជាតិ ការប្រកាសសង្គ្រាម ជាដើម )
    ដែលត្រូវធ្វើធ្វើជាច្បាប់អនុម័តដោយរដ្ឋ សភា ។
    “ព្រះរាជក្រិត្យ” ជារាជការកិច្ចដែលព្រះមហាក្សត្រ
    ធ្វើឡើងក្នុងការអនុវត្តន៍ ព្រះរាជក្រម ឬ មាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ ។ នៅប្រទេសបារាំង ប្រធានាធិបតី និង នាយករដ្ឋមន្ត្រីមានអំណាចបទបញ្ជា រីឯរដ្ឋមន្ត្រីគ្មានទេ ។ ក្នុងការអនុវត្តន៍ជាក់ស្តែង
    រដ្ឋមន្ត្រីឆ្លៀតប្រើអំណាចនេះ ដោយសារតែគាត់ជាអ្នកតាក់តែងអត្ថបទ និង ជាអ្នក ចុហុះត្ថលេខាអមផង ។ ច្បាប់ និង
    បទបញ្ជាទាំងនេះជាប្រភពនៃនីតិរដ្ឋបាល ។



    ប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធនឹងបទពិសោធន៍នៃការទូទាត់

    ផ្នែកទី ១
    ប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធនឹងបទពិសោធន៍នៃការទូទាត់
    1. ការគ្រប់គ្រងគណនីរាជរដ្ឋាភិបាល
    2. ការគ្រប់គ្រងគណនីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ
    3. ការបង់ពន្ធដោយផ្ទាល់នៅធនាគារជាតិនៃកម្ពុជា
    4. ការបង់ពន្ធគយនិងរដ្ឋាករ
    5. ការបង់ចំណូលកូតារបស់ក្រសួងពាណិជ្ជកម្ម
    6. ការផ្ទេរប្រាក់រតនាគារជាតិ
    7. ការដេញថ្លៃប័ណ្ណរតនាការ

    ១-ការគ្រប់គ្រងគណនីរាជរដ្ឋាភិបាល

    ១- បែបបទនៃការបើកគណនី

    - ពាក្យសុំបើកគណនី
    - លិខិតបញ្ជាក់លក្ខណៈស្របច្បាប់នៃការបង្កើតអង្គភាព
    (លក្ខន្តិកៈ ឬលិខិតអនុញ្ញាតរបស់អាជ្ញាធរអាណាព្យាបាល)
    - លិខិតបញ្ជាក់នីតិភាពបុគ្គលម្ចាស់គណនី
    - គំរូហត្ថលេខាម្ចាស់គណនី និង អ្នកទទួលសិទ្ធិ
    - នីតិវិធីនៃការប្រើប្រាស់គណនី
    - គំរូត្រា ។ ល។

    ២-         លក្ខណៈគណនី

    • ប្រភេទគណនីចរន្តជាប្រាក់រៀលនិងជាប្រាក់ដុល្លារអាមេរិក។ គណនីប្រាក់រៀលមាន ៩៧ គណនី និងគណនីប្រាក់ដុល្លារអាមេរិកមាន ២៤២ គណនី។ សរុបគណនីរដ្ឋាភិបាលមាន ៣២៩ គណនី។
    • មាន ២ ក្រុមគណនីគឺ ៖ ក្រុមដែលគ្រប់គ្រងផ្ទាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំគាល់ដោយអក្សរ T (Treasury) មាន ១២២ គណនី និង ក្រុមដែលគ្រប់គ្រងដោយក្រសួង ស្ថាប័នអង្គភាពអនុវត្តគំរោង សំគាល់ដោយអក្សរA(Agency)មាន ២០៧ គណនី។

