NGUONMOV SUPERMARKET.BMC សូមស្វាគមន៏

    ការគ្រប់គ្រងការិយាល័យ

    Author: luxery supper market Genre: »
    Rating


     មេរៀនទី១
    លំនាំដើម ការគ្រប់គ្រងការិយាល័យ
    INTRODUCTION TO OFFICE MANAGEMENT 
    I. ប្រវិត្តសង្ខេបរបស់ការិយាល័យ(A brief Historical perspective)
    ជាយូរលង់មកហើយការិយាល័យបានដើរតួនាទីយ៉ាងតូចបំផុតក្នុងជីវភាពរស់នៅរបស់សង្គមមនុស្សមុនបដិវត្តន៍ឩស្សាហកម្មតែបច្ចុប្បន្នវាបានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការ អាជីវកម្ម ដ៏ដូចជានៅក្នុងសង្គម។
                       ១.​ បដិវត្តន៍ឩស្សាហកម្ម Industrial Revolution
              បដិវត្តន៍ឩស្សាហកម្មគឺជាដបិវត្តន៍ដែលកែប្រែពីបែបសិប្បកម្មទៅជាឩស្សាហកម្មទំនើប ឬអាចហៅម៉្យាងទៀតថាបដិវត្តន៍បច្ចេកវិទ្យា។
                                 ក. បដិវត្តន៍ឩស្សាហកម្មទី១
              ឆ្នាំ១៧៧១ដបិវត្តន៍ឩស្សាហកម្មដំបូងកើតនៅប្រទេសអង់គ្លេស ក្នុងរោងចក្រតំបាញ ដែលជាការកែប្រែពីត្រល់រវៃ ទៅស្វ័យប្រវត្តិ។
              នៅអង់គ្លេសដ៏ដែរមានបដិវត្តន៍លើវិស័យគមនាគមន៍ ដោយការប្រើប្រាស់នូវរថភ្លើង ដោយម៉ាស៊ីនចំហាយទឹកនិងមាននាវាដឹកជញ្ជូនទំនិញពីអង់គ្លេសកាត់មហាសមុទ្រ​ មេឌីទែ រ៉ានេ និងវិស័យផលិតផល ផលិតជាដែកថែប។
                                 ខ. បដិវត្តន៍ឩស្សាហកម្មទី២
              កើតឡើងនៅបណ្តាយប្រទេសជាច្រើននៅអឺរ៉ុបជាពិសេសនៅប្រទេសបារាំងនៅ ដើមសតវត្សទី១៩ បារំាងបានបង្កើតនូវម៉ាស៊ីនចំហាយនៅ Lyon ឡដែកថែបផលិតជា ញញួរ ជើង ដំរី ម៉ាស៊ីនធំៗមានតំលៃថោកៗ និងមានម៉ាស៊ីន ៣០០០ គ្រឿង។
                                 គ. បដិវត្តន៍ឩស្សាហកម្មទី៣                                
              កើតឡើងនៅអាមេរិកខាងជើងឆ្នាំ១៨០៧ ទីក្រុងប៊ូស្តុន មានជនជាតិអាមេរិកឈ្មោះ Pouston បានស្រាវជ្រាវរកឃើញនាវាចំហាយឆ្លងកាត់សមុទ្រអាត្លង់ទិចចូលមកPertcrbourg ដែលឥលូវគេហៅថាឡេនីនក្រាត។
              អ្នកប្រាជ្ញអាឡឺម៉ងឈ្មោះ Grams ជនជាតិអាមេរិកឈ្មោះ Morse និងជនជាតិរុស្សី ២នាក់ទៀតឈ្មោះ Picture និង Jacobi ទាំង៤នាក់នេះបានបង្កើតប្រអប់ទូរលេខ,ម៉ាស៊ីន បោះពុម្ភ,កាណូតដើរដោយអគ្គីសនី។
                                 ឃ.​បដិវត្តន៍ឩស្សាហកម្មទី៤
              កើតឡើងនៅរុស្សីអ៊ីតាលីជប៉ុននិងអាឡឺម៉ងក្រោយពេលដែលបដិវត្តន៍ឩស្សាហកម្មកើតមានហើយពេកនោះតួនាទីការិយាល័យក៏កើតមានឡើងដែរតែនៅមានកំរិតទាបបំផុត។
              ស្មៀនធ្វើការ ១១ម៉ោងក្នុងមួយថ្ងៃ ក្នុងការិយាល័យ ត្រូវរកអុសធ្យូងដុតបំភ្លឺ ការិយា    ល័យ ត្រូវធ្វើការសព្វមុខដូចជាៈ រត់សំបុត្រ ទទួលភ្ញៀវ។
              ឆ្នាំ ១៨៧០ ចាប់ផ្តើមឱ្យប្រើប្រាស់ម៉ាស៊ីនអង្គុលីលេខដំបូងបំផុតលើសកលលោក ក្នុងឆ្នាំនោះលោក Alexander Granhambell បានបង្កើតទូរស័ព្ទដៃ និតត្រៀមបំរុងប្រព័ន្ធទូរស័ព្ទ សាធារណៈ។
              ការិយាល័យចាប់ផ្តើមមានការនិយមគេរើសស្មៀនជាបុគ្គលិកដើម្បីឱ្យទៅកាន់ទូរស័ព្ទ អស់ទាំងនោះកាន់តែច្រើន។
              នៅឆ្នាំ ១៩៣០ មានការលេចឡើងការអភិវឌ្ឍន៍គ្រឿងម៉ាស៊ីនទាំងឡាយដែរ ដោយ អគ្គិសនី មានម៉ាស៊ីនគិតលេខ,កំព្យូទ័រ,ម៉ាស៊ីនហ្វូតូកូពី
              នៅឆ្នាំ ១៩៦០ ម៉ាស៊ីនអង្គុលីលេខឱ្យអាជ្ញាប័ណ្ណ ទៅក្រុ
    មហ៊ុន IBM
              នៅឆ្នាំ ១៩៦៤ ម៉ាស៊ីនកំព្យូទ័រ ដាក់ឱ្យប្រើ Word Processing
              នៅឆ្នាំ ១៩៧០ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Digital និងប្រើនូវប្រព័ន្ធ MIS
              គេយកចិត្តទុកដាក់ដល់ធនធានមនុស្សពេលនោះហើយការិយាល័យដើរតួនាទីយ៉ាង សំខាន់ព្រោះមនុស្សត្រូវគេជួលសំរាប់កាន់និងគ្រប់គ្រងប្រព័ន្ធទាំងនោះ។
                                 ង. និន្នាការ Current and Future trend
              នៅឆ្នាំ១៩៨០ មានការអភិវឌ្ឍន៍មួយទៀត គឺការប្រើប្រាស់ទូរស័ព្ទ តាមរយៈកំព្យូទ័រ មានប្រព័ន្ធ E-mail និងប្រើប្រាស់តាមប្រព័ន្ធ FET​​ ។
              II. តើការិយាល័យធ្វើអ្វីខ្លះ? What do office do?
                        ១. ដូចម្តេចដែលហៅថាការិយាល័យ What is the office?
              ការិយាល័យគឺជាកន្លែងដែលមើលទៅបន្ទប់ដែលមានតុ,កៅអី,អង្គុលីលេខ,ទូដាក់ឯក សារទូរស័ព្ទ និងរបស់របរផ្សេងៗទៀត៊
                        ២. ដូចម្តេចដែលហៅថាការគ្រប់គ្រងការិយាល័យ what is the office management?
              ការគ្រប់គ្រងការិយាល័យ គឺជាការគិតគូរយ៉ាងម៉ត់ចត់ទៅលើការងារជាក់ស្តែងដែល បានធ្វើទៅតាមប្រព័ន្ធវិធីសាស្រ្តនិងទំរង់ការដែលវាប្រើសំរាប់ធានា ភាពសមរម្យនិងប្រសិទ្ធ ភាពនិងការអនុវត្តដ៏មានប្រសិទ្ធិភាពដើម្បីឱ្យសំរេចគោលបំណងរបស់អង្គភាព។
    III. តួនាទីរបស់ការិយាល័យ The Function of an office
              ១. តួនាទីទទួលពត៌មាន Receiving information
    ការទទួលពត៌មានជាផ្នែកមួយរបស់អង្គភាពដើម្បីដាក់ជូនអង្គភាពត្រួតពិនិត្យ។ប្រសិន បើយើងគ្មានពត៌មានទេនោះយើងមិនអាចមានការរីកចំរើនបានឡើយ។
    ឩទាហរណ៍ ការធ្វើឱ្យផលិតផលមួយមានការរីកចំរើនអាចបំពេញតំរូវការរបស់អតិថិ ជនបានគេចាំបាច់ត្រូវតែប្រមូលពត៌មានតំរូវការទាំងនោះពីអតិថិជនមកវិញ។
              ២. តួនាទីកត់ត្រាពត៌មាន Record information
    -តំកល់ទុក Strorage
    -ងាយរើសយកមកប្រើប្រាស់ Retricval
              ៣.តួនាទីរៀបចំនិងរៀបពត៌មានPreparing and arranging the information
    -រៀបតាមលំដាប់រឿងរ៉ាវ,មុខវិជ្ជា………….
              ៤. តួនាទីទំនាក់ទំនងពត៌មាន Communicating information
    ការទំនាក់ទំនងពត៌មានពីឯកត្តជន,ការិយាល័យទៅការិយាល័យ,នាយកដ្ឋានទៅ នាយកដ្ឋាន និងអង្គភាពមួយទៅអង្គភាពមួយ។
    គោលបំណងនៃការផ្តល់ពត៌មានរវាងការិយាល័យ ទៅការិយាល័យនៃស្ថាប័ននីមួយៗ គឺដើម្បីឱ្យពត៌មាន និងបទពិសោធន៍ ទៅវិញទៅមក។
              ៥. រក្សាទ្រព្យសម្បត្តិឱ្យសុវត្ថិភាព Safeguarding assets
                       ក. រក្សាទ្រព្យសម្បត្តិជាក់ស្តែង
    -នៅក្នុងការិយាល័យមាន កំព្យូទ័រ អង្គុលីលេខ…..
    -ទ្រព្យសម្បត្តិនៅក្នុងរោងចក្រមាន ស្តុក សន្និធិ
                                 ខ.​រក្សាទ្រព្រសម្បត្តិដែលមានចែងក្នុងរបាយការណ៍ហិរញ្ញវត្ថុ Financial Statement    
              -ទី១ ពិនិត្យទៅលើ Income Statement
              -ទី២ ពិនិត្យ Balance Sheet
              -ទី៣ ពិនិត្យមើលទៅលើ ROI % (Return on Investment)
              -ទី៤ ពិនិត្យមើលទៅលើរយៈពេលវិលវិញនៃទុន៍ Pay Back Period (PBP)
              -ទី៥ ពិនិត្យលើ Ratio Analysis
              IV. ការរៀបចំផែនការនិងការបែងចែកក្នុងការិយាល័យ Planning organizating in the office
                       ១. រចនាសម្ព័ន្ធអង្គភាព Organization Structure
    MD 
    SM 
    MM 
    FM 
    EW

