នៅពេលដែលយើងមានគំនិតចង់ចាប់ផ្ដើមចូល ប្រលូកនៅក្នុងការធ្វើអាជីវកម្ម រឺ ជំនួញ កត្តាសំខាន់គឺត្រូវសិក្សាឲ្យបានច្បាស់លាស់ពីតំរូវការទីផ្សារ ស្របនឹងគំនិតអាជីវកម្មរបស់យើង។ បន្ទាប់ពីការសិក្សាវិភាគពីទីផ្សារ ការងារចំបងមួយដែលមិនត្រូវរំលងនោះគឺសរសេរពីផែនការអាជីវកម្ម ព្រោះវាមានសារៈសំខាន់សំរាប់ស្វែងរកដៃគូរវិនិយោគ ក៏ដូចជាការស្វែងរកដើមទុនបន្ថែមសំរាប់ការចាប់ផ្ដើមអាជីវកម្ម។ ខាងក្រោមនេះជាការចង្អុលបង្ហាញពីចំនុចសំខាន់ៗដែលមាននៅក្នុង ពង្រាងដើមនៃសៀវភៅផែនការអាជីវកម្ម។ នៅក្នុងពង្រាងដើមនៃផែនការអាជីវកម្ម
យើងត្រូវដឹងច្បាស់ថា តើពត៌មានអ្វីដែលគួរមាន
និងមិនគួរមាននៅក្នុងផ្នែកនីមួយៗនៃផែនការនោះ។
១. ក្របមុខ (Cover
Page)
ក្របមុខគឺជាទំព័រទីមួយនៃសៀវភៅផែនការអាជីវកម្ម។ ក្របនេះគួរឆ្លុះបញ្ចាំងនូវ image
នៃក្រុមហ៊ុនថ្មីរបស់យើង។ ជាទូទៅវាឆ្លុះបញ្ចាំងភាពសាមញ្ញ ងាយអាន ងាយមើលយល់
តែមានភាពស្រស់ស្អាត។ ក្របខ្លះទៀតវាត្រូវបានគេរចនាទៅ
ដោយគំនូរជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ នៅលើក្របនៃសៀវភៅផែនការអាជិវកម្មត្រូវមានពត៌មានមួយចំនួនដែលចាំបាច់ ដូចខាងក្រោម៖
- ឈ្មោះក្រុមហ៊ុន
- សង្ខេបដោយខ្លីនូវការពិពណ៌នាអំពីប្រភេទក្រុមហ៊ុន
បើសិនជាឈ្មោះក្រុមហ៊ុនពុំបញ្ជាក់ឲ្យបានច្បាស់លាស់ទេ។
- ពាក្យ “ផែនការអាជិវកម្ម” (Business plan) ដើម្បីបញ្ជាក់ពីប្រភេទឯកសាររបស់យើង។
- ថ្ងៃ ខែ
ឆ្នាំដែលផែនការត្រូវបញ្ចប់។ វាជាជំនួយការត្រួស
ត្រាយឲ្យយើងសំរាប់ដំណើរការការងារ។
មនុស្សទំនាក់ទំនាក់សំខាន់ៗ
(Key contact Person) ឫ (
Logo ) ឫ ( Graphic ) ដើម្បីឲ្យមានការទាក់ទាញ ខ្លះៗលើអ្នកអានក៏ដោយ ក៏យើងត្រូវទុកនូវផ្នែកខ្លះឲ្យស្ថិតនៅចំហគ្មានអក្សរដែរ។ ក្របមុខត្រូវតែស្អាតមិនជ្រីវ ជ្រួញ ហើយមានលក្ខណះស្វាគមន៍ អ្នកអានឲ្យគេមានចេតនា ឫ អារម្មណ៍ចង់បើកមើលទំព័រខាងក្នុងជាបន្តបន្ទាប់ ដូច្នេះហើយយើងមិនត្រូវចុះនូវពត៌មានច្រើនហួសហេតុនៅលើក្របមុខនោះទេ។
២. តារាងមតិកា (Contents)