    ៣-​​        នីតិវិធីនៃការប្រើប្រាស់គណនី

    • ក្រុមគណនីអក្សរ (T) ការដកសាច់ប្រាក់ ការផ្ទេរ ឬបង្វែរ ត្រូវប្រើមូលប្បទានប័ត្រ (Cheque) លិខិតដកសាច់ប្រាក់ (Cash withdrawal order) bល្ញ៉ិខិតបង្វែរ (Money transferorder)។
    • ក្រុមគណនីអក្សរ (A) ការដកសាច់ប្រាក់ ការផ្ទេរ ឬ បង្វែរ ត្រូវប្រើតែមូលប្បទានប័ត្រ (Chequ) តែមួយមុខគត់។

    ៤-         អំពីការទំនាក់ទំនង

    • ម្ចាស់គណនីនិមួយៗ ត្រូវឧទ្ទេសនាមបុគ្គលិកយ៉ាងតិចម្នាក់សម្រាប់ទាក់ទងការងារ ទទួលយកប្រកាសឥណពន្ធ ប្រកាសឥណទាន ឬ ឯកសារផ្សេងៗ ដើម្បីធានាសុវត្ថិភាពមិនបាត់ប់ង់
    • ឬ ធ្លាយការសំងាត់ជាដើម។ នាយកដ្ឋានប្រតិបត្តិការ ត្រូវផ្តល់តារាងសំរង់ស្ថានភាពគណនី 9ត្សាតមេនេត ថៀ ចាចៀនុត ប
    • រៀងរាល់ដំណាច់ខែ និង បញ្ជាក់ សមតុល្យគណនីរាល់ពេលមានសំណើពីម្ចាស់គណនី។ ដោយទ្បែកគណនីរតនាគារជាតិ មានការប្រៀបធៀបស្ថានភាពរៀងរាល់ ១០ ថ្ងៃ។

    ២-ការគ្រប់គ្រងគណនីគ្រឹះស្ថានធនាការ និង ហិរញ្ញវត្ថុ

    • គណនីចរន្ត
    • គណនីប្រាក់តំកល់ធានាលើដើមទុន
    • គណនីទុនបម្រុងកាតព្វកិច្ច
    • គណនីប្រាក់បញ្ញើមានកាលកំណត់
    • គណនីផ្សេងទៀតរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ

    ក-            គណនីចរន្ត

    • គណនីចរន្តជាប្រាក់រៀល និង ជាប្រាក់ដុល្លារអាមេរិក
    • ការដកសាច់ប្រាក់ ការផ្ទេរ ឬ បង្វែរ ត្រូវតែប្រើមូលប្បទានប័ត្រ (Cheque) មួយមុខគត់
    • ក៏ជាគណនីសម្រាប់ទូទាត់ការផាត់ទាត់។ នាយកដ្ឋានប្រតិបត្តិការទូទាត់តាមលទ្ធផលសភាផាត់ទាត់ (តារាង PPC 02)មិនចាំបាច់មានមូលប្បទានប័ត្រទេ។
    • ការប្រើសម្រាប់ទូទាត់ការផាត់ទាត់ ធនាគារអាចស្នើសុំឥណទានវិបារូបន៍ (Overdraft) ដោយដាក់ធានាដោយវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់។
    • គណនីនេះគ្មានការប្រាក់ទេ។

    ខ-             គណនីប្រាក់តំកល់ធានាលើដើមទុន(Capital Guarantee)