    Managing Director
    Senior Manager
    Middle Manager
    First line Manager
    MD​: មានតួនាទីភាគច្រើនជាម្ចាស់ក្រុម។តួនាទីគឺដាក់ចេញនូវគំរោងមុខរបរអាជីវកម្មជាអ្នក
    ទទួលខុសត្រូវទៅលើភាពបរាជ័យ ឬ ជោគជ័យរបស់ក្រុមប្រឹក្សាភិបាល។
    SM :​ ជាអ្នកចេញគោលនយោបាយ,បទបញ្ជាផ្ទៃក្នុង ផែនការជាយុទ្ធសាស្រ្ត ត្រូវពិនិត្យផ្នែក សំខាន់ និងសាខារបស់ក្រុមហ៊ុន។
    MM,EM: គ្មានសិទ្ធិដាក់ចេញនូវផែនការទេ គឺត្រូវពិនិត្យការងារជាក់ស្តែង កម្មករបុគ្គលិក ជាអ្នកប្រតិបត្តិផ្ទាល់
                        ២. ខ្សែរយៈចាត់តាំងអង្គភាព Organization line
                                 ក.ខ្សែរយៈចាត់តាំងបញ្ឈរ Vertical line
              ថ្នាក់លើ​ ទៅថ្នាក់ក្រោម From upward to downward
              -បទបញ្ជាដែលទាក់ទងដល់ភារៈកិច្ចជាក់ស្តែង។
              -បង្គាប់ឱ្យថ្នាក់ក្រោមធ្វើរបាយការណ៍ពីការងារដែលដាក់ឱ្យ។
              -ប្រកាសប្រាប់ពីរបៀបរបបធ្វើការងារក្បូនច្បាប់វិន័យត្រូវអនុវត្តន៍នៅក្នុងក្រុម។
              -ប្រកាសប្រាប់អំពីការលើកទឹកចិត្តចំពោះអ្នកដែលមានស្នាដៃ។
              -ដាក់កម្មវិធីក្នុងការត្រួតពិនិត្យជាក់ស្តែង​ ដោយមិនបានប្រាប់ពីពេលវេលាចុះត្រួត ពិនិត្យ ។ ថ្នាក់ក្រោមទៅថ្នាក់លើ From downward to upward
              -សុំជំនួយផ្សេងៗពីថ្នាក់លើនៅពេលដែលខ្លួនមិនអាចដោះស្រាយរួច។
              -សុំអនុញ្ញាតកែលំអតាមបច្ចេកវិទ្យាថ្មី។
              -ការបង្ហាញពីចរិយា អាកប្បកិរិយារបស់កម្មករ និងសីលធម៌របស់ពួកគេ។
                                 ខ. ខ្សែរយៈចាត់តាំងផ្តេក l lorizontal line
              -ការដោះស្រាយការងារ Resolving tasks
              -សំរបសំរួលការងារ Tasks coordination
              -ការបែងចែកពត៌មាន Distribution information
              -ដោះស្រាយទំនាស់ Conflate resolution
              v. ប្រព័ន្ធការិយាល័យ Offices System
                       ១. ប្រព័ន្ធ,ទំរង់ការ,វិធីសាស្រ្ត System,Procedure,Method
                                 ក-ប្រព័ន្ធ System គឺជាក្រុមមនុស្សដែលពឹងពាក់អាស្រ័យនឹងចំណុះ គ្នាទៅមកតាមលំដាប់លំដោយ ដើម្បីសំរេចគោលបំណង ឬសេរីនៃកម្មវត្ថុ។
                                 ខ-ទំរង់ការ Procedure គឺជាប្រព័ន្ធនៃជំហានបន្តបន្ទាប់​និងការផ្តល់ ការណែនាំដាក់ផែនការជាយុទ្ធវិធី ដើម្បីសំរេចគោលបំណង។
                                 គ-វិធីសាស្រ្ត Method គឺជាការបំបែកនៃទំរង់ការនៅក្នុងប្រតិបត្តិការ ជាសេរីដើម្បីសំរេចគោលបំណងប្រព័ន្ធ។
                       ២. និមិត្តសញ្ញាគំរូ Standard Symbols 
                  Operation  Transportation  Inspection  Delay     Storage
    ៣. ចរន្តនិមិត្តសញ្ញា Symbol flow charts
      Start/finsh      Input/Output      Operation in process        A decision
    មេរៀនទី២
    ឯកសារ ក្នុងការិយាល័យ
    OFFIC RECORD
              v. វដ្តនៃឯកសារ The Record cycle
              កំណត់ត្រាឯកសារ កើតឡើងដោយឆ្លងកាត់រដ្ឋមួយ ដែលមានជំហានជាច្រើនដូច ជាៈ
             Destruction     Creation      Retrieval      Utilization  Storage
                       ១-ដំណាក់កាលបង្កើត Creation stage
              -ឯកសារគួរបង្កើតស្រប់តាមបទដ្ឋាន និងនិតីវិធី
              -ឯកសារចាំបាច់ត្រូវតែរក្សាទុក
                        ២-ដំណាក់កាលប្រើប្រាស់ Utilization Stage
              -រៀបតាមសារៈសំខាន់នៃការប្រើប្រាស់
              -ការប្រើប្រាស់ងាយស្រួលរើសយកមកលុះត្រាតែរៀបតាមប្រព័ន្ធ
                       ៣-ដំណាក់កាលរក្សាទុកឯកសារ Storang Stage
              -ការតំកល់ទុកអាស្រ័យទៅតាមលក្ខណៈនៃឯកសារ
              -ឯកសារជាសន្លឹកសៀវភៅធំ Folder
                        ៤-រើសយកមកវិញ Retrieval Stage
              -ប្រដាប់ដាក់ឯកសារស្វ័យប្រវត្តិ Automatic filing
              -ប្រដាប់ដាក់ឯកសារបង្វិល Rotary filing
                        ៥-ត្រូវរក្សាទុ​ក ឬ បំផ្លាញវចោល Retention destruction stage
                                 ក. ឯកសារដែលត្រូវរក្សាទុក
              -ប័ណ្ណប៉ាតង់,កិច្ចសន្យាផ្សេងៗ,ច្បាប់អនុញ្ញតិឱ្យបើកអាជីវកម្ម,សញ្ញាបត្រ
              -License, ប័ណ្ណកម្មសិទ្ធិដីធ្លី,ប្លង់ដី,Financial Statement
                                 ខ. វិធីរក្សា Retention Method
              -ទូឯកសារ                        -Computer
                                 គ. ឯកសារត្រូវបំផ្លាញចោលមាន
              -ឯកសារដែលអស់តំលៃប្រើប្រាស់
                                 ឃ. វិធីបុះផ្លាញ Destruction Method
              -ដុត,ហែក,បំផ្លាញដោយម៉ាស៊ីន,បញ្ចូលក្នុងរោងចក្រ
              II. ការគ្រប់គ្រងឯកសារ Record management
              ការគ្រប់គ្រងឯកសារ គឺជាការគ្រប់គ្រងពត៌មានដែលទាក់ទងជាមួយការវិភាគ និង​ត្រួតពិនិត្យនៃប្រតិបត្តិការ ឯកសារដែលបានបង្កើត និងថែរក្សាទុកដោយអង្គភាពអាជីវកម្ម ភ្នាក់ងាររដ្ឋាភិបាល សណ្ឋាប័នមិនរកប្រាក់ចំណេញ និងអង្គភាពផ្សេងៗទៀត រឺក៏គេអាច និយាយបានថា ការត្រួតពិនិត្យទៅលើវដ្តជីវិតឯកសារ ក៏ត្រូវគេចាត់ទុកថាជាការគ្រប់គ្រង ឯកសារផងដែរ។
                       ១-លក្ខណៈពិសេសនៃការគ្រប់គ្រងឯកសារ Characteristic of records management
              -ផ្តល់ពត៌មានជាក់ស្តែងទៅឱ្យអង្គភាព
              -ត្រួតពិនិត្យឯកសារឆ្លងកាត់ពីជំហានមួយទៅជំហានមួយទៀតនៃវដ្តជីវិតឯកសារ
              -ការទទួលស្គាល់ភាពទទួលខុសត្រូវសំរាប់ប្រតិបត្តិការកម្មវិធី
              -សុវត្ថិភាព និងសន្តិសុខរបស់ពត៌មាន
              -ការបង្កើតឡើងគោលនយោបាយ រក្សាទុក ឬ បំផ្លាញចោល
              -ការលុបចោលសំណៅឯកសារដែលមិនចាំបាច់
              -ការផ្លាស់ប្តូរសំរាប់ការអភិវឌ្ឍន៍ពេលខាងមុខ ដែលរួមបញ្ចូល ចំណាយ រឺកិច្ចព្រម ព្រៀងនានា
              -​បន្តការត្រួតពិនិត្យនិងវាយតំលៃលើនីតិវិធីដែលមានស្រាប់
              -មានការសន្សំ សំចៃលើចំណាយនៃសេវាដែលបានផ្តល់ឱ្យ
              -បង្កើនបានប្រសិទ្ធិភាពនៃការរក្សាទុក និងរើសយកមកប្រើវិញ (ពត៌មាន)
              III. ការចងក្រង និងរៀបចំឯកសារ Filing and Indexing System
                        ១-ហេតុអ្វីបានជាចងក្រងឯកសារ Why do we file?
              -ងាយស្រួលរកឯកសារ
              -ធ្វើការឆ្លើយតបសំណួរបានឆាប់រហ័ស
              -ធ្វើឱ្យមានពត៌មាន ទាន់សភាពការណ៍នៅក្នុងដៃ
              @ភាពគ្មានសមត្ថភាពក្នុងការចងក្រងឯកសារ​ បង្កឱ្យមានការពន្យាពេលបញ្ហា
    ផ្សេងៗការធុញថប់ពិសេសទៅទៀតធ្វើឱ្យបាត់បង់លុយ និងអតិថិជន។
                       ២-វិធីសាស្រ្តចងក្រង Filing method
                                 ក.តាមអក្សរ By alphabetical
              ជាវិធីសាស្ត្រដែលចងក្រងឯកសារដោយពឹងផ្អែកទៅលើឈ្មោះ ដោយយកទៅតាម អក្សរទី១ នៃឈ្មោះទាំងនោះ។
                                 ខ.តាមលេខ By numerical
              ជាវិធីសាស្រ្តដែលចងក្រងឯកសារដោយពឹងផ្អែកទៅលើការចុះលេខរបស់នៅលើ ឯកសារ។
                                 គ. តាមមុខវិជ្ជា By subject
              ជាវិធីសាស្រ្តដែលចងក្រងឯកសារដោយពឹងផ្អែកទៅលើការចំណាត់ជាក្រុមលើមុខ វិជ្ជាឬហេតុការណ៍ទំាងឡាយ ដែលយើងបានអនុវត្ត។
                                 ឃ. តាមភូមិសាស្រ្ត By geographical
              ជាវិធីសាស្រ្តរៀបចំឯកសារតាមមុខងារឯកសារ ទៅតាមតំបន់និមួយៗ ដែលយើង បានអនុវត្តន៍។
                                 ង. តាមកាលបរិច្ឆេទ By chronological
              ជាវិធីសាស្រ្តដែលចងក្រងឯកសារទៅតាមថ្ងៃ.ខែ.ឆ្នាំ ដែលឯកសារទាំងនោះ។
                        ៣. ក្បួនអនុវត្តមានតំលៃក្នុងការចងក្រងឯកសារ Golden rule
              -ឯកសារមិនឱ្យគេខ្ចីជាផ្នែកៗទេ ត្រូវឱ្យខ្ចីទាំងមូលតែម្តង
              -តាមដានក្នុងការខ្ចីឯកសារ ពិសេសឯកសារសំងាត់មិនឱ្យគេខ្ចីទេ
              -មុនពេលចងក្រងត្រូវដកម្ជុលខ្ទាល់ចេញ ការពារកុំអោយរហែក
              -ឯកសារដែលត្រូវចោះប្រហោងគឺត្រូវដាក់ក្នង Folders
              -ឯកសារដែលមកថ្មីៗ ត្រូវដាក់ដោយឡែក
              ប្រធានការិយាល័យត្រូថប្រាប់បុគ្គលិកខាងរក្សាឯកសារមិនអនុញ្ញាតមិនឱ្យមានអ្នក ចំលែកចូលរុករើក្នុងបន្ទប់ឯកសារ។
                       ៤. ប្រព័ន្ធរៀបតាមអក្សរក្រម Indexing System
              a- Card Index
              b- Visible edge
              c- Strip index
                       ៥. ឩបករណ៍ចងក្រងឯកសារ Filing Equipment
              a- Vertical filing                                    b- Lateral filing
              c- Rotary filing                                     d- horizontal filing
              e- Mobile filing                                     f- Automated filing
              g- Chest plan filing
              IV. នីតិវិធីចងក្រងឯកសារ Filing Procedure
                       ១. វិធីរៀបចំចងក្រង Filing method
              a- Collection           : ប្រមូលឯកសារ
              b- Inspection           : ត្រួតពិនិត្យមើលការបែងចែកតាមផ្នែក
              c- Indexing             : រៀបចំបែបអក្ខរក្រម
              d- Coking               : ដាក់លេខសំងាត់
              e- Cross referencing ឯកសារយោងត្រូវភ្ជាប់ជាមួយឯកសារដើម
              f- Sorting & preparing បែងចែក ហើយរៀបចំដាក់ក្នុងថតរបស់វា
                       ២. ប្រភពនៃការចងក្រងឯកសារ Kind of filing
              a- រៀបអក្ខរក្រម             b- ដាក់ថតទូរឯកសារ             c- សៀវភៅ Folders
              d- ថតសំរាប់ដាក់បណ្តោះអាសន្ន
              e- ថតសំរាប់ឯកសារដែលទំនេរ 
    មេរៀនទី៣
    ការិយាល័យគណនេយ្យ និងប្រព័ន្ធត្រួតពិនិត្យ
    Accounting Office and Control System
              I. ដំណើរការចាយវាយប្រាក់ក្នុងការិយាល័យ Processing Petty Cash
                       ១.អ្វីទៅដែលហៅថាដំណើរការចាយវាយប្រាក់ក្នុងការិយាល័យ What is Petty Cash?
              វាជាឈ្មោះដែលគេឱ្យទៅលើលុយ ក្នុងការិយាល័យ ដែលមានចំនួនតិចសំរាប់ចាយ វាយប្រចាំថ្ងៃ ក្នុងសប្តាហ៍ រឺ ក្នុង១ខែ។
                        ២. ហេតុអ្វីបានជាការចាយវាយប្រាក់ What the petty cash used?
              *ប្រាក់ទិញសំភារៈបន្តិចបន្តួចមិនអាចប្រើមូលប្បទានប័ត្រ
              *ចំណាយក្នុងការិយាល័យជាបន្ទាន់
              *សំរាប់សងដល់បុគ្គលិកណាដែលប្រើប្រាស់ផ្ទាល់ខ្លួន ដោយខ្លួនមានវិក័យប័ត្រ
              *សំរាប់ជួលបុគ្គលិក សំអាត​ដោយគេមិនមានគណនីក្នុងធនាគារ។
              *ចំណាយលើសេវាកម្មប្រៃសណីយ៍
              *លុយចំណាយលើវត្ថុដែលគ្មានក្នុងសន្តិធិ
                       ៣. ប្រព័ន្ធការចាយវាយប្រាក់ The petty cash system
              -ការចាយវាយប្រាក់ សំរាប់លុយដែលតំកល់ទុកជាប្រចាំរសប់ការិយាល័យ
              -ការចាយវាយប្រាក់តាមគំរោង ស្នើសុំសំរាប់លុយដែលគេស្នើសំរាប់ការិយាល័យ
                       ៤.ប្រាក់ចាយវាយក្នុងការិយាល័យនិងសុវត្ថិភាព Petty Cash and Security
              *ការចំណាយទាំងឡាយត្រូវតែមានវិក័យប័ត្រ
              *ប្រើប្រាស់ទៅតាមគំរោង              *ការចំណាយត្រូវមានការអនុញ្ញាតពីប្រធាន
              *មិនត្រូវពិភាក្សាជាមួយបុគ្គលិកពីកន្លែងដែលទុកលុយ
              *ប្រធានការិយាល័យត្រូវបញ្ចប់ដោយហិរញ្ញវត្ថុ ពីការថែរក្សាវិក័យប័ត្រ
              *បើមានវិក័យប័ត្រណាបាត់បង់ត្រូវរាយការណ៍ជាបន្ទាន់
              *បើមានបុគ្គលិកសុំសំណូមពរចំណាយត្រូវពិនិត្យពីតំរូវការ​ និងសាកសួរនិយោជិកដ៏ទៃ
              II.ដំណើរការប្រើប្រាស់វិក័យប័ត្រក្នុងការចាយវាយ​ Processing Invoice for payment
                       ១.ដូចម្តេចដែលហៅថាវិក័យប័ត្រ What is invoice?
              គឺជាឯកសារមូលដ្ឋានរបស់អាជីវកម្មដែលធ្វើការដោះដូរ ហើយវាសំរាប់បញ្ជាក់នៅ ពេលដែលអ្នកលក់ទំនិញទៅឱ្យអ្នកផ្សេងៗ។
    Cកំណត់សំគាល់ពិសេស
              សំបុត្រ E &OE ត្រូវបានគេរកឃើញនៅលើរាល់វិក័យប័ត្រវាមកពីពាក្យ Errors និង Omission Excepted។វាមានន័យថាប្រសិនបើមានកំហុស រឺបាត់បង់ចំណុចណាមួយ អ្នក ដែលត្រូវគេផ្តល់ឱ្យមានសិទ្ធិផ្ញើរវិក័យប័ត្រ ដែលមិនត្រឹមត្រូវនោះ ដើម្បីផ្លាស់ប្តូរចំនុចដែល ខុសនោះ។
    TROSS LTD
    Tel: 0392-38746               Craig hands Industrial Easter                Vat Reg No
    Fax: 0392-398373                      EXSETER 5EX 9PF                            483/28372/75
    TO: jwantts& Co Ltd                             INVOICE                                   DELIVER TO:
    15 Sadown Road                                                                               14 Trafalgar Street
    PLUMOTH                                                                                PLUMOUTH
    PL 2 BDK                                                                                 PLI 9FP
    Your Order No
    Invoice Date Tax Point
    Invoice no
    Dispatch Date
    K/3847
    2 March 20—-
    PS/29837
    2 March 20—