គោលបំណងធំបំផុតនៃការនូវតារាងមតិកា
(Table of Contents) គឺជាការជួយដល់អ្នកអាន ឲ្យមានការងាយស្រួលក្នុងការយល់នូវផ្នែកនីមួយៗនៃផែនការអាជីវកម្ម របស់យើង។ ម្យ៉ាងវាផ្តល់ឲ្យអ្នកនូវភាពរហ័សក្នុងការអាន និងសែ្វងយល់អំពីអី្វដែលបានសរសេរនៅក្នុងសៀវភៅនេះ។
មិនតែប៉ុណ្ណោះ វាក៏ផ្តល់នូវពាក្យ
ឬឃ្លានាំមុខឬផើ្តមសេចក្តីបន្តិចបន្តួច ដូចដែលប្រភេទនៃព៌តមានទាំងនោះត្រូវការបញ្ជាក់ផងដែរ។ទោះ ជាយ៉ាងណាក៏ដោយបញ្ហាសំខាន់បំផុតគឺថាវាផ្តល់នូវភាពងាយស្រួល ក្នុងការអាន។
ការប្រើប្រាស់នូវតារាងមាតិកា ដោយអាស្រ័យទៅលើសេ្ដរភាពនៃការរៀបលំដាប់នៃពាក្យ ឫឃ្លាគឺជាវិធីមួយដ៏ល្អប្រសើរបំផុតក្នុងការរៀបចំនូវផ្នែកៗនៃ តារាងមាតិការមួយក្នុងគំរោងអាជីវកម្មរបស់យើង។ ចំណុចសំខាន់សំរាប់សំរាប់រៀបចំនូវមាតិកាមួយមានដូចជាៈ
- ពាក្យតារាងមាតិកា (Table of content)
ស្ថិតនៅខាងលើទំព័របំផុត
- ឈ្មោះផ្នែក ឬជំពូកនីមួយៗ
- ទំព័រ ចំនួនទំព័រនីមួយៗស្ថិតនៅ។ វាផ្តល់នូវភាពងាយស្រួយដល់អ្នកអានក្នុងស្វែងរកឃើញផ្នែកនីមួយៗ ស្ថិតនៅកន្លែងណានៃសៀវភៅ។
ប្រការគួរចៀសវាង គឺការលំអិតនៃពត៌មានជាច្រើននៅក្នុងតារាងមាតិកា ដូចជាការដាក់ចំណងជើងតូចៗពេកជាដើម។ ចំណុចគួរអោយចងចាំគឺថា
តារាងមាតិកាមិនគួរោឲ្យលើសពី ២
ទំព័រឡើយ។
៣. មូលសង្ខេប (Executive Summary)
មូលសង្ខេប(Executive
Summary) គួរសរសេរត្រឹម
១-២ ទំព័រឲ្យសមាមាត្រទៅនឹងគំរោងអាជីវកម្មរបស់យើង គឺគ្រប់គ្រាន់ណាស់ទៅហើយ។ យើងសង្ខេប តែវាមិនមែនជាសេចក្តីផ្តើមទេ។មូលសង្ខេប(Executive Summary)ប្រសិនជាយើងសរសេរលើសពី ៣ ទំព័រទៅ
វាលែងក្លាយទៅជាមូលសង្ខបហើយ។មូលសង្ខបគួរតែមានអត្ថន័យមួយដោយខ្លួ នឯងដាច់ដោយឡែក តែគ្រប់គ្រាន់។
ទោះបីជាវាសង្ខបយ៉ាងណាក៏ដោយ
ក៏វាត្រូវការពិពណ៌នាខ្លីៗខ្លះៗដែរពីផែនការរបស់យើង។
នៅក្នុងមូលសង្ខេប
អ្នកអានអាចយល់ងាយស្រួល
ដោយសារយើងដកស្រង់យកផ្នែកសំខាន់ៗខ្លះៗ
តែមិនទាំងអស់ទេ មករាប់បញ្ចូលដោយមានប្រើចំណុចត្រេ
រឺពង ត្រីជាជំនួយ។ ទោះបីជាយ៉ាងនាក៏