    • ធនាគារពាណិជ្ជ ត្រូវមានដើមទុនអប្បបរមា ៥០ ពាន់លានរៀល និង ត្រូវដំកល់ប្រាក់ធានាលើដើមទុនចំនួន ១០ ភាគរយនៃដទុន ជាប្រចាំក្នុងគណនីនេះ។ ការដំកល់អាចធ្វើជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនអាចផ្លាស់ប្តូរបានទ្បើយ។ គណនីប្រាក់ដំកល់ជារៀលទទួលបានការប្រាក់ ១/២ នៃអត្រាបុនហិរញ្ញប្បទាន គិតរយៈពេល ៦ ខែ ម្តង។ គណនីប្រាក់ដំកល់ជាដុល្លារ
    • អាមេរិកទទួលបានការប្រាក់ ៣/៨ នៃអត្រា SIBOR (អត្រាថ្ងៃទី ០១-០៧-០៥ គឺ ១.៣៩% ក្នុង ១ ឆ្នាំ) គិតរយៈពេល ៦ ខែ ម្តង។
    • ធនាគារឯកទេស ត្រូវមានដើមទុនអប្បបរមា ១០ ពាន់លានរៀល និង ត្រូវតំកល់ប្រាក់ធានាលើដើមទុនចំនួន ៥% នៃដើមទុន ជាប្រចាំក្នុងគណនីនេះ។ ការដំកល់អាចធ្វើជាប្រាក់ ឬជាប្រាក់ដុល្លារ អាមេរិក ប៉ុន្តែមិនអាចផ្លាស់ប្តូរបានទ្បើយ។ គណនីប្រាក់ដំកលនេះមិនទទួលបានការប្រាក់ទេ។
    • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានដើមទុនអប្បបរមា ២៥០ លានរៀល និងត្រូវដំកល់ប្រាក់ ធានាលើដើមទុនចំនួន ៥% នៃដើមទុន ជាប្រចាំក្នុងគណនីនេះ។ ការដំកល់អាចធ្វើជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនអាចផ្លាស់ប្តូរបានទ្បើយ។ គណនីប្រាក់ដំកល់នេះ មិនទទួលបានការប្រាក់ទេ។
    • អាចដកប្រាក់ពីគណនីនេះបាន  ដ៏រាបណាតែគ្រឹះស្ថានត្រូវបានជំរះបញ្ជី និងគ្មានប្រាក់បញ្ញើនៅខាង ទ្រព្យអកម្ម។

    គ-គណនីប្រាក់បម្រុងកាតព្វកិច្ច (Researve Requirement)

    • គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ត្រូវតំកល់ប្រាក់បម្រុងកាតព្វកិច្ច ៖
      • ចំនួន ១៦% នៃប្រាក់បញ្ញើអតិថិជន (ចំពោះធនាគារពាណិជ្ជ)
      • ចំនួន ៥% នៃប្រាក់បញ្ញើអតិថិជន (ចំពោះធនាគារឯកទេស)
      • ចំនួន ៥% នៃប្រាក់បញ្ញើអតិថិជន (ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)
      • ការដំកល់អាចធ្វើជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាមេរិក និងអាចផ្លាស់ប្តូរបាន
    • គណនីនេះមិនទទួលបានការប្រាក់ទេ។

    ឃ-គណនីប្រាក់បញ្ញើមានកាលកំណត់ (Time Deposit)

    • ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀលមានរយៈពេល ៣ ខែ, ៦ ខែ និង ១ ឆ្នាំ ទទួលបានការប្រាក់តាមអត្រា ១,០០% ១,២០% ២,០០% ក្នុង ១ ឆ្នាំ។
    • ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិកមានរយៈពេល ១ ខែ, ៣ ខែ និង ១ ឆ្នាំទទួលបានការប្រាក់តាមអត្រាប្រចាំឆ្នាំ ៦/៨ នៃអត្រា SIBOR Rate។ ឧទាហរណ៍ ៖ អត្រាការប្រាក់ ប្រាក់បញ្ញើនាថ្ងៃទី ១៥-០៨-០៥ រយៈពេល ១ ខែ = ២.៦៨%, រយៈពេល ៣ ខែ = ២.៨៥% រយៈពេល ៦ ខែ = ៣,០៣% និង រយៈពេល ១ ឆ្នាំ = ៣,២៣%។
    • ប្រាក់បញ្ញើមានកាលកំណត់ទាំង ២ ប្រភេទនេះ អាចអនុញ្ញាតឱ្យដកមុនកាលកំណត់បាន ប៉ុន្តែមិនទទួលបានការប្រាក់ទេ។

