NGUONMOV SUPERMARKET.BMC សូមស្វាគមន៏

    សហគ្រិន​ និងភាពជាសហគ្រិន

    Author: luxery supper market Genre: »
    Rating

    មេរៀនទី​ ០១​ សហគ្រិន​ និងភាពជាសហគ្រិន

      - ចូរអោយនិយមន័យនៃភាពជសហគ្រិន ?
    «ចំ» ភាពជាសហគ្រិន គឺជាដំណើរការប្រព្រិត្តិទៅ ដែលតាមរយៈនេះបុគ្គលម្នាក់ ឬ មួយក្រុមប្រើប្រាស់ការប្រឹងប្រែង និងមធ្យោបាយដែលបានរៀបចំដើម្បីស្វែងរកឱកាសនានាក្នុងការបង្កើតតំលៃ និងស្វែងរកការលូតលាស់ដោយបំពេញចំណង់ និងតំរូវការតាមរយៈនវានុវត្តន៍ និង ភាពមានតែមួយ (Uniqueness) ។ គឺជាដំណើរការនៃការបង្កើតអ្វីដែលថ្មី និងទទួលយកនូវហានិភ័យ ព្រមទាំងអត្ថប្រយោជន៍នានា (Hisrich Peter, 1998)

    ២-​ តើគំនិតយល់ច្រឡំអំពីភាពជាសហគ្រិនមានអ្វីខ្លះ ? ចូរពន្យល់ ?
    ‍«» គំនិតយល់ច្រឡំអំពីភាពជាសហគ្រិនមានដូចខាងក្រោម ៖
    - ភាពជាសហគ្រិនដែលជោគជ័យគ្រាន់តែប្រមូលយកនូវគំនិតដែលល្អប៉ុណ្ណោះ ៖ ការប្រមូលនូវគំនិតដែលល្អៗ គឺគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ ការស្វែងយល់ពីដំណាក់កាលខុសៗគ្នានៃដំណើរការបង្កើតអាជីវកម្មថ្មី គឺត្រូវចាប់ផ្តើមពីការស្វែងរកឱកាស ការប្រឈមនឹងបញ្ហានានា ការបង្កើតផែនការ និងការគ្រប់គ្រងជាដើម ទាំងនេះមិនមែនជាកិច្ចការងាយដូចការគិតទេ។
    - ភាពជាសហគ្រិន ជាការងាយស្រួល ៖​ អ្នកអាចគិតថាការបង្កើតអាជវកម្មថ្មី ហាក់ដូចជាងាយស្រួល ព្រោះថាអ្នកកំពុងស្វែងរកការបំពេញមហិច្ឆិតារបស់អ្នក នោះអ្នកមានចំណង់ខ្លាំង និងភាពជោគជ័យ ប៉ុន្តែជាក់ស្តែងការបង្កើតអាជីវកម្មថ្មី មិនមែនជាការងាយស្រួលនោះទេ។ សហគ្រិនត្រូវធ្វើការផ្តេជ្ញាការងារប្រឹងប្រែង និងភាពស្វិតស្វាញនឹងការងារដើម្បីទទួលបានជោគជ័យ។
    - ភាពជាសហគ្រិន គឺជាល្បែងដែលប្រថុយនឹងហានិភ័យ ៖ ព្រោះភាពជាសហគ្រិនទាក់ទិននឹងការស្វែងរកនូវដំណោះស្រាយ និងគំនិតថ្មីៗដែលមិនឋិតថេរ នោះត្រូវតែប្រថុយប្រឋាន ពិតឬទេ ? ការអះអាងនេះមិនពិតទាំងស្រុងទេ ! ទោះបីយ៉ាងណាក៏ដោយ ក៏សហគ្រិននឹងមិនខ្លាចប្រឈមមុខនឹងហានិភ័យនោះដែរ។ ព្រោះការបង្កើតអាជីវកម្មថ្មី ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ពីហានិភ័យ ហើយសហគ្រិនមានពេលវេលាគ្រប់គ្រាន់សំរាប់ការពារ និងកាត់បន្ថយហានិភ័យទាំងនោះផងដែរ។
    - ភាពជាសហគ្រិនត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មខ្នាតតូចប៉ុណ្ណោះ ៖ មានមនុស្សជាច្រើនមានគំនិតយល់ច្រឡំថា ភាពជាសហគ្រិនគឺទាក់ទងតែមួយគត់ជាមួយអាជីវកម្មខ្នាតតូចប៉ុណ្ណោះ តែតាមពិតភាពជាសហគ្រិនអាចត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មធំៗផងដែរ។