មូលហេតុសសង្ខេបគួរតែអធិប្បាយត្រួសពីដំនើររឿងដោយសង្ខេបខ្លីតែ មិនមែនជាការដាក់រូបភាពឲ្យអ្នកអានមើលនោះទេ។
បើសិនជាយើងមានផែនការក្នុងការបញ្ជូននូវផែនការ អាជីវកម្មរបស់យើងទៅការស្វែងរកប្រភពផ្តល់ធបធានហិរញ្ញវត្ថុនៅខាង ក្រៅ គួរតែបញ្ជូនត្រឹមមូលសង្ខេប(Executive Summary) ទោមុនសិន ដើម្បីស្ទង់មើលពីការចាប់អារម្មណ៍របស់គេលើអាជីវកម្មរបស់យើង កាលបើអ្នកទទួលសំរេចចិត្តថា ប្រហែលជាគេនឹងអាចផ្តល់ធនធានមកឲ្យយើងនោះទើបបញ្ជូនផែនការ អាជីវកម្មទាំងមូលទៅតែម្តង។
យើងត្រូវចេះប្រើប្រាស់មូលសង្ខេប
(Executive Summary)
ជាគុណប្រយោជន៍មួយក្នុងការសន្សំសំចៃថវិការ។
៤.ការវិភាគទីផ្សារ
(Market Analysis)
យើងសន្មត់តាំងពីដើមដំបូងថាអ្នកដែលអានផែន ការរបស់យើង គឺបុគ្គលិករបស់យើង ធនាគារិក អ្នកវិនិយោគ ដែលគេមិនបានពីដឹងអ្វីសោះអំពីអាជីវកម្ម របស់យើង ឬពីគោលដៅទីផ្សាររបស់យើង។ យើងទាមទារចាំបាច់ក្នុងការផល់ និងការពន្យល់ទៅគេឲ្យគេបានយល់ច្បាស់ពីអាជីវកម្មរបស់យើង។ បណ្តាពត៌មានចាំបាច់ដែលយើងត្រូវបញ្ចូលទៅក្នុងនោះដូចជា
៖
- តើអាជីវកម្មរបស់យើងមានទំហំប៉ុណ្ណា?
- តើអត្រាកំនើនអាជីវកម្មរបស់យើងគឺអ្វី?
- តើអ្វីជាស្តង់ដារកំរិតចំណេញ(Standard Profit margin)?
- តើអ្វីជាស្តង់ដារនៃបណ្តាញចែកចាយផលិតផល?
- ត់ផលិតផលរបស់យើងដូចក្នុងទីផ្សារបានប៉ុន្មានភាគរយ?
- ទិន្ន័យ
និងការទស្សន៍ទាយនៃការលក់។ល។
ក្រោយពេលផ្តល់នូវទស្សនះដ៏ទូទំទាយនៃអាជីវកម្ម របស់យើងហើយបន្ទាប់មកត្រូវបញ្ជាក់ឲ្យជាក់លាក់អំពីស្ថានភាព ភូមិសាស្រ្តរបស់យើងទីផ្សាររបស់យើង។
ជាមួយគ្នានិងទំហំទីផ្សារ
និងអាត្រាកំណើន យើងគួរអធិប្បាយអំពីមធ្យោបាយដែលយើងស្វែងរកជ័យជំនះដោយផ្តល់នូវ តំរូវការ និងនិន្នាការទីផ្សារ។ ចំពោះក្រុមហ៊ុនដែលនិងធ្វើអាជីវកម្មជាលក្ខណះជាតិ និងអន្តជាតិយើងមិនត្រូវចំណាយពេលក្នុងការវិភាគទីផ្សារនិមួយៗ នៅក្នុងប្រទេសរបស់យើងនៅពេលបច្ចុប្បន្ននោះទេទោះបីយ៉ាងណា ក៏ដោយ ប្រសិនបើយើងមានបំណងផ្តោតទៅលើទីក្រុងណាមួយ ឬតំបន់ណាមួយជាក់លាក់ យើងអាចធ្វើការវាយតំលៃដោយម៉ត់ចត់។
៥.