    ង-គណនីផ្សេងទៀតរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ

    • គណនីប្រាក់បញ្ញើជំរះបញ្ញើ (Liquidation deposit)សម្រាប់ធនាគារដែលត្រូវបញ្ឈប់សកម្មភាពដាក់ឱ្យជំរះបញ្ញើតែមិនទាន់ចប់ នៅទទួលបានប្រាក់ពីការប្រមូលបំណុល ការលក់អចលនទ្រព្យ និង ចំណាយសងប្រាក់បញ្ញើអតិថិជន ចំណាយក្នុងការប្តឹងប្តល់ជាដើម។ គណនីនេះ ចាត់ចែងដោយនាយកដ្ឋានត្រួតពិនិត្យ ជាប្រភេទគណនីព្យួរ (Suspend account) និងត្រូវបិទ ពេលដោះស្រាយ ការជំរះបញ្ជីចប់។
    • គណនីដំកល់សមតុល្យជំរះបញ្ជី (Rest balance for liquidation) សម្រាប់ដំកល់ប្រាក់បញ្ញើអតិថិជនធនាគារដែលជំរះបញ្ជីរួចហើយ តែមិនទាន់មកបើក។ ពេលមកបើក អតិថិជននោះត្រូវបង្ហាញឯកសារដល់នាយកដ្ឋានត្រួតពិនិត្យដើម្បីអនុញ្ញាត។ គណនីនេះ ក៏ជាប្រភេទគណនីព្យួរ និង ត្រូវបិទពេលអតិថិជនដកប្រាក់អស។

    ៣-ការបង់ពន្ធដោយផ្ទាល់នៅធនាគារជាតិនៃកម្ពុជា

    • ចាប់ពីខែ ១១-០១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំណូមពរឱ្យធនាគារជាតិនៃកម្ពុជា ទទួលការបង់ប្រាក់ពន្ធអាករដោយផ្ទាល់ពីអ្នកជាប់ពន្ធធំ។ បន្ទាប់មកចាប់ពីខែ ១០-០៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យអ្នកជាប់ពន្ធអាករមធ្យមមកបង់ពន្ធដោយផ្ទាល់ថែមទៀត។ សរុបសកម្មភាពប្រចាំខែមានជាង ៤.២០០ ប្រតិបត្តិការ។
    • ការបង់ពន្ធជាប្រាក់រៀល បង់ចូលគណនីប្រាក់បញ្ញើជារៀលរបស់អគ្គនាយកដ្ឋានពន្ធដារ។
    • អ្នកបង់ពន្ធអាចបង់ជាសាច់ប្រាក់ (ប្រមាណ ៦០%) ឬ ជាមូលប្បទានប័ត្រ (ប្រមាណ ៤០%)។ ចាប់ពីខែ ០៦-០៥ ទឹកប្រាក់ពន្ធចាប់ពី ៤ លានរៀលទ្បើងត្រូវបង់ជាមូលប្បទានប័ត្រ។
    • ការប្រគល់មូលប្បទានប័ត្រមុនម៉ោង ៨,៣០ ព្រឹក នាយកដ្ឋានប្រតិបត្តិការអាចបញ្ជូនទៅសភាផាតទាត់ និងទទួលបានការទូទាត់ក្នុងថ្ងៃ។ ការប្រគល់ក្រោយម៉ោង ៨,៣០ ព្រឹក នឹងបញ្ជូនទៅសភាផាត់ទាត់ និង ទទួលបានការទូទាត់នៅថ្ងៃធ្វើការបន្ទាប់។
    • ការបង់ជាសាច់ប្រាក់ អ្នកបង់ពន្ធទទួលបានប័ណ្ណបង់ប្រាក់ និងការបង់ជាមូលប្បទានប័ត្រ អ្នកបង់ពន្ធទទួលបានប្រកាសឥណទានសម្រាប់យកទៅប្រគល់ឱ្យអគ្គនាយកដ្ឋានពន្ធដារ។
    • នៅរៀងរាល់ចុងថ្ងៃ សមតុល្យក្នុងគណនីរបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវផ្ទេរចូលគណនីប្រាក់រៀលរបស់គណនីអគ្គនាយកដ្ឋានរតនាគារជាតិ។