    Quantity
    Description
    Cat
    No
    Unit price
    Total
    Price
    VAT
    rate
    VAT
    amount
    20
    Royal Personal stereo
    Sets
    Less 10% Trade
    Discount
    Y1.29
    $ 18.50
    370.00
    37.00
    333.00
    15%
    49.95



    5.00





    338.00





    50.70





    388.70


    ២. កត្តាបន្ថែម Additional factors
              -កត្តាបន្ថែម គឺសំរាប់រកមើល រាល់លក្ខខណ្ឌរបស់ទំនិញដែលមកដល់។
              -លក្ខណៈសំគាល់ការប្រគល់នឹងប្រាប់អ្នកថា តើទំនិញទទួលបាននោះគ្មានការ បាត់បង់អ្វីទេ។
                       ៣. ការបញ្ចុះថ្លៃ និងលក្ខខណ្ឌ​Discount and Term
                                 ក. បញ្ចុះថ្លៃតាមរបៀបជំនួយ Trade discount គឺត្រូវបានផ្តល់ឱ្យទៅ មនុស្សនៅក្នុងប្រភេទអាជីវកម្មតែម្នាក់ រឺក៏អ្នកទិញឱ្យធ្វើការកំណត់ថ្លៃចំពោះការបញ្ជាទិញ ចំនួនធំ។
                                 ខ. បញ្ចុះថ្លៃជាប្រាក់ Cash discount គឺភាគរយៈដែលយកចេញពី តំលៃដែលត្រូវបង់ប្រាក់។
                       ៤. ប្រាក់ពន្ធបន្ថែម និងការបង់លើថ្លៃដឹកជញ្ជួន VAT and Carriage
                                 ក. ប្រាក់ពន្ធបន្ថែម VAT: Value add Tax
                                 ខ. ការបង់លើថ្លៃដឹកជញ្ជូន Carriage
              – Carriage paid អ្នកផ្គត់ផ្គង់ទទួលបង់លើថ្លៃដឹកជញ្ជូន
              -Carriage forward អ្នកទិញទទួលបង់លើថ្លៃដឹកជញ្ជូន
                        ៥.​ការរៀបចំឯកសារចំលងបន្ថែម The preparation of multiple copy document
                                 ក. ប័ណ្ណឥណពន្ធ Debit note
              ប័ណ្ណនេះធ្វើឡើងដោយ អ្នកផ្គត់ផ្គង់សំរាប់ឱ្យអ្នកទិញ ដឹងថានូវជំពាក់លុយ។
                                 ខ.​ប័ណ្ណឥណទាន Credit note
              ប័ណ្ណនេះធ្វើឡើងដោយ អ្នកផ្គត់ផ្គង់សំរាប់បញ្ជាក់ថាខ្លួននៅមានជំពាក់លុយ អ្នក ទិញដោយសារតែទំនិញដឹកមិនគ្រប់ គិតលុយថ្លៃទំនិញលើស។
                                 គ.​របាយការណ៍ Statement
              របាយការណ៍ត្រូវរៀបរាប់ពីដំណើរមិនប្រកតី នៃការទិញលក់។
              III. ការត្រួតពិនិត្យថវិកា Budgetary Control
                       ១. ដូចម្តេចដែលហៅថាថវិកា What is Budget?
              គឺប្រាក់ដែលមានសារៈសំខាន់​ក្នុងពេលវេលានៃការរៀបចំផែនការរបស់សកម្មភាព ប្រតិបត្តិការអង្គភាពឱ្យមានប្រសិទ្ធិភាព។
                       ២. ការត្រួតពិនិត្យថវិកា Budgetary Control
              ការត្រួតពិនិត្យថវិកាដើរតួយ៉ាងសំខាន់ ជាផ្នែកមួយនៅក្នុងការត្រួតពិនិត្យរបស់ការិ យាល័យហើយការត្រួតពិនិត្យនេះត្រូវបានអ្នកគ្រប់គ្រងការិយាល័យនិងរដ្ឋបាល គឺជាអ្នក ទទួលខុសត្រូវសំរាប់ការរៀបចំវានៅក្នុងការិយាល័យនោះ។
                                 ក. គុណសម្បត្តិ
              -មានការធានាសំរាប់គោលបំណង និងគោលដៅរបស់អង្គភាពនៅក្នុងលក្ខខ័ណ្ឌ ហិរញ្ញវត្ថុ
              -យើងមានសកម្មភាពខ្លាំងក្លា សំរាប់វាស់វែងប្រសិទ្ធិភាពការងារ។
              -យើងលើកកំពស់ សកម្មភាពគន្លឹះ អ្វីដែលយើងត្រូវការ។
              -ផ្តល់នូវទិដ្ឋភាពទាំងមូលនៃសកម្មភាពអង្គភាព និងជួយអ្នកគ្រប់គ្រងធ្វើការសំរេច ចិត្ត។
              -យើងផ្តល់តំបន់ ឬកន្លែងដែលចាំបាច់កែប្រែសកម្មភាព។
              -យើងផ្តល់ការលើកទឹកចិត្តជាវិជ្ជមានដល់បុគ្គលិក។
                                 ខ. គុណវបត្តិ
              -មានការគិតអំពីមធ្យោបាយផ្សេងៗសំរាប់កាត់បន្ថយចំណាយលើអ្វីដែលមានស្រាប់
              -តំរូវឱ្យបុគ្គលិកត្រូវការពេលវេលា និងការព្យាយាមច្រើនសំរាប់រៀបចំឯកសារថវិកា
              -យើងប្រហែលជាមានការស្មុគស្មាញច្រើននូវអ្វីដែលយើងមិនបានយល់។
              IV. ការត្រួតពិនិត្យស្តុក និងសំភារៈនៅក្នុងការិយាល័យ Stationary and Stock
                       ១.ប្រភេទសំភារៈចាំបាច់សំរាប់ការិយាល័យ Type of office consumables
              Fក្រដាសគ្រប់ប្រភេទ Papers      Fស្រោមសំបុត្រគ្រប់ប្រភេទ និងប្រអប់
              Fប៉ិច ខ្មៅដៃ បន្តាត់ ម្ជុលខ្ទាស់      Fក្រដាសសំរាប់តំកល់ឯកសារFiling material
              Fសំភារៈបោះពុម្ពទុក Printed Item
                       *ក្រដាសសំរាប់ធ្វើដីកា                            *ក្រដាស់សំរាប់ធ្វើសញ្ញាប័ត្រ
                       *ក្រដាសសំរាប់អនុស្សារណៈ                   *Business Card
                       *Business Invitation
              Fសំភារៈផ្សេងៗទៀត Miscellaneous Item
                       *ជ័រការវ Glue ម្ជុលខ្ទាស់ Pin កន្ត្រៃ Scissors គ្រាប់កិប  Stapler
                       ២. សំភារៈសំរាប់ស្តុកក្នុងការិយាល័យ Storage facilities
              ការស្តុកសំភារៈក្នុងការិយាល័យ គេអាចធ្វើទៅតាមតំរូវការការិយាល័យនិមួយៗ។
                                 ក. គោលបំណងនៃការត្រួតពិនិត្យស្តុកក្នុងការិយាល័យ Objective of Stock Control
                       *ងាយស្រួលក្នុងការផលិត.ទិញ
                       *អាចយល់ពី ស្ថានភាពទីផ្សារបច្ចុប្បន្ន
                       *ងាយស្រួលគ្រប់គ្រងការប្រើប្រាស់
                                 ខ. ស្មៀនត្រួតពិនិត្យស្តុកនៅក្នុងការិយាល័យ Stock Control Clerk in office
                       *សំភារៈស្តុកត្រូវចាក់សោរឱ្យបានត្រឹមត្រូវជៀសវាងការយកប្រើដោយមិន ដឹងមុខ។
                       *ត្រូវធ្វើបញ្ជីស្តុកឱ្យបានត្រឹមត្រូតាមលំដាប់លំដោយ។
                       *ត្រូវរៀបចំនូវប័ណ្ណឯកសារស្តុកតាមលំដាប់លំដោយ។
                       *ត្រូវធានាថាខ្លួនមានទំនិញស្តុកសំរាប់ប្រើប្រាស់គ្រប់គ្រាន់។
                       *កន្លែងស្តុកទំនិញត្រូវរៀបចំដោយមានការធានាអំពីការខូចខាត។
                       ៣. ប្រព័ន្ធត្រួតពិនិត្យស្តុក Stock Control System
                                 ក. អប្បបរិមា និងអតិបរមា Minimum & Maximum
                                 ខ. Fife Life
              ជាធម្មតាទំនិញដែលមានកំរិតរយៈពេលត្រូវតែប្រើប្រាស់តាមវិធីសាស្រ្ត Fife Life
                                 គ. ឯកសារត្រួតពិនិត្យស្តុក Stock Control Record
              ត្រូវរៀបចំឯកសារឱ្យមានរបៀបចំពោះឯកសារៈ
              Fទំនិញបញ្ជូនមកខ្វះ Missing goods
                        *រាយការណ៍ទៅអ្នកផ្គត់ផ្គង់                      *ប្រាប់គណនេយ្យកុំឱ្យបង់លុយ
              Fទំនិញលើស​ Additional Goods
                        *ចុះបញ្ជីទំនិញលើស​ ហើយបញ្ជូនឱ្យអ្នកផ្គត់ផ្គង់វិញ
              Fទំនិញមិនត្រឹមត្រូវ Incorrect Goods
                        *ត្រូវបញ្ជូនទៅវិញជាបន្ទាន់
              Fការទទួលទំនិញ Receiving Goods
                        *ត្រូវរាប់ វាស់វាល់ ថ្លឹងឱ្យបានគ្រប់ចំនួន ដោយផ្ទៀងផ្ទាត់គុណភាពជាមួយ បញ្ជី ទំនិញបន្ទាត់ ឃើញថាត្រឹមត្រូវហើយទើបយើងចុះហត្ថលេខាទទួល។
                                 ឃ. ការថែរក្សា និងតំកល់ទុក ស្តុក Care and Storage Stock
                       *ទំនិញត្រូវរក្សាទុកក្នុងទីស្ងួត
                       *កន្លែងស្តុកត្រូវមានសីតុណ្ណភាពជាមធ្យម
                       *រក្សាទុកកន្លែងស្រួលរុះរើ
                       *ទំនិញធ្ងន់ដាក់ក្រោម ស្រាលដាក់លើ
                                 ង. សុវត្ថិភាពជាចំបង Safety first
                       *ដាក់សញ្ញាលើទំនិញមានសារធាតុគ្រោះថ្នាក់
                       *ត្រូវរក្សាទំនិញដែលជាវត្ថុធាតុរាវ ងាយឆាបឆេះ ឆ្ងាយពីកន្លែងក្តៅ
                       *ហាមជក់បារីក្នុងឃ្លាំងស្តុក
                       *ទំនិញខ្ពស់ត្រូវមានកៅអី មានជណ្តើរឡើងយក
                       *ទំនិញងាយមុតដាក់ក្នុងប្រអប់លើធ្នើ
    មេរៀនទី៤
    ការទំនាក់ទំនងអាជីវកម្ម និងទំនាក់ទំនងការិយាល័យ
    Business Relationship and Office Communication
    I. ការទំនាក់ទំនងអាជីវកម្ម Business Relationship
    ១.ដូចម្តេចដែលហៅថាការទំនាក់ទំនងអាជីវកម្ម What is business Relationship? ការទំនាក់ទំនងអាជីវកម្ម គឺជាការទំនាក់ទំនងការងារប្រកបដោយជំនាញដែលយើង សង្ឃឹមនឹងបង្កើតនិងរក្សា ជាមួយមនុស្សគ្រប់រូប ដែលយើងធ្វើការទំនាក់ទំនងនៅក្នុងជីវិត ការងាររបស់យើង។
              ក្រុមហ៊ុនដែលមាន ឯកទេសអាជីវកម្មផលិតខោអាវ ត្រូវធ្វើការ ទំនាក់ទំនងអាជីវកម្ម ជាមួយក្រុមហ៊ុន។
                       ២. ទំនាក់ទំនងការិយាល័យ Office communication
             *ការិយាល័យគឺជាទីបញ្ជាការនៃពត៌មាននៅក្នុងការប្រព័ន្ធបែងចែកការងាររបស់អង្គភាព
             *ការិយាល័យជាកន្លែងដែលទាក់ទងទៅនឹងការបញ្ជូន និងការទទួលពត៌មានទាំង អស់របស់សកម្មភាពអង្គភាព។