ការពណ៌នាខ្លីៗពីអាជីវកម្ម
(Business Overview)
នៅក្នុងផ្នែកនេះយើងអធិប្បាយយ៉ាងសង្ខេបនូវពត៌មានចាំបាច់មួយចំនួន ដូចខាងក្រោម៖
នៅក្នុងផ្នែកនេះយើងអធិប្បាយយ៉ាងសង្ខេបនូវពត៌មានចាំបាច់មួយចំនួន ដូចខាងក្រោម៖
- ផលិតផល ឬសេវាដែលយើងនិងលក់
- រយះពេលដែលក្រុមហ៊ុនបានដំណើរការ
- ប្រទេសរបស់ក្រុមហ៊ុន
- អ្នកខ្លះជាម្ចាស់ក្រុមហ៊ុន
- គោលបំណងរយះពេលវែង
និងរយះពេលខ្លីនៃអាជីវកម្ម
ប្រសិនជាយើងមានបំណងស្វែងរកថវិការ យើងគួរតែពន្យល់បន្ថែមថា ហេតុអ្វីបានជាយើងត្រូវការថវិការនោះនៅពេលឥឡូវ (ដូចជាការពង្រីកក្រុមហ៊ុនការផ្សាយពាណិជ្ជកម្ម
ការស្វែងរកទីផ្សារ កំរៃបុគ្គលិក ការទិញគ្រឿងបរិក្ខារ
រឺការរំលោះបំណុល)។
៦
.ការពណ៌នាអំពីផលិតផល ឬសេវា
(Production Service Description)
យើងត្រូវតែដឹងច្បាប់ថា អ្នកដែលអានផែនការអាជីវកម្មរបស់យើងហាក់បីដូចជាមានក្រុមហ៊ុន របស់យើងនៅក្នុងដៃគូររបស់គេ
ដែលក្រុមហ៊ុនរបស់យើង
និងលក់អ្វីនោះ
យើងទាមទារនូវពេលវេលាដើម្បីផ្តល់ឲ្យគេដឹងពីផលិតផល និងសេវារបស់យើង។
ចំពោះអាជីវកម្មមួយចំនួន
កិច្ចការនេះជាការងារសាមញ្ញបំផុត ដូចជាការចាប់ផ្តើមបើកអាជីវកម្មភោជ្ជនីយដ្ឋានជាដើម ប៉ុន្តែបើសិនអាជីវកម្មដែលផ្តោតទៅលើបច្ចេកទេសវិញ វាជាលក្ខណៈពិសេសមួយដែលទាមទារនូវការបកស្រាយពន្យល់អោយបានច្បាស់ថា តើផលិតផលសេវានោះនឹងប្រពឹត្តទៅយ៉ាងដូចម្ដេច
ហើយហេតុអ្វីបានជា អតិជនទិញផលិតផល និងសេវានោះ
ដែលការងារនេះត្រូវចំណាយ 3-4 ទំព័រ ក្នុងការសរសេរពន្យល់។
ទោះបីជាយ៉ាងណាក៏ដោយ ការរៀបរាប់លំអិតច្រើនពេក អាចធ្វើអោយផែនការរបស់យើងមានលក្ខណៈគួរឲ្យធន់ទ្រាន់នឹងអាន។ យើងត្រូវប្រើប្រាស់ពត៌មានផលិតផល (Production Literature) ដូចដែលបានអធិប្បាយនៅក្នុងសេចក្ដីបន្ថែម(Appendix) ដែលវាអាចនឹងធ្វើឲ្យការអធិប្បាយរបស់យើងមានលក្ខណៈខ្លីសមរម្យ។ ផ្ដោតទៅលើអធិប្បាយអំពីគុណប្រយោជន៍នៃផលិតផល និងសេវារបស់យើងគឺជាការសំខាន់ដែលអ្នកអានអាចយល់បានយ៉ាងច្បាស់ ថា តើយើងចង់បានអ្វី។
យើងត្រូវយល់ច្បាស់ថា ក្រាភិចហើយនិងដ្យាក្រាម អាចជួយពន្យល់ពីផលិតផល និងសេវារបស់យើងឲ្យកាន់តែច្បាស់។
ប៉ុន្តែយើងក៏ត្រូវចងចាំដែរថា
ថ្វីត្បិតតែដ្យាក្រាម