    ៤-ការបង់ពន្ធគយ និង រដ្ឋាករ

    • ចាប់ពីខែ ០២-០៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំណូមពរឱ្យធនាគារជាតិនៃកម្ពុជា ទទួលការបង់ប្រាក់ពន្ធគយនិងរដ្ឋាករដោយផ្ទាល់ពីអ្នកបង់ពន្ធ ដែលត្រូវបង់តាមការិយាល័យ និង ទីស្នាក់ការចំនួន ១០ កន្លែងក្នុងរាជធានីភ្នំពេញ។
    • អ្នកបង់ពន្ធ អាចបង់ជាសាច់ប្រាក់ឬជាមូលប្បទានប័ត្រ (ភាគច្រើនជាមូលប្បទានប័ត្រ)ចូលគណនី អគ្គនាយកដ្ឋានគយនិងរដ្ឋាករជាតិ ដែលនៅចុងថ្ងៃត្រូវផ្ទេរទាំងអស់ចូលគណនីរតនាគារជាតិ។
    • នីតិវិធីនៃការប្រគល់មូលប្បទានប័ត្រ អនុវត្តដូចការបង់ពន្ធអាករជូនអគ្គនាយកដ្ឋានពន្ធដារដែរ។

    ៥-ការបង់ចំណូលកូតារបស់ក្រសួងពាណិជ្ជកម្ម

    • -ក្រសួងពាណិជ្ជកម្មបើកគណនីប្រាក់រៀលចំនួន ៤ និង ប្រាក់ដុល្លារអាមេរិកចំនួន ៥ សម្រាប់បង់ចំណូលពីកូតានាំចេញសំលៀកបំពាក់តាមប្រព័ន្ធ MFN/GSP ដែលកាន់កាប់ដោយគណៈកម្មការគ្រប់គ្រងកូតា នាំចេញ (EQMC)។
    • ការបង់ចំណូល ក្រសួងពាណិជ្ជកម្មទទួលតែមូលប្បទានប័ត្រ មិនទទួលសាច់ប្រាក់ទេ ហើយប្រគល់មូល្បទានប័ត្រទាំងនោះឱ្យនាយកដ្ឋានប្រតិបត្តិការ ដើម្បីធ្វើបេទ្បានិច័យតាមរយៈសភាផាត់ទាត់។
    • ការផ្ទេរប្រាក់ពីគណនីប្រាក់រៀលចូលគណនីអគ្គនាយកដ្ឋានរតនាគារជាតិ និង ផ្ទេរប្រាក់ពីគណនីប្រាក់ដុល្លារអាមេរិកចូលគណនីថវិការដ្ឋជារូបិយប័ណ្ណ ត្រូវប្រើមូលប្បទានប័ត្រ ដែលភាគច្រើនមួយខែ ទើបផ្ទេរម្តង។

    ៦-ការផ្ទេរប្រាក់រតនាគារជាតិ

    • ដើម្បីអនុវត្តប្រតិបត្តិការផ្ទេរប្រាក់ រតនាគារខេត្ត-ក្រុង បានបើកគណនីប្រាក់បញ្ញើចរន្តជារៀល និង ជាដុល្លារអាមេរិក នៅតាមសាខាធនាគារជាតិនៃកម្ពុជាខេត្ត-ក្រុង នោះលើកលែងតែ ៖
    1. រតនាគាររាជធានីភ្នំពេញ បើកគណនីនៅទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា
    2. រតនាគារខេត្តឧត្តរមានជ័យ បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ
    3. រតនាគារក្រុងប៉ៃលិន បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង
    4. រតនាគារខេត្តព្រះវិហារ បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ និង
    5. រតនាគារខេត្តមណ្ឌលគិរី បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ចាម។
    • អគ្គនាយកដ្ឋានរតនាគារជាតិ និង រតនាគារខេត្ត-ក្រុងអាចផ្ទេរប្រាក់ទៅវិញ ទៅមកដោយមិនមាន
    បង់កំរ៉ៃសេវាទេ។ រតនាគារខេត្ត-ក្រុងផ្ទេរប្រាក់រៀលមកអគ្គនាយកដ្ឋានរតនាគារជាតិ គណនីប្រាក់រៀល និង ផ្ទេរប្រាក់ដុល្លារអាមេរិកមកគណនីថវិការដ្ឋជារូបិយប័ណ្ណ។