    ៣- ចូរនិយាយពីភាពខុសគ្នារវាងភាពជាសហគ្រិន និងអាជីវកម្មខ្នាតតូច ?
    «» ភាពខុសគ្នារវាងភាពជាសហគ្រិន និងអាជីវកម្មខ្នាតតូច ៖
         » អាជីវកម្មខ្នាតតូចៈ
             - ឯករាជ្យភាព និងភាពជាម្ចាស់
             - មាននិយោជិកតិចជាង ១០០នាក់
             - គ្មានការអនុវត្តន៍អ្វីដែលថ្មី
             - មានតែឥទ្ធិពលតិចតួចក្នុងអាជីវកម្ម
         » ភាពជាសហគ្រិនៈ
             - ការឆ្នៃប្រឌិត
             - ទំនិញគឺការរកចំណូល និងការរីកលូតលាស់
             - ស្វែងរកឱកាសថ្មី
             - មានឆន្ទៈក្នុងការទទួលយកហានិភ័យ ។
    ៤- ចូរនិយាយពីដំណើរការនៃការសំរេចចិត្តរបស់សហគ្រិន ?
    «» ដំណើរការនៃការសំរេចចិត្តរបស់សហគ្រិនមានដូចខាងក្រោម ៖
         1» ផ្លាស់ប្តូរចេញពីរបៀបរស់នៅបច្ចុប្បន្នៈ នៅក្នុងបរិយាកាសការងារពីរដែលជាករណីដ៏ប្រសើរសំរាប់បុគ្គលបង្កើតអាជីវកម្ម រួមមានការស្រាវជ្រាវអភិវឌ្ឍន៍ និង ម៉ាឃីតធីង ។
             - បុគ្គលម្នាក់អាចចាកចេញពីការងារដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់របស់គេនៅពេលដែលគេបានបង្កើតគំនិតថ្មី ហើយ តែមិនត្រូវបានទទួលយកដោយនិយោជកពួកគេ។
             - អ្នកធ្វើការក្នុងវិស័យទីផ្សារ (Marketing) នៅពេលដែសសំឡឹងឃើញនូវចំណង់ ឬតំរូវការមិនទាន់បំពេញរបស់អតិថិជន ភាគច្រើនតែងតែចាកចេញពីការងាររបស់គេដើម្បីចាប់ផ្តើមអាជីវកម្មថ្មី ក្នុងបំណងបំពេញតំរូវការទាំងនោះ ។
         2» ឆន្ទៈនៃការបង្កើតអាជីវកម្មថ្មីៈ  តាមការយល់ដឹងបានបង្ហាញថា ការចាប់ផ្តើមអាជីវកម្មថ្មីមួយ គឺជាលទ្ធផលនៃឆន្ទៈ ដែលកើតចេញមកពីវប្បធម៌  វប្បធម៌រង គ្រួសារ គ្រូបង្រៀន និងក្រុមមនុស្សដែលបុគ្គលមានចំពោះ ។
         3» លទ្ធភាពនៃការបង្កើតអាជីវកម្មថ្មីៈ
             - ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលបានជួយគាំទ្រដល់អាជីវកម្ម។
             - ចំណេះដឹងខាងផ្នែកទីផ្សារ រួមមានថ្លៃផលិតផល ការផ្សព្វផ្សាយលក់ និងការទំនាក់ទំនង ក៏ការជំរុញអោយមានការបង្កើតអាជីវកម្មថ្មីផងដែរ។
     