ឬក្រាភិចទាំងនោះជួយវាឲ្យបានស្អាតសមរម្យ ហើយមិនត្រូវឲ្យដ្យាក្រាម ក្រាមភិចណាមួយឆ្លងទៅទំព័រផ្សេងឡើយ។ផែនការអារជីវកម្មដែលអាក្រក់បំផុត គឺជាផែនការដែលពោរពេញទៅដោយការននិយាយស្ដាប់មិនបាន ការនិយាយច្របូកច្របល់ ឬដដែលៗ
ក៏ទិន្នន័យបច្ចេកទេសច្រើនហួសហេតុ។
វាមិនត្រឹមធ្វើឲ្យអ្នកអានមិនយល់នូវអ្វីដែលបានសរសេររៀបរាប់ ប៉ុន្ដែវាថែមធ្វើឲ្យគេចាប់អារម្មណ៍ទៅលើមុខងារ ឬតួនាទីទាំងនោះផងដែរ
ជាពិសេសនោះគឺគេមិនយល់ពីគុណប្រយោជន៍តែម្ដង។ ឧទាហរណ៍
រថយន្តមួយអាចបើកបានល្បឿនលើសពី២០០
គីឡូម៉ែតក្នុងមួយម៉ោងដោយប្រើប្រាស់ប្រេងដ៏ល្អ
។ រថយន្តមួយផ្សេងទៀតអាចធ្វើ ដំនើរឆ្លងកាត់ប្រទេសមួយបានយ៉ាងងាយស្រួល
។ ដូចច្នេះគេមានការចាប់អារម្មណ៍រថយន្តទី២ ជាងរថយន្តទី១ ។
៧. ការគ្រប់គ្រង
និង ការជ្រើសរើសបុគ្គលិក
(Management & Staffing)
ក្រោយពីបានអធិបាយពីគំរោងនៃអាជីវកម្មរួចមក យើងត្រូវកំណត់ថា
តើអ្នកណាដែលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តន៍នូវគំរោងនេះ
។ ជាដំបូងយើងនិងមានបំនងចង់សរសេរនូវការសង្ខេបខ្លីៗ ២-៣ ល្បះពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់យើង (Top Manager) ដោយលំអិតនូវជំនាញ
ព្រមទាំងសាវតារបស់ពួកគេ ។
យើងត្រូវមានជំនឿជឿជាក់ថា
គឺអ្នកវិនិយោគជាអ្នកមានសមត្ថភាពក្នុងការធ្វើអាជីវកម្មដឲរបស់ យើងបានទទួលជោគជ័យ ។ យើងក៏ត្រូវអត្ថាធិប្បាយពីតូនាទី ព្រមទាំងការទទួលខុសត្រូវលើការងាររបស់ពួគគេផងដែរ នៅក្នុងការផ្សងព្រេងថ្មីៗនេះ ដែលជាក្ដីសង្ឃឹមយ៉ាងម៉ត់ចត់ជាមួយនឹងបទពិសោធន៍របស់គេកន្លងមក
។ ក្នុងនោះយើងក៏គួបញ្ចូលនូវរចនាសម្ព័ន្ធបុគ្គលិក
និង ការងារព្រមទាំងអធិប្បាយពីផែនការរបស់យើង ក្នុងការដាក់បន្ថែមនូវបុគ្គលិកបន្ថែមសំរាប់ធ្វើការម៉ោងបន្ថែម
(Over time) ផង។
ពេលខ្លះជោគជ័យនៃផែនការរបស់យើង អាស្រ័យទៅលើផ្នែកនេះផងដែរ ។ សំរាប់អ្នកវិនិយោគខ្លះ រឿងនេះមិនច្រើនទេដែលដំណើរការអាជីវកម្មនឹងដំណើរទៅបាន។ ប៉ុន្តែក្រុមការងារផ្នែកការងារផ្នែកគ្រប់គ្រង វាមានភាពខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើវាឲ្យសំរេច ។ យើងត្រូវមានទំនុកចិត្តគ្រប់គ្រងក្នុងខ្លួន ក្នុងការពន្យល់យ៉ាងណាឲ្យបានច្បាស់ថា ហេតុអ្វីបានជាក្រុមការងាររបស់យើងមានភ័ព្វសំណាងដែលធ្វើឲ្យ អាជីវកម្មទទួលបានជោគជ័យ ។
៨.