    Infar

    Making decision

    Promotion

    Advertising

    Planning

    Organization

    Leading

    Controlling

    Office
               ៣.ប្រព័ន្ធឃោសនាក្នុងការិយាល័យបច្ចុប្បន្ន The advert sable system to office
                   ក.តួនាទីរបស់អ្នកគ្រប់គ្រងសំរាប់ការទំនាក់ទំនង The Role of manager for
                            +តួនាទីអន្តរបុគ្គល Interpersonal role
                            *តួនាទីអ្នកតំណាង figurehead Role
                            *តួនាទីអ្នកដឹកនាំ Leadership Role
                            *តួនាទីអ្នកទាក់ទង Liaison Role
                            +តួនាទីគ្រប់គ្រងពត៌មាន Informational Role
                             *តួនាទីមើល​ការខុសត្រូវ Monitor Role
                             *តួនាទីអ្នកចែកចាយ ឬផ្សព្វផ្សាយ Disseminator Role
                             *តួនាទីអ្នកនាំពាក្យ Spokesperson Role
                             +តួនាទីធ្វើសេចក្តីសំរេច Decisional Role
                             *តួនាទីសហគ្រិន Entrepreneur Role
                             *តួនាទីអ្នកបែងចែកប្រភពពត៌មាន Resources allocation Role
                             ខ. វិធីសាស្រ្តនៃការទំនាក់ទំនង Method of communication
                            +ទំនាក់ទំណងផ្ទាល់មាត់ Verbal communication
                             គឺជាទំនាក់ទំនង ប្រើប្រាស់ដោយសំដីផ្ទាល់
                            គុណសម្បត្តិ Advantages
                             *ងាយយល់             *ពាក្យខ្លីៗ                *ឆាប់រហ័ស
                             *អាចប្រើប្រយោគធម្មតា                *ចំណាយលុយតិច
                            គុណវិបត្តិ Disadvantages
                            *វាគ្មានអ្វីជាក់ស្តែង                       *ងាយភ្លេច
                            +ទំនាក់ទំនងជាលាយលក្ខណ៍អក្សរ Written Communication.
                              គឺជាទំនាក់ទំនងដែលត្រូវសរសេរអក្សរលើក្រដាស់
                             គុណសម្បត្តិ Advantages
                             *ងាយស្រួលអនុវត្តតាមច្បាប់ជាផ្លូវការ      
                             *ល័ក្ខ័ណ្ឌទំាងឡាយអាចបញ្ជាក់ច្បាស់លាស់
                             *ពាក្យពេជន៍ទាំងឡាយមិនងាយបាត់បង់ទៅបាន
                             *បង្កឱ្យយើងចេះរៀបឃ្លា និងប្រើប្រាស់ពាក្យពេជន៍ឱ្យបាន ក្បោះក្បាយ។
                             គុណវិបត្តិ Disadvantages
                             *លំបាក់ក្នុងការរៀបពាក្យសំដី        *ចំណាយលុយកាក់ច្រើន
                             *ចំណាយពេលវេលា                    *ត្រូវឆ្លងកាត់ច្រើនតំណាក់
                             *ប្រើឃ្លាឃ្លោងមិនបានល្អអាចន័យផ្សេងៗ
                              ក. ជំនាញដែលអ្នកចាំបាច់សំរាប់ធ្វើការទំនាក់ទំនងបានល្អ
              ដើម្បីក្លាយខ្លួនជាអ្នកមានជំនាញក្នុងការិយាល័យឱ្យបានល្អនោះយើងត្រូវចេះ៖
                                 *ត្រូវប្រើពាក្យឱ្យបានច្បាស់
                                 *ត្រូវចេះពាក្យពេជន៍ឱ្យបានច្រើន
                                 *ត្រូវចេះរៀបចំឃ្លាប្រយោគឱ្យបានសមសួនទៅតាមសាច់រឿង
                                 *មិនត្រូវនិយាយពាក្យញាប់ពេក
                                 *មិនត្រូវនិយាយពាក្យជាន់ៗគ្នាដែលៗ
                                 *កុំនិយាយឮមួយកំណាត់បាត់មួយកំណាត់
                                 *មិនត្រូវនិយាយរបៀបដែលនាំឱ្យគេធុញ។
                                 ឃ. ជំនាញក្នុងការស្តាប់ Listening Skill
                                          ប្រើតាមក្បួន Ladder
                                          L   :   Look at
                                          A   :   Ask
                                          D   :   Don’t interrupt
                                          D   :   Don’t change the subject
                                          E   :   Emotion
                                          R   :   Respond
                                 ង. ការទំនាក់ទំនងដោយមិនប្រើពាក្យសំដី Non-verbal communication
                                 *តាមរយៈទឹកមុខ​ Facial expression         *កាយវិការ Gestures
                                 *ការចាប់ដៃ Touching                  *តាមរយៈសញ្ញាផ្សេងៗ Pointer
                                 +កាយវិការគឺទៅតាមទំនៀមទំលាប់ប្រពៃណី ឬ ការនិយមរបស់ជាតិ សាសន៍នីមួយៗ។
              Fសហគ្រិននី ប្រធានការិយាល័យស្រី គេអោបថើបជាមួយជនបរទេស​ គេអោបផ្នែកខាងស្តាំមុន។
              Fជនបរទេសដែលពិភាក្សាជាមួយយើង កាលណាវាចង់ដឹងខ្លាំងវាញាក់ជើង ឬ គោះ ដៃយ៉ាងខ្លាំង។
    II. ការទំនាក់ទំនងពត៌មាន Information communication
                       ១.អំពីដីកា
    អំពីដីកា គឺជាលិខិត ឬបទបញ្ញាត្តិដែលមានលក្ខណៈឯកត្តជន របស់ប្រធានអង្គភាព ឬប្រធានក្រុម។
              គោលបំណង
              *សំរាប់តែងតាំងគណៈកម្មាធិការ              *សំរាប់ផ្តល់រង្វាន់លើកទឹកចិត្ត
              *សំរាប់អនុញ្ញាត្តិឱ្យសាងសង់អ្វីមួយ
                        ២. សេចក្តីសំរេច
    សេចក្តីសំរេច គឺការសំរេចចិត្តក្នុងការប្រគល់សិទ្ធិទៅលើសកម្មភាពជាក់លាក់ណា មួយ។
              គោលបំណង
              *សំរាប់មន្ត្រីណាម្នាក់                    *សំរាប់ចែងលើសិទ្ធិរបស់មន្ត្រីគ្រប់ថ្នាក់
              *សំរាប់សំរេចលើការងារមួយចំនួន
                       ៣. សារាចរ
    សារាចរ គឺជាលិខិតបញ្ជាក់បន្ថែមអំពីខ្លឹមសារនៃច្បាប់។
              គោលបំណង
              *ដាក់ឱ្យមន្ត្រីនៅក្រោមឱវាទអនុវត្តតាម
              *ដើម្បីបំពេញ ឬ បន្ថែមទៅលើច្បាប់នៅកន្លែងណាដែលមានលក្ខណៈមិន ច្បាស់។
                        ៤. លិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកម្ម
    លិខិតលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកម្ម គឺជាការសំរេចផ្ទៃក្នុងដែលមាន អត្ថន័យបង្គាប់ឱ្យអ្នកក្រោមឱវាទធ្វើកិច្ចការអ្វីមួយ។
              គោលបំណង
              *ចាត់តាំងមន្រ្តី ឬ បុគ្គលិកមួយរូប ឬ ច្រើនរូបទៅចូលរួមសន្និសិទ្ធអ្វីមួយ
              *ដើម្បីចាត់តាំងមន្រ្តីណាមួយម្នាក់នៅក្នុងឋានៈនាទីមួយជាបណ្តោះអាសន្ន
                        ៥. របាយការណ៍
    របាយការណ៍គឺជាការរាយកាណ៍ផ្ទៃក្នុងជាប្រចាំអំពីលទ្ធផលក្នុងអង្គភាព។
              គោលបំណង
              *ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពពិត ឬ ព្រឹត្តការណ៍ពិតដែលស្តែងឡើងក្នុង អង្គភាព។
                        ៦. កំណត់ហេតុ
    កំណត់ហេតុ គឺជាការកត់ត្រាអំពីសកម្មភាពនៃកិច្ចប្រជុំណាមួយ។
              គោលបំណង
              *ដើម្បីឱ្យដឹងអំពីដំណើការនៃការប្រជុំពីដើមទីដល់ចុងបញ្ចប់។
              *ដើម្បីចង់ដឹងថាតើសមាជិកមានសតិអ្វីខ្លះ ងាយស្រួលក្នុងការដោះស្រាយ។
                        ៧. ការសរសេរលិខិត
    ការសរសេរលិខិត គឺជាមធ្យោបាយក្នុងការទាក់ទងពីការិយាល័យមួយទៅការិយា ល័យមួយ ឬ ពីអង្គភាពមួយទៅអង្គភាពមួយ។
              គោលបំណង
              *ចង់ដឹងពត៌មានដែលចំាបាច់  *ចង់បញ្ចូលពត៌មានបន្ទាន់ទៅកន្លែងណាមួយ
              *កោះអញ្ជើញបុគ្គលិកចូលរួមប្រជុំ
              *រំលឹកពីសេចក្តីណែនាំ ឬ សេចក្តីជូនដំណឹងដែលបានចេញរួចហើយ។
    III. ជំនាញទូរស័ព្ទនិងការទទួលសារឬផ្ញើរសារ Telephone skill and Message talking
                        ១. ជំនាញទូរស័ព្ទ Telephone Skill
                        *អ្នកទាក់ទងតាម ទូរស័ព្ទ ត្រូវមានសំដីពិរោះ
                       *ត្រូវមានប៉ិច ឬ ខ្មៅដៃនៅជាប់នឹងខ្លួន
                       *ត្រូវប្រើពាក្យពេជន៍ខ្លី តែមានន័យគ្រប់គ្រាន់
                                 ក. អ្នកទូរស័ព្ទ ខឹង The angry caller
                       *ពេលដែលអ្នកទូរស័ព្ទ មកមានការខឹងសំបារ យើងត្រូវចាំស្តាប់ហេតុផលថា តើជាកំហុសយើង ឬជាកំហុសគេ។
                       *ត្រូវប្រើពាក្យសុំទោសអតិថិជនដើម្បីកុំអោយទំនាក់ទំនងបាត់បង់។
                       *បើប្រការនេះមានខុសឆ្គង យើងត្រូវសាកសួរពត៌មាន និងរាយការណ៍ទៅ ប្រធានការិយាល័យ។
                                 ខ. អ្នកទូរស័ព្ទជាជនបរទេស The Foreign caller
              ជនបរទេសដែលទូរស័ព្ទមកត្រូវប្រើពាក្យសាមញ្ញ ហើយត្រូវចេះប្រើនូវពាក្យខ្លះ ដែលជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទដូចជាៈ May I help you?/Thank you
                                 គ. អ្នកទូរស័ព្ទ ដែលមានការគំរាមគំហែង The caller the bate heart
                       *ត្រូវចេះស្ទង់អាយុតាមសំដីរបស់គេ
                       *បន្ទាប់មកត្រូវស្តាប់សម្លេងឆ្លងចូលក្នុងទូរស័ព្ទ
                       *រាយការណ៍ប្រាប់ទៅប៉ូលិស
                        ២. ការទទួលសារ ឬ ផ្ញើសារ Message Talking
                       *សារដែលទទួលបានមកបើមិនជួបអ្នកដែលត្រូវប្រគល់ទេការិយាល័យត្រូវ រក្សាឱ្យបានល្អ
                       *ចំពោះការផ្ញើសារត្រូវប្រើពាក្យខ្លី-ងាយយល់-មានន័យគ្រប់គ្រាន់
                       *សារណាដែលប្រញាប់ត្រូវដាក់វា “ Urgent “
                       *សារណាដែលសំងាត់ត្រូវដាក់វា “ Secret “
              IV. ជំនាញសរសេរមូលដ្ឋាន Basic writing skill
              ចំណេះដឹងខាងការសរសេរមានច្រើនបែបច្រើនសណ្ឋានណាស់ប៉ុន្តែអ្វីដែលមាន លក្ខណៈរួមគឺ
                       *ចេះពាក្យពេជន៍ឱ្យបាច្រើន
                       *ចេះរៀបឃ្លាប្រយោគ
                       *ចេះប្រើវេយ្យាករណ៍ឱ្យចំពេល
                       *ចេះប្រើសញ្ញាឱ្យចំកន្លែង
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​           V. ទំនាក់ទំនងអាជីវកម្ម  Business Correspondence