     ៥- តើសារៈសំខាន់នៃភាពជាសហគ្រិនបច្ចុប្បន្នមានអ្វីខ្លះ ?
    «
    »  សារៈសំខាន់នៃភាពជាសហគ្រិនបច្ចុប្បន្នរួមមាន ៖
    • នវានុវត្តន៍ (Innovation)
    • ចំនួននៃអាជីវកម្មបង្កើតថ្មី (Number of new start-ups)
    • ការបង្កើតអោយមានការងារ (Job creation)
    ៦- ចូរអោយនិយមន័យនៃសហគ្រិន ?
    «
    » សហគ្រិនគឺជានរណាម្នាក់ដែលចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មមួយដែលថ្មី ដោយសកម្ម ជាអ្នកដែលស្វែងរកការផ្លាស់ប្តូរទៅកាន់ការរីកចំរើន វិធានការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទាំងនោះ ព្រមទាំងស្វែងរកឱកាសរីកចំរើនផ្សេងៗ ។

    ៧- ចូរនិយាយពីសាវតាប្រជាសាស្ត្ររបស់សហគ្រិន ?
    «
    » តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួនដែលទាក់ទងនឹងសាវតាប្រជាសាស្ត្ររបស់សហគ្រិន ៖
    1. លំដាប់កំណើតនៃគ្រួសារ (Family birth order) : ការសិក្សាជាច្រើនបានបង្ហាញថា កូនដែលមានកំណើតដំបូង មាននិន្នាការស្វែងរកនូវការទទួលខុសត្រូវកាន់តែច្រើន និង ក្លាយជាអ្នកសំរេចគោលដៅកាន់តែខ្ពស់ ដែលមានអ្នកស្រាវជ្រាវមួយចំនួន និយាយថា នេះហាក់មានទំនាក់ទំនងជាមួយការក្លាយជាសហគ្រិន។
    2. ភេទ (Gender) : ការសិក្សាជាច្រើនបានបង្ហាញថា បុរសហាក់មានការចាប់ផ្តើមគំនិតបង្កើតអាជីវកម្មថ្មីៗកាន់តែច្រើនបើធៀបទៅនឹងស្ត្រី។
    3. បទពិសោធន៍ការងារ (Work experience) : ការស្រាវជ្រាវបង្ហាញថា មានបទពិសោធន៍ការងារនៅក្នុងអាជីវកម្មខ្នាតតូច (Small business) & ធ្លាប់មានបទពិសោធន៍ជាសហគ្រិនពីមុន គឺអាចក្លាយជាសហគ្រិនយ៉ាងងាយស្រួល។
    4. កំរិតវប្បធម៌ (Education) : ការក្លាយជាសហគ្រិន គឺទាក់ទងយ៉ាងខ្លាំងទៅនឹងកំរិតវប្បធម៌ដែលសិក្សា។
    5. គ្រួសារជាសហគ្រិន (Entrepreneurial Family) : នេះទាក់ទិនទៅនឹងសាវតា​ នៃគ្រួសារ ដូចជាឪពុក ឬម្តាយដែលជាសហគ្រិន។
    ៨- តើបុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមានខុសពីអ្នកមិនមែនជាសហគ្រិន ?
    «
    » បុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមានខុសពីអ្នកមិនមែនជាសហគ្រិនរួមមាន ៖
    • កំរិតនៃការលើកទឹកចិត្តខ្ពស់
    • មានជំនឿលើខ្លួនឯង
    • សមត្ថភាពដែលពាក់ព័ន្ធមានរយៈពេលវែង
    • កំរិតថាមពលខ្ពស់
    • អ្នកដោះស្រាយបញ្ហាអចិន្ត្រៃយ៍
    • កំរិតនៃគំនិតផ្តួចផ្តើមខ្ពស់
    • សមត្ថភាពដាក់ចេញគោលដៅ
    • ឆន្ទៈ និងសមត្ថភាពធ្វើការដឹកនាំខ្លួនឯង
    • មានភាពស្វិតស្វាញនឹងការងារបានល្អ
    • ភាពប៉ិនប្រសព្វក្នុងការកែច្នៃ ។
    ៩-  តើសហគ្រិនមានតួនាទីធ្វើអ្វី ?
    «
    » សហគ្រិនមានតួនាទីត្រូវធ្វើជាបន្តបន្ទាប់តាមលំដាប់ដូចខាងក្រោម ៖
    1. ជាដំបូងសហគ្រិនត្រូវចូលរួមវាយតំលៃសក្តានុពលសំរាប់អាជីវកម្ម និងបន្ទាប់មកត្រូវដោះស្រាយបញ្ហានានាក្នុងពេលចាប់ផ្តើម។
    2. ចាប់ផ្តើមដំណើរការធ្វើផែនការអាជីវកម្មថ្មី។
    3. ត្រូវក្រឡេកមើលពីការចាត់ចែងអាជីវកម្ម។
    4. ចាប់ផ្តើមដំណើរការអាជីវកម្ម
    5. គ្រប់គ្រងអាជីវកម្មអោយដំណើរការប្រកបដោយជោគជ័យ។ ដំណាក់កាលនេះទាក់ទិនទៅនឹងការធ្វើការសំរេច ការធ្វើផែនការសកម្មភាព ការវិភាគពីបរិស្ថាននានាដែលជាឱកាស និងការគំរាមកំហែង ព្រមទាំង ធ្វើការវាស់វែង និង វាយតម្លៃពីលទ្ធផលនានា ។
    6. ដំណាក់កាលចុងក្រោយ សហគ្រិន ចូលរួមក្នុងសកម្មភាពនានាដែលទាក់ទងនឹងការគ្រប់គ្រងការលូតលាស់នៃអាជីវកម្ម។