ផែនការទីផ្សារ (Marketing Plan)
ផ្នែកនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមផ្នែកសំខាន់ៗទាំងឡាយនៃផែនការ អាជិវកម្មរបស់យើង ព្រោះថាជំនួញជាច្រើនបានដួលរលំចុះ ក៏ដោយសារតែទីផ្សារមានភាពទន់ខ្សោយ (Poor Marketing)។ ក្នុងការធ្វើផែនការទីផ្សារ
យើងមិនត្រូវភ្លចទេក្នុងការលំអិតនូវធាតុ P សំខាន់ទាំង៤នៃ Marketing (រឺក៏ 3P & C) គឺផលិតផល( Production ) តំលៃ(Price) ទីផ្សារចែកចាយ (Place of distribution) និង ការផ្សព្វផ្សាយ (Promotion/Communication)។ ក្រោយពេលផលិត រឺការបង្កើតនូវផលិតផល រឺសេវាកម្មរបស់យើង
ត្រូវពន្យល់ណែនាំពីការកំណត់តំលៃនៃផលិតផល រឺ សេវាកម្មរបស់យើង
តើយើងកំណត់តំលៃដោយរបៀបណា
និងយ៉ាងដូចម្ដេចនូវពេលផលិតផលក្រុមហ៊ុន ដ៏ទៃបានទៅដល់ទីផ្សាររួចទៅហើយនោះ? តើយើងមានគុណប្រយោជន៍អ្វីខ្លះ
ក្នុងការ ប្រកួតប្រជែងជាមូយគូរប្រកួតរបស់យើង? បើសិនជាមាន ត្រូវពន្យល់ពីវិធីដែលអាចឲ្យយើងចំនេញនូវចំនែកទីផ្សារ (Market Share)
ពីលើគូរប្រជែងរបស់យើង។
យើងក៏ត្រូវពន្យល់ដែរថា
តើមនុស្សមួយចំនួនដែលមានបំណងចង់ដាក់ភាគហ៊ុនចូលក្នុងអាជីវកម្ម របស់យើង តើគេអាចចូលរកស៊ីជាមួយយើងយ៉ាងដូចម្ដេច? តើយើងលក់ភាគហ៊ុនតាមរយៈសំបុត្រ? រឺមូយតាមប្រព័ន្ធអ៊ីនធើណេត? រឺក៏ជួបផ្ទាល់ជាមួយបុគ្គលិកទាំងនោះ? រឺក៏ Retail outlets? ហើយបន្ទាប់មកយើងពន្យល់លំអិតនូវប្រភេទនៃវិធីសាស្ត្រក្នុងការ ស្វែងរកទីផ្សារ
ដែលផែនការរបស់យើងប្រើប្រាស់ក្នុងការផ្សព្វផ្សាយអាជីវកម្មព្រម ទាំងផលិតផលរបស់យើង។
៩.