                       ១. ទំរង់បែបបទដាក់ពាក្យសុំធ្វើការ Job application form
                       *ការដាក់ពាក្យសុំធ្វើការរបស់យើងត្រូវធ្វើតាមប្រកាសផ្សាយ​ ក្រុមទាំងឡាយ
                       *ពាក្យសុំត្រូវសរសេរឱ្យបានផ្ចត់ផ្ចង់
                       *ពាក្យសុំត្រូវសរសេរទឹកប៉ិចតែ ២ពណ៌ទេគឺៈ ពណ៌ ខ្មៅ ឬ ពណ៌ខៀវ
                       *ត្រូវប្រកបពាក្យពេជន៍ និងប្រើសញ្ញាឱ្យបានត្រឹមត្រូវ
                       *ពាក្យសុំនេះត្រូវភ្ជាប់ជាមួយនូវប្រវត្តិរូប
                       *ការដាក់ពាក្យសុំត្រូវសរសេរជា ៤ ផ្នែក
                       -ត្រូវសរសេរប្រាប់គេពីជំនាញដែលយើងមាន និងត្រូវជំនាញដែលក្រុមហ៊ុន ជ្រើសរើស
                       -ត្រូវសរសេររៀបរាប់បីជីវប្រវត្តិរបស់ខ្លួនតើអ្នកទើបតែបញ្ចប់ការសិក្សា ឬមួយធ្លាប់ប្រកបការងារខ្លះហើយ
                       -រៀបរាប់បីជំនាញសំខាន់ៗផ្សេងទៀតដែលយើងមាន
                       -ផ្នែកចុងក្រោយអ្នកត្រូវបញ្ជាក់ប្រាប់ក្រុមហ៊ុនថា អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្ភាស៍។
                       ២. ប្រវត្តិរូបសង្ខេប Curriculum Vitae (CV)
                       *CV យកល្អត្រូវប្រើ Word Processing
                       *ត្រូវផ្ញើ ច្បាប់ដើមឱ្យក្រុមហ៊ុនកុំផ្ញើសន្លឹក ហ្វូតូឱ្យគេ
                       *ក្បាលរបស់ CV ត្រូវចេះតាក់តែងឱ្យបានល្អ
              Fលក្ខណៈលំអិតរបស់ CV
                       *ឈ្មោះ                   *ថ្ងៃ ខែ ឆ្នាំកំណើត              *ទីកន្លែងកំណើត
                       *អាស័យដ្ឋានបច្ចុប្បន្ន                             *Phone of Fax
              Fលក្ខណៈលំអិតនៃវប្បធម៌
                       *សាលារៀន-កាលបរិច្ឆេទ                  *សញ្ញាបត្រទទួលបាន-កាលបរិច្ឆេទ
                       *សញ្ញាបត្រ ឬ វិញ្ញាបនបត្រផ្សេងៗដែលទទួលបាន-កាលបរិច្ឆេទ
                       *លក្ខណៈលំអិតផ្សេងៗដូចជាចូលសមាគមនិស្សិត ឬ យុវជន
                       *លក្ខណៈលំអិតស្តីពីបទពិសោធន៍ការងារ-កាលបរិច្ឆេទ
              Fពត៌មានដទៃទៀត
                       *ចំណង់ចំណូលចិត្ត            *ភ្ជាប់ជាមួយ CV មាន Reterenees
              VI. ការអានលមើល Proof Reading
              រាល់ការសរសេរទាំងអស់របស់អ្នកត្រូវតែមានការអានឡើងវិញក្រែងលោមានឃ្លា ប្រយោគណាមិនល្អឆ្គង យើងដកចេញ។
              *អ្នកត្រូវតែដឹងថា គ្មានអ្នកណាចូលចិត្តអានអត្ថបទដែលសរសេរឱ្យតែ រួចពីដៃ ឡើយ
              *អត្ថបទដែលអ្នកសរសេរត្រូវឱ្យស៊ីចង្វាក់គ្នា
              *បើប្រធានរបស់អ្នកប្រគល់កិច្ចការឱ្យអ្នកធ្វើ អ្នកមិនត្រូវប្រញាប់ប្រញាល់ដោយ ភ្លេចការអានឡើងវិញឡើយ។
              *នៅពេលមានការឆ្គាំងឆ្គង ឬចំណុចល្ងៀងពីខ្លឹមសារដែលអ្នកចង់បាន ត្រូវកែសំរួលជាបន្ទាន់។
              VII. ទំនាក់ទំនងរវាងសហសេវិក និងភ្ញៀវ Liaison with callers and colleague
                       ១-ភ្ញៀវមិនមានការណាត់ជួប The caller without an appointment
                                 ក. ភ្ញៀវទារលុយ The caller ask money
                   *ចំពោះភ្ញៀវប្រភេទនេះយើងត្រូវស្នើសុំសួរអំពីគោលការណ៍ដល់ប្រធានក្រុមហ៊ុន។
                                 ខ. ភ្ញៀវដែលសុំជាអាថ៌កំបាំង The callers who ask the confidential of company
                       *ត្រូវសួរឈ្មោះ-ទីកន្លែង-មុខងារ
                                 គ. ភ្ញៀវសុំការមើលការសាងសង់ផ្នែកទៀតៗ The callers request access to visit another part of Builder
                       *ពិនិត្យដើម្បីយកគំរូតាម ឬ មួយក្នុងគោលបំណងផ្សេង
                       *ត្រូវសុំការអនុញ្ញាតពីប្រធាន
                                 ឃ. ត្រូវបាត់បង់សមត្ថភាពសកម្ម Handicapped callers
    Fមនុស្សថ្លង់ The denf    *ត្រូវនិយាយដោយសម្លឹងមុខគេ និងប្រើកាយវិការគួបផ្សំ
    Fមនុស្សខ្វាក់ The Blind
    *យើងត្រូវនាំភ្ញៀវដោយ ការពិពណ៌នារៀបរាប់អំពីចំនួនកាំជណ្តើរដែលត្រូវឡើងចុះ
    ជនបាត់បង់កាយសប្បទាន The disabled
    *ត្រូវមានរទេះសំរាប់ឱ្យភ្ញៀវអង្គុយ ហើយត្រូវប្រាប់ពីស្ថានភាពឡើងចុះនៃផ្លូវ របស់ក្រុមហ៊ុន។
              ២. សន្តិសុខក្រុមហ៊ុន Security
    *ត្រូវមានច្រកចេញច្រើន      *ត្រូវមានរបងការពារមាំ *ត្រូវមានប្រដាប់ពន្លត់អគ្គីភ័យ
    *ត្រូវមានសៀវភៅកត់បញ្ជីភ្ញៀវ       *ត្រូវមានបោះប័ណ្ណសំរាប់ភ្ញៀវចេញចូល
    *បើអាចបានត្រូវមានប្រដាប់ថតសកម្មភាពភ្ញៀវ     *មានក្រុមសន្តិសុខសំរាប់ឆែក
    *មានសញ្ញាបន្លឺអាសន្ន                  *មានកន្លែងចតរថយន្ត
    មេរៀនទី៥
    បញ្ជូនសំបុត្រ និងប្រព័ន្ធថតចំលងឡើងវិញ
    MAILHANDLIG AND REPROGRAPHIC SYSTEM 
    I. សំបុត្រចូល Incoming Mail
              ១. ទម្រង់ការបន្ទប់សំបុត្រ Mail Room Procedure
                       ក. សំបុត្រជាលក្ខណៈប្រញាប់ Urgent Mail
    -ហែកមើលជាបន្ទាន់ -រៀបចំប្រគល់ជាបន្ទាន់   -ទូរស័ព្ទប្រាប់ពីសំបុត្រដល់សាម៉ីជន
                       ខ. សំបុត្រជាលក្ខណៈសម្ងាត់ Confidential Mail
    -កុំបើកមើល
    -បើពុំមានអាស័យដ្ឋាន ហើយសំបុត្រប្រញាប់ត្រូវយកទៅឱ្យប្រធានបុគ្គលិក។
                       គ. សំបុត្រមានវត្ថុភ្ជាប់ាមួយ Containing Remittance
    -ត្រួតពិនិត្យចំនួន ដែលបានសរសេរនៅក្នុងសំបុត្រ     
    -សរសេរចំនួនលុយ,វិធីទូទាត់ និងសរសេរវានៅខាងចុងនៃឯកសារ
    -ធ្វើសរសេរលំអិតៅក្នុងសៀវភៅ វត្ថុភ្ជាប់មកជាមួយ
                       ឃ. សំបុត្រដែលប្រគល់មកខុស Wrongly delivered
    -គួរតែកុំបើកមើល និងហែកវាមើល
    -ប្រសិនបើវាមានកំហុសនៅលើស្រោមសំបុត្រ យើងត្រូវផ្លាស់ប្តូរវាបើចាំបាច់
    -យើងមិនគួរធ្វើការឆ្លើយតបទៅវិញទេ
                       ង. សំបុត្រប្រភេទសំខាន់ និងធម្មតា 1st & 2nd Class Mail
              ២. បញ្ចេញសំបុត្រទៅតាមផ្នែក Short the mail into department
    -រៀបទៅតាមផ្នែកនីមួយៗនៃអង្គភាព           -ផ្នែកក្រៅអង្គភាពដាក់ដោយឡែក
              ៣. ការធ្វើចរាចរសំបុត្រ Circulation mail     
    -សំបុត្រខ្លះត្រូវចែកចាយដល់បុគ្គលិកជាច្រើន ត្រូវតែចំលងច្រើនច្បាប់
    -សំបុត្រខ្លះទៀតត្រូវបញ្ជូនដល់សម៉ីជនតែម្តង
              បុគ្គលិកដែលទទួលបន្ទុកចែកចាយសំបុត្រត្រូវមានបញ្ជីមួយ
    -សំបុត្រទាំងអស់មុននឹងបញ្ជូនចេញត្រូវបោះត្រាទៅតាមប្រភេទ
              ៤. សំបុត្រផ្សេងៗ និងកញ្ចប់​Other mail and Parcel
    -សំបុត្រ ប្រគល់ផ្ទាល់ដៃត្រូវយកចិត្តទុកដាក់ជាពិសេស
    -កញ្ចប់ដែលផ្ញើមកត្រូវពិនិត្យមើលឱ្យបានល្អត់ល្អន់
    -ឃើញស្នាមរហែកត្រូវទាក់ទងទៅកន្លែងផ្ញើមកជាបន្ទាន់
    -ត្រូវបោះត្រាពីលើកន្លែងដែលបិទ
    -ការបើកកញ្ចប់គួរតែ ពិនិត្យឱ្យប្រុងប្រយ័ត្ន
              ៥. កញ្ចប់ដែលសង្ស័យ Suspicious Packages
    -ធ្ងន់ពេក, មានភាពគគ្រើម,ដុំៗ
              កញ្ចប់នេះកុំដាក់ក្នុងដីខ្សាច់ ឬ ក្នុងទឹក
              ត្រូវដាក់កណ្តាលវាលហើយហៅប៉ូលិស
    -សរសេរគូសវៀសលើកញ្ចប់
    -មានតែមបិទច្រើនលើកញ្ចប់
    II. សំបុត្រចេញ Out going mail
              ១. ទម្រង់ការបន្ទប់សំបុត្រ Mail Room Procedure
    សំបុត្រដែលបញ្ចេញទៅត្រូវរៀបតាមផ្នែក ក្នុងទម្រង់ការបន្ទប់សំបុត្រ
                                 -ផ្ញើតាមយន្តហោះ
                                 -ផ្ញើតាមរថយន្ត
                                 -ផ្ញើតាមភ្នាក់ងារ
                       Fការបញ្ចេញសំបុត្រ
              1.Rc-sort
                       -សំបុត្របញ្ជូនចេញត្រូវប្រមែប្រមូលឱ្យអស់
                       -ត្រូវយកចិត្តទុកដាក់ សំបុត្រ មានរយៈពេលកំនត់ខ្លី
              2.Cheek: ពិនិត្យមើលតើសំបុត្រនោះមានចុះអាស័យដ្ឋានគ្រប់ ឬនៅ?
              3.Height: ថ្លឹង
              4.Calcuate: គិតជាតំលៃ
              5.Complete: បំពេញបែបបទផ្ញើ
              6.Stationary សំនុំបែបបទ
              7. ការចារអាស័យដ្ឋានលើស្រោមសំបុត្រ Addressing envelop
                       -សរសេរឱ្យបានស្អាត
    From Im Dalin
                       -វាយឱ្យបានល្អ
    ២. ការេចខ្ចប់កញ្ចប់ Wrapping parcels
    -កញ្ចប់ដែលផ្ញើទៅត្រូវវេចខ្ចប់ឱ្យបានល្អ
    -នៅលើកញ្ចប់ត្រូវដាក់អាស័យដ្ឋានអ្នកដែលយើងផ្ញើទៅ
    -នៅតាមស្នាមបិទត្រូវបោះត្រាពីលើ ឬ​ចុះហត្ថលេខា
    -វត្ថុដែលងាយបែកបាក់ត្រូវទ្រាប់ស្នោ ឬ ដាក់ក្នុងប្រអប់រឹង
    -ជៀសវាង ដាក់វត្ថុឱ្យមានចន្លោះ
    -វត្ថុដែលងាយបែកត្រូវសសេរដាក់លើ​ ឬបិទផ្លាកងាយបែក (Fragile)
    III ប្រព័ន្ធថតចម្លងឡើងវិញ Reprographic
    ១-ម៉ាស៊ីន ថតចម្លង Photocopy​ machine
    -ភាពទាន់សម័យរបស់ក្រុមហ៊ុន
    -លិខិតស្នាមត្រូវចែកចាយដល់បុគ្គលិកជាច្រើន
    -ងាយស្រួលសំរាប់ក្រុមហ៊ុន
    ២.ការថែទាំម៉ាស៊ីន Machine Care
    -ម៉ាស៊ីនកុំដាក់ផ្អិបជញ្ជាំង ឱ្យមានខ្យល់ចេញចូល
    -កុំថតលើសចំណុះ
    -កុំឩស្សាហ៍បើកមើលទឹកខ្មៅ
    -កុំដាក់វត្ថុស្រួច ឬ ទឹកលើកញ្ជក់ម៉ាស៊ីន
    -កុំប្រើក្រដាស់មិនស្អាត
    -ពេលក្តៅត្រូវប្រើកង្ហាជំនួយ
    -ដាក់វានៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ (បើអាច)
              IV. សំភារៈក្នុងបន្ទប់បោះពុម្ព Ancillary Print room equipment
                       ១. Collating machine ប្រមូល                  ២. Jogger ស្មើគ្នា
                       ៣. Binders ប្រដាប់ដេរ
                       -Comb binder ក្រាស់
                       -Thermal binder
                       ៤.Laminator  ប្រដាប់បិទ                        ៥. Guillotine កាត់ឱ្យស្មើ
                       ៦. Rotary cutter កាត់ឱ្យមូល                  ៧. Stapler ប្រដាប់កិប
                       ៨. Crimper ប្រដាប់អ៊ុត                          ៩. Punch ប្រដាប់ចោះ
    មេរៀនទី៦
    ការរៀបចំកិច្ចប្រជុំសន្និសិទ និងការធ្វើដំណើរ
    ARRANGING MEETING, CONFERENCE AND TRAVELS