    មេរៀនទី​                       [ រចនាសម្ព័ន្ធនៃការបង្កើតអាជីវកម្មថ្មី ]

    សំនួរ​ និង ចំលើយ
    ១- តើទំរង់ស្របច្បាប់សំខាន់របស់ក្រុមហ៊ុនអាជីវកម្មមានប៉ុន្មាន ? អ្វីខ្លះ ?
    «
    » ទំរង់ស្រប់ច្បាប់សំខាន់របស់ក្រុមហ៊ុនអាជីវកម្មមាន៣គឺ ក្រុមហ៊ុនឯកកម្មសិទ្ធ (Sole proprietorship) ក្រុមហ៊ុនសហកម្មសិទ្ធ(Partnership) និងក្រុមហ៊ុនសាជីវកម្ម(Corporation)

    ២- ចូរអោយនិយមន័យនៃក្រុមហ៊ុនឯកកម្មសិទិ្ធ ?
    «
    » ក្រុមហ៊ុនឯកកម្មសិទ្ធិ គឺជាក្រុមហ៊ុនអាជីវកម្មមួយដែលធ្វើជាម្ចាស់ និងគ្រប់គ្រងប្រតិបត្តិការដោយមនុស្សម្នាក់។ បុគ្គលម្នាក់នេះមានសិទ្ធិចំពោះប្រាក់ចំណេញទាំងអស់ និងទទួលខុសត្រូវរាល់កាតព្វកិច្ចជំពាក់បំណុល និងកាតព្វកិច្ចនានារបស់អាជីវកម្ម។ បុគ្គលនេះក៏មានការទទួលខុសត្រូវមិនកំណត់ផងដែរ ដែលមានន័យថាអាជីវកម្ម និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ គាំពាទៅដល់ប្រតិបត្តិការដែលខាត។ ករណីដែលក្រុមហ៊ុន មិនអាចបំពេញកាតព្វកិច្ចបំណុលហិរញ្ញវត្ថុបាន ម្ចាស់ក្រុមហ៊ុនត្រូវបង្ខំចិត្តលក់ចេញនូវទ្រព្យធនរបស់គ្រួសារថែមទៀត ដូចជា ឡាន ផ្ទះ ដីធ្លី និងទ្រព្យសម្បត្តិមានតំលៃផ្សេងៗទៀត ។ល។

