ចំណេះដឹងទូទៅ
វិធីអ៊ុតខោអាវសន្សំសំចៃភ្លើង (រូបភាព៖ បរទេស)
កាសន្សំសំចៃភ្លើងអគ្គិសនីនៅពេលអ៊ុតខោអាវ
ជាទូទៅមានគោលការណ៏ ២ យ៉ាងគឺ អ៊ុតផ្តងជាចំនួនច្រើន
ក្នុងមួយសប្តាហ៏១ដង និងប្រការទី ២គឺពេលដោតភ្លើងហើយ
ត្រូវចាប់ផ្តើមអ៊ុតខោអាវស្តើងជាមុន នោះទើមមិនខាតភ្លើងចោលទទេ ។
នៅពេលភ្លើងក្តៅហើយ ទើបអ៊ុតខោអាវក្រាស់ៗ ។ ចុងបញ្ចប់ពេលដកឌុយភ្លាមៗ
អាចអ៊ុតកូនកន្សែងបានមួយចំនួនទៀត ការធ្វើដូច្នេះ ជាការសន្សំសំចៃភ្លើង
និងថវិកាមួយកម្រិតទៀត ។
ធ្វើយ៉ាងណាដើម្បីឲ្យទូទឹកកក មានផាសុខភាព
ទូទឹកកជាវត្ថុប្រើប្រាស់ម្យ៉ាងដែលមនុស្សត្រូវការប្រើញឹកញាប់ បំផុតក្នុងមួយថ្ងៃៗ ជាពិសេសវាមានឥទ្ធិពលគ្របដណ្តប់ទៅលើការទទួលទានតែម្តង។ ដូច្នេះបើសិនជាខ្វះការយល់ដឹងក្នុងការរៀបចំទុកដាក់របស់ចូលទៅក្នុង នោះទេ ទូទឹកកកអាចក្លាយទៅជាឃ្លាំងអាវុធបំផ្លាញសុខភាពបានដោយមិនដឹងខ្លួន ។
ដូច្នេះអ្នកដែលទើបនឹងចាប់ផ្តើមប្រើប្រាស់ទូទឹកកកថ្មោងថ្មី ប្រសិនបើមានបំណងមិនឲ្យកើតរោគយាយីសុខភាពរាងកាយ គួរសាកល្បងធ្វើតាមដំបូន្មានដូចខាងក្រោមនេះ៖
-កម្ចាត់ពពួកបង្កើនទម្ងន់ខ្លួនប្រភេទបង្អែម ដូចជា ការ៉េម នំខេក សូកូឡា និងពពួកអាហារកែច្នៃ ដូចជា សាច់ក្រក សាច់ភ្លៅ ជាដើម។
-ដាក់ចូលនូវបន្លែ ឬផ្លែឈើសម្រាប់ការទទួលទានលេង ហើយដែលមានសារធាតុអុកស៊ី ដកម្ម ដូចជា ការ៉ុត ល្ហុង ឪឡឹក ទុកនៅជាន់ខាងលើបំផុត គឺកម្ពស់ស្មើនឹងកម្រិតកែវភ្នែក ព្រោះថាការងាយមើលឃើញមុនគេនេះ វាជួយបង្កើតចំណង់អាហារ តែគួរហាន់ត្រៀមទុកមុន នឹងរក្សាទុកវានៅប្រអប់បិទជិត។
-ដាក់អាហារទទួលទានលេង ដែលសម្បូរទៅដោយវីតាមីន និងធាតុរ៉ែ ជួយប៉ូវបំប៉នខួរក្បាលដូចជា សណ្តែកសម្បករឹង ធញ្ញជាតិ ទឹកដោះគោជូរធម្មជាតិ ។ល។ ទុកនៅជាន់ទីពីរ។
-រក្សាទុកគ្រឿងផ្សំផ្សេងៗ នៅត្រង់ទ្វារជាន់ក្រោមជំនួសទឹកក្រូច ឬទឹកផ្លែឈើ។
-ក្នុងករណីផលិតផលគ្មានស្លាក គួរសរសេបិទបញ្ជក់ពីថ្ងៃទិញ ឬថ្ងៃរក្សាទុកដើម្បីងាយចំណាំនៅពេលវាយកមកទទួលទានអាចដឹងបានថា អាហារនោះរក្សាទុកយូរប៉ុណ្ណាហើយ។
-ក្នុងប្រឡោះទុកបន្លែ គួររក្សាទុកបន្លែ និងផ្លែឈើឲ្យដាច់ពីគ្នា ព្រោះផ្លែឈើប្រភេទខ្លះមានឧស្ម័ន Ethylene អាចធ្វើឲ្យបន្លែឆាប់រលួយខូច រួមទាំងធ្វើឲ្យវីតាមីន និងធាតុរ៉ែថចុះទៀតផង៕