    I. កិច្ចប្រជុំ Mettung
    ១. និយមន័យ
              កិច្ចប្រជុំ គឺជាការជួបជុំគ្នា ជាអចិន្ត្រៃយ៍ដើម្បី ដោះស្រាយកិច្ចការរបស់អង្គភាពមួយ ដែលមានចូលរួមដោយ បុគ្គលិកទាំងអស់។
    ២. គោលបំណង
              -ដើម្បីផ្សព្វផ្សាយពត៌មានដល់បុគ្គលិកឱ្យដឹង
              -ជាវេទិការការផ្តល់យោបល់ បញ្ចេញមតិ និងដាក់សំណើរ
              -ដោះស្រាយបញ្ហាផ្សេងៗ
              -ដើម្បីឈានទៅរកការសំរេចជារួមមួយ
              -ដើម្បីរាយការណ៍ត្រឡប់មកវិញនូវលទ្ធភាពដែលបានធ្វើ
              -បង្កើននូវការត្រឹះរិះពិចារណា
              -ដើម្បីរកមធ្យោបាយបំបាត់នូវពាក្យចចាមអារ៉ាមដែលទាក់ទងដល់អង្គភាព
              -ដើម្បីរំលឹកដល់បុគ្គលិកនូវភារៈកិច្ច និងតួនាទីរបស់គេឡើងវិញ
              -ដើម្បីបង្កើននូវភាពស្ទាត់ជំនាញ បទពិសោធន៍ និងចំណេះដឹង
              -ដើម្បីស្វែងរកការពិត
                       ៣. ការរៀបចំកិច្ចប្រជុំ The preparation of meeting
                                 ក.ប្រជុំសាមញ្ញា គឺជាការប្រជុំដែលបុគ្គលិកគេមានទម្លាប់ដឹងគ្រប់ៗ គ្នាអំពីថ្ងៃប្រជុំ។
                                 ខ.ប្រជុំវិសាមញ្ញា  គឺជាការប្រជុំ ជាបន្ទាន់ដែលគេកោះហៅបុគ្គលិក ដែលត្រូវការមករួមប្រជុំ។
                                 គ. អ្នកមានតួនាទីរៀបចំអង្គប្រជុំ
    Fលេខានៃការិយាល័យ       
              -ត្រូវធ្វើសំណើរដល់ការិយាល័យគណនេយ្យថាត្រូវចំណាយប៉ុន្មានពេលប្រជុំម្តងៗ
              -ត្រៀមរៀបចំកន្លែងប្រជុំ
              -ប្រកាសប្រាប់ដល់បុគ្គលិកឱ្យដឹងអំពីទីកន្លែងច្បាស់លាស់
              -ប្រកាសអំពីកម្មវិធីដែលត្រូវប្រជុំមានអ្វីខ្លះ
              -អ្នកណាខ្លះដែលចូលរួមមានយោបល់
              -រៀបចំប្រដាប់បំពងសំលេង
              -ប្រកាសពីពេលវេលាប្រជុំមានរយៈពេលប៉ុន្មាន
              -ពេលសំរាកយកល្អគួរមានភេសជ្ជៈ ឬ ផ្លែឈើ បើជាអចិន្ត្រៃយ៍មិនចាំបាច់មាន
              -កន្លែងរបស់ប្រធានត្រូវដាក់នៅចំពីមុខតុវែង ឬតាមសណ្ឋានភាពតុ
              -ណែនាំ សមាជិកឱ្យមានសៀវភៅកំណត់ត្រា​សំរាប់កត់នូវអ្វីដែលគេបានលើកឡើង
              -លេខាត្រូវចាត់តាំងអ្នកកត់ត្រា​កំនត់ហេតុអំពីមតិយោបល់ដែលអង្គប្រជុំបានលើក ឡើង
              -ពេលបញ្ចប់លេខាកត់ត្រា ត្រូវធ្វើការសន្និដ្ឋានបូកសរុបនូវរាល់អ្វីដែលអង្គប្រជុំបាន សំរេច ហើយអានឱ្យអង្គប្រជុំស្តាប់។
              -បើការសន្និដ្ឋានមានការខ្វះខាតសមាជិកអាចសុំបន្ថែមយោបល់
              ៤. ប្រភេទនៃការប្រជុំ Type of meeting
                       ក- កិច្ចប្រជុំ ក្រៅផ្លូវការ Informal meeting
              គឺជាការប្រជុំតូចតាចស្ថិតនៅក្នុងអង្គភាពមួយ ឬការិយាល័យមួយដែលសមាជិកនៃ អង្គប្រជុំនោះបានដឹង គ្រប់ៗគ្នា និងមានលក្ខណៈជាអចិន្ត្រយ៍។
                       ខ- កិច្ចប្រជុំ ផ្លូវការ Formal meeting
              គឺជាការប្រជុំមួយដែលមានការចូលរួមអន្តរអង្គភាព មានសមាសភាពអង្គភាពដទៃ ចូលរួម ឯសមាជិកក្នុងអង្គភាពចួលរួមដោយអន្លើតាមការអញ្ជើញដោយមានលិខិតស្នាម។
                       គ- គោលបំណងនៃកិច្ចប្រជុំផ្លូវការ
              -ដោះស្រាយភារៈកិច្ចបញ្ហាដែលមានលក្ខណៈដូចគ្នារវាងអង្គភាពទាំងឡាយ
              -ផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកគោលការណ៍រួមមួយ
                       ឃ- និតិវិធីក្នុងការរៀបចំអង្គប្រជុំ
              ១-រៀបចំតុកៅអីជារង្វង់,ជាអក្សរយូ ឬ ជាចតុកោណដើម្បីឱ្យចូលរួមទាំងមើលមុខ គ្នាឃើញហើយ ដើម្បីលើកទឹកចិត្តគេក្នុងការចួលរួមក្នុងអង្គប្រជុំ។
              ២-ចាប់ផ្តើមអង្គប្រជុំឱ្យទាន់ពេលវេលា និងធ្វើកំនត់ហេតុប្រជុំ។
              ៣-ត្រូវចាក់ឱ្យអ្នកមានសម្របសម្រូលម្នាក់ អ្នកចាត់ចែងពេលវេលាម្នាក់ និងអ្នកកត់ ត្រាចំណាំម្នាក់។
              ៤-អ្នកសម្របសម្រួលគួរតែប្រាប់ឱ្យអ្នកចូលរួមណែនាំខ្លួនគេម្នាក់ៗឱ្យអង្គប្រជុំស្គាល់
              ៥-ត្រូវលើករបៀបវារៈសារឡើងវិញ អ្នកសម្របសម្រួលត្រូវតែបញ្ជាក់ឱ្យអ្នកចូលរួម ទាំងអស់យល់នូវគោលបំណងរបស់អង្គប្រជុំ។
              ៦-អ្នកកំណត់ពេលវេលាគួរឱ្យអ្នកចូលរួមទាំងអស់សម្រេចថាតើសម័យប្រជុំ និង បញ្ចប់នៅពេលណា?
              ៧-ត្រូវផ្តោតទៅលើរបៀបវារៈអ្នកសម្របសម្រួលគួរតែជួយអ្នកចួលរួមទាំងអស់ឱ្យ ផ្តោតអារម្មណ៍លើគ្រប់ប្រធានបទ រហូតដល់គ្រប់ប្រធានបទទាំងអស់នោះត្រូវបញ្ចប់។
              ៨-អ្នកសម្របសម្រូលគួរជំរុញទឹកចិត្តអ្នកចូលរួមក្នុងអង្គប្រជុំតាមរយៈការបំផុស គំនិត និងការពិភាក្សា។
              ៩-អ្នកសម្របសម្រួលគួរតែការពារកុំឱ្យនរណាម្នាក់និយាយច្រើនតែឯងក្នុងអង្គប្រជុំ ឬបង្កើតការឈ្លោះគ្នា ក្នុងអង្គប្រជុំជាមួយអ្នកដទៃ។
              ១០-អ្នកសម្របសម្រួលគួរតែជួយដល់ក្រុមពិភាក្សានិមួយៗឱ្យធ្វើការសំរេចចិត្តនានា ប្រសិនបើអាចធ្វើទៅបានតាមមតិឯកភាព ជួយឱ្យគេសង្ខេបការសម្រេចទាំងអស់ ដើម្បីឱ្យ អ្នកចូលរួមយល់។
              ១១-ក្រុមពិភាក្សាគួរតែសម្របសម្រួលឱ្យនរណាម្នាក់​ទទួលការងារសំរេចចិត្តទៅ អនុវត្ត។
              ១២-អ្នកសម្របសម្រួលគួរតែអនុញ្ញាតិឱ្យមានពេលសំរាក។
              ១៣-អ្នកកំណត់ពេលវេលា គួរតែបញ្ចប់អង្គប្រជុំឱ្យទាន់ពេល ឬក៏បិទមុនកម្មវិធីក៏ បាន។
                       ង- ការផ្សព្វផ្សាយដល់អ្នកចូលរួមក្នុងអង្គប្រជុំ
              ១-ធ្វើដីការអមបញ្ជួនកំណត់ហេតុអង្គប្រជុំដល់អ្នកចូលរួម ឬ អ្នកអវត្តមាន
              ២-ទុកដាក់កំណត់ហេតុអង្គប្រជុំឱ្យបានល្អ
                       ច- របៀបរៀបចំបន្ទប់ប្រជុំ
              ក. បែបរង្វង់បើគ្មានតុ
              ខ. ជំវិញតុមូល
              គ. ប្រជុំការងារបែបតុបួនជ្រុងទ្រវែង
              ឃ. ប្រជុំការងារបែបតុបួនជ្រុងទ្រវែង
              ង. បែបរាងអក្សរ U
              ច. រៀបចំការប្រជុំដោយមានលៀសសោយភោជន៍
                       ៥-សំណួរដើម្បីឆ្លើយនៅពេលដែលធ្វើគំរោងប្រជុំ (5W+H)
              -តើហេតុអ្វី?                                          -តើហេតុអ្វីបានជាអ្នករៀបចំអង្គប្រជុំ?
              -តើអ្វី?                                                 -តើអ្នកនឹងធ្វើអ្វីនៅក្នុងអង្គប្រជុំ?
              -តើនរណា?                                          -តើនរណាដែលអ្នកចង់ឱ្យចូលរួមប្រជុំ?
              -តើនៅកន្លែងណា?                                -តើអ្នកនឹងធ្វើអង្គប្រជុំនៅកន្លែងណា?
              -តើនៅពេលណា?                                 -តើអង្គប្រជុំនឹងចាប់ផ្តើមនៅពេលណា នឹងចប់នៅពេលណា?
              -តើដោយរបៀបណា?                            -តើអ្នកនឹងធ្វើយ៉ាងណាដើម្បីឱ្យអង្គប្រជុំ សប្បាយ នឹងសំរេចការបានច្រើន?
              II. សន្និសិទ្ធ Conference
                        ១. និយមន័យ
              សន្និសិទ្ធគឺជាការប្រជុំដែលមិនស្ថិតនៅក្នុងអង្គភាពមួយទេ​តែមានការទាក់ទងទៅ នឹងអង្គភាពជាច្រើន។
                       ២. គោលបំណង
              -ជុំគ្នាដោះស្រាយពិភាក្សាលើបញ្ហាធំ
              -ឈរនៅលើមូលដ្ឋាននៃការឯកភាពគ្នា សំរាប់ធ្វើជាគោលការណ៍ក្នុងការអនុវត្តន៍ ពេលអនាគត
                       ៣. ការរៀបចំសន្និសិទ្ធ The preparation of Conference
              -ការិយាល័យពិធីការនៃស្ថាប័នដែលមានទីកន្លែងសំរាប់ប្រារព្ធជាអ្នករៀបចំ
              -ត្រូវរៀបចំទីកន្លែងដែលសមស្របទៅតាមចំណុះរបស់សមាជិកសន្និសិទ
              -ត្រូវមានតុសំរាប់គណៈអធិបតីចូលរួមដោយលើតុមានដាក់ផ្លាកឈ្មោះទៅតាម កន្លែងកន្លែងអង្គុយដើមឱ្យគណៈអធិបតីដឹង
              -ត្រូវមានអ្នកបើកកម្មវិធី និងអញ្ជើញវាគ្មិន ឡើងថ្លែងពីបញ្ហាដែលត្រូវប្រជុំ
              -ចំពោះភ្ញឿវត្រូវមានចែកជូននូវកម្មវិធីរបស់សន្និសិទ
              -ពេលសំរាកមានបំរើអ្វីខ្លះ?
              -ចែកជូនសៀវភៅ-ប៊ិច-ខ្មៅដៃ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធ និងបញ្ហានៃអង្គ សន្និសិទ
              -រៀបចំចែកក្រុមពិភាក្សាប្តូរយោបល់