    ៦-ការផ្ទេរប្រាក់រតនាគារជាតិ

    • ធនាគារផ្តើមប្រតិបត្តិការត្រូវធ្វើបញ្ជាផ្ទេរប្រាក់ ដោយមានដាក់លេខសម្ងាត់ 9ទសេតកយេប រួចបញ្ជួន ទៅធនាគារគោលដៅតាមទូរសារ 9ធាខប។
    • ដើម្បីដោះស្រាយសាច់ប្រាក់ បញ្ជូនទៅតាមសាខាធនាគារជាតិនៃកម្ពុជាខេត្ត-ក្រុង អគ្គនាយកដ្ឋាន រតនាគារជាតិបានលើកផែនការចំណូល-ចំណាយសាច់ប្រាក់តាមរយៈរតនាគារខេត្ត-ក្រុងនិមួយៗ ជូនធនាគារជាតិនៃកម្ពុជា នៅរៀងរាល់ដើមខែ។

    ៧-ការដេញថ្លៃប័ណ្ណរតនាគារ

    • យោងតាមច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំនិមួយៗ អនុញ្ញាតឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះផ្សាយប័ណ្ណរតនាគារប្រភេទគណនីចរន្តរយៈកាល ៣ ខែ ក្នុងកម្រិតសមតុល្យ ៥០ ពាន់ លានរៀល។ ចាប់ពីខែ មេសា ឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជាបានជួយរៀបចំការដេញថ្លៃលក់ប័ណ្ណ រតនាគារបោះផ្សាយតាមខែនិមួយៗ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅរៀងរាល់ដើមខែ ចំនួនជាមធ្យម ១៦ ពាន់លានរៀល។
    • អត្រាការប្រាក់ទាបជាង ៦ ភាគរយក្នុងមួយឆ្នាំ ដែលតាមការអនុវត្តក្នុងការដេញថ្លៃ ធនាគារចូលរួមត្រូវដាក់ថ្លៃទិញចាប់ពី ៩៨,៥០០ រៀល ក្នុងតម្លៃចារឹត ១០០ រៀល។
    ចាប់ពីខែ ០៤-០៥ ក្រសួង

    4 Responses so far.

    1. Unknown says:

      your template is very good i like it

    2. AMISHA says:

      ដំណឹងល្អសម្រាប់អ្នករាល់គ្នា

      ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

      ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

      ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

      អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

    3. Unknown says:

      សួស្តីខ្ញុំបាទមានចម្ងល់មួយពាក់ព័ន្ធព័ន្ធនឹងច្បាប់សាធារណៈ រាប់ចាប់ពីតៀមកាហ្វេឡើង ពិសេសកន្លែងផ្ញើកង់ម៉ូតូឡាន(កន្លែងដែលទទួលផលចំណេញអតិជន) តើពួកគេបានដាក់ផ្លាកនិងសរសេរថា បាត់មិនទទួលខុសត្រូវ និង សូមរក្សាយានយន្តដោយខ្លួនឯង តើវាផ្ទុយនិងច្បាប់កំណត់ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែរឬយ៉ាងណា ? សូមជួយផ្តល់ចម្លើយ តាមរយៈអីម៉ែល sarith8888@gmail.com ឬ facebook chat " Bth Rith" ដោយក្តីអនុគ្រោះនិងការគោរពអំខ្ញុំបាទផងចុះ

    Leave a Reply

    Blogger templates

    Blogger news

    Blogroll