ផែនការដំណើរការអាជីវកម្ម (Operation
Plan)
ផ្នែកនេះជាផ្នែកដែលសំខាន់បំផុត នូវក្នុងការដំនើរការសហគ្រាស ដែលមានគ្រឿងបរិក្ខាផ្សេងៗគ្នាជាច្រើនព្រមទាំងដំណើរការដែល ត្រូវការអធិប្បាយជាចាំបាច់។ ចំពោះអាជីវកម្មខាងសេវាកម្មវិញត្រូវអធិប្បាយដែរថា តើអាជីវកម្មរបស់យើងនិងដឹណើរការយ៉ាងដូចម្ដេច? តើក្នុងអាជីវកម្មរបស់យើងមានប៉ុន្មានផ្នែក? ហើយយើងនឹងចំណាយប៉ុន្មានទៅលើផ្នែកនិមួយៗនោះ ព្រមទាំងមធ្យោបាយបែបណា
ដែលយើងនិងចំណាយដោយការជួល (Hiring ) ទិញគ្រឿងបរិក្ខារ (Buying Equipment) ការផ្លាស់ប្ដូរទីកន្លែង (Moving
Location), Outsourcing Production, ។ល។ បើសិនជាយើងមានការជឿជាក់ទៅលើគឿងបរិក្ខាណាមួយជាក់ជាក់ ដែលអាចបង្កើតការងាររបស់យើងបាននោះយើងត្រូវធ្វើតារាងរាយឈ្មោះ នូវគ្រឿងបរិក្ខារទាំង
ហើយធ្វើការអធិប្បាយវាឲ្យបានលំអិតផង
តើវាមានតួនាទីអី្វខ្លះ
និងតួនាទីធ្វើអ្វីបានខ្លះ?
១០.ផែនការហិរញ្ញវត្ថុ
(Financial Plan)
ចាប់ផ្ដើមនេះជាមួយនឹងតំរូវការហិរញ្ញវត្ថុដែល ប្រាប់អ្នកអាន
ឲ្យបានដឹងអំពីចំនួនទឹកប្រាប់សរុបដែលត្រូវការចាំបាច់ក្នុងការ ចាប់ផ្ដើមអាជីវកម្ម។ ក្រោយពេលផ្ដល់នូវចំនួនទឹកប្រាក់នោះរួចមកយើងត្រូវពន្យល់ថា តើយើងយកវាទៅប្រើប្រាស់ដូចម្តេច ដូចជាការប្រើប្រាស់សំរាប់ស្វែងរកទីផ្សារកំរៃពលកម្មការងារ ការជួលទីកន្លែង ការទិញគឿងបរិក្ខារ ព្រមទាំងហេតុផលដែលត្រូវចំនាយវាថែមទៀត។ ពត៌មានបន្ទាប់មកទៀតដែលផ្ដល់ឲ្យនៅទីនេះ គឺសាវតារបាយការណ៍ហិរញ្ញវត្ដុ (historical Financial Statement)។
បើសិនជាក្រុមហ៊ុនរបស់យើងបានដំណើរការជាងមួយឆ្នាំមកហើយ យើងត្រូវបញ្ជូលនូវតារាងតុល្យការ (Balance Sheet) ព្រមទាំងលំហួរបេឡា (Cash Flow) ជារៀងរាល់ខែផង។
១១.
សេចក្ដីបន្ថែម (Appendix)
ផ្នែកនេះគួរត្រូវបានប្រើប្រាស់សម្រាប់ជាពត៌មាន ដ៏សំខាន់ចាំបាច់មួយចំនួន ដែលមិនចាំបាច់ដាក់នៅក្នុងផ្នែកតួសេចក្ដីនៃផែនការទេ។ ឩទាហរណ៌ដូចជាការសង្ខបនៃកិច្ចសន្យាដែលយើងបានធ្វើជាមួយក្រុមហ៊ុនដ៏ទៃ ព្រមទាំងមាត្រា
រឺចំនុចទាំងឡាយណាដែលអាចជួយយើងពេលត្រូវការពត៌មាន ប្លង់នៃគំរោងទីកន្លែងអាជីវកម្ម
ប្រវត្តិរូបសង្ខេបនៃអ្នកដឹកនាំសំខាន់ៗ ឬ
ក៏ការលើកឡើងនៃការស្វែងរកទីផ្សារជាដើម
។
ដកស្រង់ពីសៀវភៅ
“ផែនការអាជីវកម្ម”