              -ប្រមូលយកលទ្ធផលតាមក្រុមនីមួយៗដើម្បីឱ្យប្រធានអង្គសន្និសិទធ្វើការបូកសរុប
              III. ការធ្វើដំណើរ Travels
                       ១. និយមន័យ
              ការធ្វើដំណើរ គឺជាការអញ្ជើញភ្ញៀវ ឬក៏អញ្ជើញទៅទស្សនៈកិច្ចនៅតាមអង្គភាពនា នាដែលមានការចាំបាច់ ត្រូវស្រាវជ្រាវរកបទពិសោធន៍។
                       ២. គោលបំណង
              ដើម្បីប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងអង្គភាពទាំងឡាយ
                       -ពីបញ្ហាបច្ចេកវិទ្យា
                       -បញ្ហាគ្រប់គ្រង
                       -ការរៀបចំគំរោងផែនការ។ល។
                       ៣. ការរៀបចំការធ្វើដំណើរ The preparation of Travels
              -ធ្វើដំណើរសុំប្រាប់គណនេយ្យក្នុងការជួលសណ្ឋាគារ​    -មធ្យាបាយជូនដំណើរភ្ញៀវ
              -ម្ហួមអាហារដែលភ្ញៀវចូលចិត្ត         -កន្លែងលេងកំសាន្ត            -កីឡា     -សិល្បៈ
              -ភាពយន្ត                                   -ប្រដាប់ប្រើប្រាស់ផ្សេងៗ
                       ៤. ការធ្វើដំណើរ តាមផ្លូវអាកាស Air Travel
              កន្លែងមួយចំនួនមានចំងាយផ្លូវវែង​ហើយលំបាកដូច្នេះយើងត្រូវមានការរៀបចំ ការធ្វើដំណើរតាមផ្លូវអាកាស។ លេខាធិការត្រូវគិតគូរ ការធ្វើដំណើរដូចខាងក្រោមៈ
                                 ក. ចំណាត់ថ្នាក់នៃការហោះហើរ Classes of flight
              -ថ្នាក់សេដ្ឋកិច្ច Eeonomy-class
              -ថ្នាក់ជំនួញ Executive, Club or business class
              -ថ្នាក់ពិសេស First class
                                 ខ.ការគិតគូរចំពោះការហោះហើរ Foy considerations
              -ការប្តូរ ជើងយន្តហោះច្រើនដង      -កាហោះហើរដោយត្រង់
              -បញ្ហាអាកាសធាតុ                       -ការកក់កន្លែងធ្វើដំណើរលំបាក
              -សំបុត្រយន្តហោះ គ្មានកាលកំណត់          -សំបុត្រយន្តហោះថ្នាក់សេដ្ឋកិច្ច
              -កន្លែងអង្គុយដែលពេញចិត្ត           -ឩបត្ថម្ភលើ វ៉ាលី
                        ៥. ការសម្រូលការស្នាក់នៅ Hotel Accommodation
              -ទីកន្លែង (Location): ងាយស្រួលសំរាប់ទាក់ទងអាជីវកម្ម ជាមួយបរិយាកាសខាងក្រៅ
              -បរិយាការណ៍ (Ambiance) : ប្រសិនបើមានការប្រជុំឡើង គឺវាមានភាពសមរម្យ សំរាប់ដំណើរការ
              -តំលៃ (Cost) : វាយោងទៅតាមថវិការដែលបានកំណត់
              -ឩបករណ៍ (Facilities) : ត្រូវមានឩបករណ៍ តាមសេចក្តីត្រូវការរបស់ភ្ញៀវ
              -ម្ហូមអាហារ និងសេវាកម្ម (Food & Service) : កន្លែងដែលភ្ញៀវចូលចិត្ត និងម្ហូប ដែលល្បីឈ្មោះនៅក្នុងសណ្ឋាគារ។
    មេរៀនទី៧
    បរិយាកាសការិយាល័យ
    OFFICE ENVIRONMENT 
    III. ការរៀបចំការិយាល័យ និងការតាក់តែង​ Office Layout and design
              ១. ការិយាល័យបិទជិត Closed office
    ការិយាល័យបិទជិត គឺជាការិយាល័យដែលមានបន្ទប់ខ័ណ្ឌដោយឡែកៗពីគ្នា ទំហំ បន្ទប់តូចល្មម ត្រឹមមនុស្ស ១នាក់​ រឺ ២នាក់ ហើយមានច្រកចេញចូលរួម។
              ២. គុណសម្បត្តិ Advantage of closed office
              *មានការ រក្សាសន្តិសុខបានល្អ
              *មានលទ្ធភាពអាចរៀបចំបរិដ្ឋានផ្ទាល់ខ្លួន
              *មានការរំខានពីភ្ញៀវតិចតួច           *ជៀសផុតពីការរំខានដោយសំលេង
              ៣. គុណវបត្តិ Disadvantage of closed office
              *លំបាកក្នុងការតំរូវចិត្តចំពោះបុគ្គលម្នាក់ៗ
              *ចំណាយថវិការច្រើន
              *លំបាកក្នុងការទំនាក់ទំនង និងត្រួតពិនិត្យគ្រប់គ្រង
              ៤. ការិយាល័យបើកចំហ Open Plan Office
    ការិយាល័យបើកចំហ គឺការិយាល័យមានបន្ទប់ធំទូលាយហើយមានតុធំវែងដែលមានបុគ្គលិកអង្គុយបន្តបន្ទាប់គ្នា។
              ៥.​គុណសម្បត្តិ Advantage of open plan
              *សន្សំកន្លែង                               *ចំណាយលុយតិច
              *ងាយស្រួលទំនាក់ទំនង គ្រប់គ្រង ត្រួតពិនិត្យ
    *ងាយស្រួលបន្ថែមបន្ទុកការងារ      *ងាយស្រួលបន្ថែមភ្ញៀវស្គាល់
    ៦. គុណវិបត្តិ Disadvantage of Open plan
    *មានការរំខានច្រើន
    *ងាយស្រួលរាលដាលជម្ងឺផ្សេងៗ
    *ចំពោះអ្នកចង់បានឯករាជ្យ ដូចជាមានការត្រួតពិនិត្យខ្លាំងពេកមិនសូវមានការទទួលខុសត្រូវ
    ៧. ការចាត់ចែងការិយាល័យបើកចំហ Adapted open plan design
    *មានកន្លែងទទួលភ្ញៀវ
    *ដោយលើតុមានថូផ្កា
    *នៅជ្រុងជញ្ជាំងត្រូវមានជើងផ្កាជាលំអ
    *ក្បែរកន្លែងទទួលភ្ញៀវត្រូវមានទូសំភារៈសំរាប់ភ្ញៀវ
    *ការលាបពណ៌ជញ្ជាំងត្រូវលាបពណ៌ស្រាលៗ
    *ការតាក់តែងរនាំងបង្អួច ពណ៌ឱ្យស៊ីទៅនឹងជញ្ជាំង
    *បង្អួចត្រូវធ្វើឱ្យឱ្យធំទូលាយ ងាយស្រួលខ្យល់អាកាសចេញចូល
    *អំពូលភ្លើងត្រូវដាក់កន្លែងណាកុំឱ្យពន្លឺ ដែលនាំឱ្យចាំងភ្នែក
    *បន្ទប់អនាម័យត្រូវស្អាតជានិច្ច
    *បើអាចបាន ការិយាល័យនោះត្រូវមានរបៀប
              II. ការរៀបចំតាក់តែង និងបំពាក់គ្រឿងសង្ហារឹម Office Décor & Furniture
                       ១.​គ្រឿងសង្ហារឹម Furniture
                       *គ្រឿងសង្ហារឹមដែលតាក់តែងត្រូវអនុលោមទៅតាមលទ្ធភាពរបស់អង្គភាព និងយោបល់ទៅតាមចំណង់ចំណូលចិត្តរបស់បុគ្គលិក
                       *រៀបចំឱ្យមានលក្ខណៈសន្សំសំចៃ,តែពេញនិយម
                       *ការដាក់តុ ឬ កៅអីឱ្យសមស្របទៅនឹងតាមការចូលចិត្ត និងតាមទំហំខ្លួន
                       *យកគ្រឿងសង្ហារឹមងាយចល័យបាន
                       *យកតុដែលមានថតខាងស្តាំ
              ២. ការគ្រប់គ្រងប្រព័ន្ធភ្លើង Wine management
                        *បណ្តាញខ្សែភ្លើង ត្រូវបង្កប់ឱ្យបាត់កុំឱ្យឃើញខ្សែ
                       *ជៀសវាងដាក់បណ្តាញខ្សែភ្លើង ចំកន្លែងមនុស្សដើរ
                       *ចំពោះកន្លែងដោយភ្លើងត្រូវដាក់កន្លែងកំបាំងភ្នែកភ្ញៀវ
                       *ចំពោះប្រព័ន្ធខ្សែភ្លើងរបស់ Computer រៀបកុំឱ្យមានការឆ្លងភ្លើង
              III.ម៉ាស៊ីនត្រជាក់.កំដៅ.ពន្លឺ.ចរន្តខ្យល់និសំលេងAir-conditioning/Heati Lighting,Ventilation and noise
                       ១. ម៉ាស៊ីនត្រជាក់ Air-conditioning
              ទាញចេញពីគំនិតសំរាប់ការគ្រប់គ្រង ដែលព្យាយាមផ្តល់ឱ្យនូវម៉ាស៊ីនត្រជាក់មួយ សំរាប់បំរើមនុស្សគ្រប់រូប នៅក្នុងការិយាល័យ គឺវាមិនមែនជាការងារយស្រួលទេ នៅពេល ដែលបុគ្គល មានតំរូវការផ្សេងៗគ្នា។ដូចនេះយើងត្រូវគិតដល់បញ្ហាខាងក្រោម៖
              *តាមទំហំ និងប្រភេទរបស់អាគារ             *សំរាប់ម្នាក់ឯង ឬទូទៅ
              *ចាំបាច់មានៈឩបករណ៍បន្ថែម                  *តើត្រូវដាក់ឩបករណ៍បញ្ជូនូវកន្លែងណា
              *លក្ខណៈពិសេសចំពោះសុវត្ថិភាពបែបណា         *ប្រព័ន្ធបង្ហូរទឹកយ៉ាងដូចម្តេច
              *វាមានការទាក់ទាញ ឬទេ
                       ២. កំដៅ​ Heating  ចំពោះម៉ាស៊ីនត្រជាក់ដំដៅក្នុងការិយាល័យត្រូវរក្សាត្រឹម  16c ទៅ 21c
                       ៣. ពន្លឺ Lighting
              ការិយាល័យត្រូវប្រើបង្អួចធំៗដើម្បីយកពន្លឺព្រះអាទិត្យមកប្រើជាជំនួយត្រូវមានអំពូលភ្លើង ដែលមានពណ៌លឿង។ការផ្តល់បន្លឺវាពឹងផ្អែកទៅលើៈ
              *ប្រភេទ.ទំហំ និងរាងអាគារ           *កំរិតនៃពន្លឺព្រះអាទិត្យ អាចទទួលយកបាន
              *លក្ខណៈរបស់ការងារ អាចទទួលយកបាន         
    *ពណ៌ភ្លើងនិងពណ៌ជញ្ជាំងត្រូវ ឱ្យស្មើគ្នា
    *កំរិតថែរក្សា និងការសំអាតអាចអនុវត្តបាន
              ៤. ចរន្តខ្យល់និងសំណើម Ventilation and humidity
    *ការិយាល័យត្រូវធ្វើឱ្យមានចរន្តខ្យល់ធំៗ
    *ជាជំនួយត្រូវមានកង្ហា ប៉ុន្តែទន្ទឹមនឹងប្រើកង្ហាក៏ត្រូវបើកបង្អួចឱ្យទូលាយដែរ
              ៥. សំលេងពីក្រៅ និងសំលេងខ្ទ័រពីជញ្ជាំង Noise and white noise
    *ជញ្ជាំងខ័ណ្ឌធ្វើឱ្យគ្រាសជៀសវាងការខ្ទ័រពីបន្ទប់ម្ខាងៗ
    *ទ្វារត្រូវដាក់ប្រដាប់ទប់កុំឱ្យបោក
    *ធ្វើការកំណត់សំលេងរំខានពីឩបករណ៍សំលេងដែលចេញពីទូរស័ព្ទ
    *ទ្វារនិងបង្អួចត្រូវមានកញ្ជក់បិតល្អ
    មេរៀនទី៨
    ការិយាល័យបុគ្គលិក
    OFFICE PERSONEL
    Fគ្រប់អង្គភាពទាំងអស់ តែងតែមានការិយាល័យបុគ្គលិកមួយជានិច្ចដែលការិយា ល័យបុគ្គលិកនេះគឺតួនាទីជ្រើសរើស និងកាត់បន្ថយបុគ្គលិក។
    III.ការជ្រើសរើស និងចំរាញ់យក Recruitment and selection
    មូលហេតុសំខាន់ទាំងឡាយដែលការិយាល័យបុគ្គលិកត្រូវជ្រើសរើសមាន ២សំខាន់
              *ខ្វះបុគ្គលិកថ្មី                    *បំពេញកន្លែងទំនេរ
    Fបំពេញកន្លែងទំនេរដោយសារ
              *លាលែងពីដំណែង            *ចូលនិវត្តន៍             *តំឡើងឋានៈ
    Fជ្រើសរើសបុគ្គលិកថ្មី
              *បង្កើនសាខា           *បង្កើ​នផលិតកម្ម          *ផ្លាស់ប្តូររចនាសម្ព័ន្ធចាត់តាំង
              ១. ការផ្សាយពាណិជ្ជកម្មអំពីមុខងារទំនេរ Advertising vacancies
    ការផ្សាយពាណិជ្ជកម្មអំពីមុខងារទំនេរ ការិយាល័យបុគ្គលិកត្រូវផ្សាយពាណិជ្ជកម្មៈ
              *មុខរបរត្រូវជ្រើសរើស        *មុខងារដែលតំរូវ      *អង្គភាពណា-មុខរបរអ្វី
              *ទីតាំងអង្គភាព                  *លក្ខណៈលំអិតដែលត្រូវជ្រើសរើស
              *ថ្ងៃដែលកំណត់​និង ថ្ងៃដែលឈប់ទទួលពាក្យ
              *មនុស្សបេក្ខជនឆ្នើមអាចដាក់ពាក្យបានគ្រប់ពេល
              *បេក្ខជនមានបំណងត្រូវដាក់ពាក្យបំរើការងារនិងប្រវត្តិរូប
              ២. ការកាត់បន្ថយចំនួនណាមួយ Short listing
    បេក្ខជនដាក់ពាក្យសុំតែងតែមានច្រើនហើយចំនួនត្រូវជ្រើសរើសយកមានកំរិត យើងត្រូវគិតអំពីៈ
              *ជំនាញចំបង និងជំនាញបន្ទាប់បន្សំ          *អ្នកដាក់ពាក្យសុំអាទិភាព
              ៣. លិខិតយោង References
              *លិខិតយោងការិយាល័យត្រូវទារយកនៅពេលដែលធ្វើសម្ភាសន៍ហើយ។
              *ចំពោះការធ្វើសម្ភាសន៍ការិយាល័យបុគ្គលិក ត្រូវអនុវត្តតាមការណែនាំ របស់ក្រុម។
              ៤. ការបញ្ជាក់អះអាង Testing nails
              *ការិយាល័យបុគ្គលិកត្រូវបញ្ជាក់អះអាងទៀតថា បេក្ខជននោះមានជំនាញ ដែលក្រុមហ៊ុនចង់បានហើយថែមទាំងមានអត្តចរិតល្អប្រសើរទៀត ដោយគ្មានជាប់ទោស ឩក្រិដ្ឋណាឡើយ។
    II. ដំណើរការធ្វើបទសម្ភាសន៍ The interview Process
    Fចំពោះអ្នកធ្វើសម្ភាសន៍
              *ត្រូវធ្វើយ៉ាងណាព្យាយាមកំណត់ឱ្យបាននូវជំនាញដែលយើងចង់បាន។
    Fចំពោះអ្នកដែលត្រូវគេធ្វើសម្ភាសន៍
              *ត្រូវធ្វើយ៉ាងណាខិតខំបញ្ចេញឱ្យអស់នូវអ្វីដែលយើងមាន ចំជំនាញដែលគេ ចង់បាន។
              ១. ការរៀបចំរបស់ក្រុមហ៊ុន Company preparation
    ការិយាល័យបុគ្គលិកត្រូវប្រាប់បេក្ខជនដែលត្រូវធ្វើសម្ភាសន៍ពីៈ
              *កាលបរិច្ឆេទ                    *របៀបរបបក្នុងការធ្វើ
              *ការរៀបចំផ្សេងទៀតដូចជា
                       -ការអនុញ្ញាតិឱ្យទស្សនាក្រុម          -ការអនុញ្ញាតិឱ្យឈប់សំរាក
                       -ការទទួលភេសជ្ជៈ ផ្លែឈើ
              *ការរៀបចំធ្វើជាបុគ្គលិកម្នាក់ៗ​ឬធ្វើជាក្រុម
              *ចំពោះទីកន្លែងធ្វើសម្ភាសន៍ត្រូវរើសកន្លែងស្អាតគ្មានការរំខានឱ្យបែកអារម្ម ណ៍។
              ២.​ការរៀបចំរបស់បេក្ខជន Candidate Preparation
              *ត្រូវត្រៀម ប៊ិចដែលមានពណ៌ អានតាមការកំណត់ របស់ក្រុម
              *ត្រូវដឹង​ពីកាលបរិច្ឆេទពេលម៉ោងច្បាស់លាស់
              *ត្រូវដឹងពីទីកន្លែងពិតប្រាកដ
              *ត្រូវដឹងពីគោលការណ៍ដែលក្រុមហ៊ុនចង់បាន
              *ត្រូវប្រុងប្រយ័ត្នមានការស្រាវជ្រាវបន្ថែមពីគោលបំណងរបស់ក្រុមហ៊ុន
              *ត្រូវស្រាវជ្រាវបន្ថែមថា តើសំនួរដែលចេញក្នុងបទសម្ភាសន៍ នោះមានទាក់ ទងនឹងសមិទ្ធិផល ឬ ជោគជ័យរបស់ក្រុមហ៊ុន ឬទេ?
              ៣. សំនួរ Questions
    Fដំបូន្មានល្អបំផុតសំរាប់បេក្ខជនធ្វើសម្ភាសន៍គឺត្រូវ
              *ស្តាប់សំនួរឱ្យបានច្បាស់
              *ពិនិត្យលើសំនួរច្រើនសារ
              *ពិចារណាឱ្យបានហ្មត់ចត់
              *កុំប្រញាប់ប្រញាល់ឆ្លើយ ឬប្រញាប់ប្រញាល់ចេញមុនគេ
              *ប្រើប្រាស់ពេលវេលាដែលគេឱ្យអស់លទ្ធភាព
    Fចំពោះអ្នកធ្វើសម្ភាសន៍គេត្រូវ
    *ដាក់សំនួរច្រើនសណ្ឋានខុសៗគ្នា        *ត្រូវមានឱកាសឱ្យគេឆ្លើយសំនួរគ្រប់គ្រាន់
    *ត្រូវអនុញ្ញាតិឱ្យបញ្ចេញមតិឆ្លុះបញ្ចាំងរៀងៗខ្លួន
    *ត្រូវចេះកែតំរង់បេក្ខជនឱ្យគេឆ្លើយទៅតាមអ្វីដែលយើងចង់បាន
    III.ការបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍បុគ្គលិក Training & staff development
              ១. ដំណើរការណែនាំ The induction Process
    ទន្ទឹមនិងការជ្រើសរើសបុគ្គលិកក៏មានការជំរុះបុគ្គលិកដែរ ចំពោះបុគ្គលិក៖
              *អនុវត្តការងារមិនបានគ្រប់ផែនការជានិច្ចការល
              *បុគ្គលិកដែលបង្កនូវភាពវិនាសដល់អង្គភាព
              ២.​ ការបណ្តុះបណ្តាលជាក់លាក់ Job Specified training
    ការបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញស្រាប់វាប្រសើរជាងបណ្តុះបណ្តាល បុគ្គលិកដែលគ្មានជំនាញសោះ នោះត្រូវចំណាយប្រាក់កាលច្រើន។ហេតុផលនៃការបណ្តុះ បណ្តាល និងអភិវឌ្ឍន៍បុគ្គលិកៈ
              *ដើម្បីលើកទឹកចិត្តបុគ្គលិកទាំងសំភារៈ និងសីលធម៌
              *ដើម្បីបង្កើនបទពិសោធន៍លើមុខរបរដែលគេពេញចិត្ត
              *ដើម្បីតំឡើងឋានៈនាទី ទុកជាទីសង្ឃឹមនាពេលអនាគត
              ៣. ប្រភេទនៃការហ្វឹកហាត់ Kind of training
                       ក. បណ្តុះបណ្តាលក្នុងប្រទេស On of job training
              *មានបណ្តុះបណ្តាលក្នុងក្រុមហ៊ុនផ្ទាល់
              *ដោយការបើកវគ្គសិក្សាខ្លីៗ
              *ដោយការអនុញ្ញាតិឱ្យអ្នកចេះបង្ហាត់អ្នកមិនចេះ
              *បណ្តុះបណ្តាលក្រៅរង្វង់ក្រុមហ៊ុន
              *មកសិក្សាបន្ថែមនៅវិទ្យាស្ថាននានា
              *ទៅដកពិសោធន៍ក្រុមហ៊ុនដទៃដែលជាដៃគូ
                       ខ. បណ្តុះបណ្តាលក្រៅប្រទេស Out of job Training
              *អាចបញ្ជួនទៅប្រទេសជិតខាង ASEAN
    *ទៅបណ្តាលប្រទេសអឺរ៉ុបដើម្បីដកស្រង់បទពិសោធន៍​
              IV. ការលើកសរសើរក្នុងការអនុវត្តន៍ភារៈកិច្ច Performance Appraising
              អង្គភាពល្អច្រើនការលើសរសើរ​ ដល់បុគ្គលិក តាមគ្រប់វិធី ពីព្រោះថាការលើកសរសើរជាគន្លឹះសេដ្ឋកិច្ច។ហេតុផលនៃការលើកសរសើរៈ
              *ដើម្បីប្រមូលទិន្នន័យដែលត្រូវប្រើប្រាស់ក្នុងក្រុមហ៊ុនតាមគោលដៅដែល ដាក់ចេញ
              *ដើម្បីរកឃើញអ្នកមានស្នាដៃហើយជំរុញគេបន្ថែម
              *ផ្តល់ឱកាសឱ្យបុគ្គលិកមានភាពសប្បាយរីករាយ និងស្មោះស័គ្រជាមួយ ក្រុមហ៊ុន
               *ដើម្បីផ្តល់វេទិកាមួយដល់បុគ្គលិកឱ្យផ្លាស់ប្តូរបទពិសោជន៍គ្នា
                *ដើម្បីជាវេទិកាឱ្យបុគ្គលិកពិនិត្យពីគុណសម្បត្តិ និងគុណវិបត្តិរបស់ខ្លួន
                *ដើម្បីផ្តល់ឱកាសឱ្យបុគ្គលិក លើកពីបញ្ហាដែលទាក់ទងទៅនឹងការលំបាក និងការងារស្រូលរបស់គេដល់ថ្នាក់ដឹកនាំ
                       *ដើម្បីប៉ាន់ប្រមាណមើលសក្កានុពលរបស់បុគ្គលិក តើស្ទុះរួចដល់កំរិតណា
                       *ដើម្បីធ្វើជាមូលដ្ឋានបង្អែក ឱ្យការិយាល័យបុគ្គលិក តំឡើងឋានៈនាទី
                       *ដើម្បីធ្វើជាមូលដ្ឋានបង្អែកក្នុងការបណ្តុះបណ្តាល
                       *ដើម្បីធ្វើជាមូលដ្ឋានបង្អែកក្នុងការលើកទឹកចិត្តនាពេលអនាគត
              ១.អង្គធាតុសំខានៗ ៣នៃការលើកសរសើរ The3 main-Clements of appraisal
                       ក. ការពិនិត្យឡើងវិញពីសកម្មភាព Performance Reiew
                                 *ការអនុវត្តន៍របស់គេល្អតាំងពីដើម ឬ រហូតដល់ចុងបំផុត ឬទេ?
                       ខ. ត្រួតពិនិត្យឡើងវិញពីសក្កានុពល Potential Review
                                 *តើជាស្នាដៃ ពិត ពិត ឬ ជាស្នាដៃបន្លំ?
                       គ. ការផ្តល់រង្វាន់ជាថ្មី Reward Review

    Leave a Reply

    Blogger templates

    Blogger news

    Blogroll