    ៣- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃក្រុមហ៊ុនឯកម្មសិទ្ធិ ?
    «
    » + គុណសម្បត្តិ ៖
    • ងាយស្រលក្នុងការបង្កើត (Ease of Information)
    • ភាពជាម្ចាស់ទោលចំពោះប្រាក់ចំណេញ (Sole ownership of profits)
    • ការធ្វើសេចក្តីសំរេចចិត្ត និងត្រួតពិនិត្យដោយម្ចាស់ម្នាក់ (Decision-making and control vested in one owner)
    • ភាពបទបែនបាន (Flexibility)
    • សេរីភាពពីការកំណត់ពន្ធលើអាជីវកម្មរួម (Freedom From Corporate Business Taxes)
    • ងាយស្រួលចាកចេញពីអាជីវកម្ម បើចាំបាច់ (Easy to go out of business if necessary)
    • ការចំណាយដំណាក់កាលចាប់ផ្តើមទាប (Low start-up costs)
    + គុណវិបត្តិ
    • ការទទួលខុសត្រូវចំពោះបំណុលមិនកំណត់ដែលជាបញ្ហាធំបំផុតសំរាប់អាជីវកម្មបែបនេះ (Unlimited Liability)
    • ខ្វះនិរន្តភាព (Lack of Continuos)
    • បញ្ហាក្នុងការស្វែងរក ឬបង្កើនមូលធន (May be more difficult to raise financing)
    • ទាក់ទងនឹងទស្សនៈ និងបទពិសោធន៍មានកំណត់ (Relative Limited Viewpoint and Experience)
    • មានការទទួលខុសត្រូវទាំងស្រុងលើអាជីវកម្ម (Total responsibility)

    4- ចូរអោយនិយមន័យនៃក្រុមហ៊ុនសហកម្មសិទ្ធ (Partnership) ?
    «
    » ក្រុមហ៊ុនសហកម្មសិទ្ធ គឺជាប្រភេទក្រុមហ៊ុនដែលបង្កើតឡើងដោយការប្រមួលផ្តុំមនុស្សពីរ ឬច្រើននាក់ដែលជាម្ចាស់រួម (Co-owners) នៃអាជីវកម្មមួយដើម្បីប្រាក់ចំណេញ ។

    ៥- ចូរអោយនិយមន័យនៃក្រុមហ៊ុនសហកម្មសិទ្ធទូទៅ (General Partnership) ?
    «
    » ក្រុមហ៊ុនសហកម្មសិទ្ធទូទៅ គឺជាទំរង់មួយរបស់អង្គភាពអាជីវកម្ម ដែលក្នុងនោះមានម្ចាស់ ពីរ​ ឬច្រើនបែងចែកការគ្រប់គ្រង និងហានិភ័យរបស់អាជីវកម្មជាមួយគ្នា ។

    ៦- តើក្រុមហ៊ុនសហកម្មសិទ្ធទូទៅមានការពាក់ព័ន្ធយ៉ាដូចម្តេចចំពោះបញ្ហាពន្ធ និងកាតព្វកិច្ចបំណុល ?
    «
    » នៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធទូទៅការចំណេញ និងខាត ផ្ទេរទៅអោយដៃគូ ហើយមានកាតព្វកិច្ចបង់ពន្ធនៅអត្រាពន្ធផ្ទាល់នៃបុគ្គលជាដៃគូនីមួយៗ ។

    ៧- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសហកម្មសិទ្ធទូទៅ ?
    «
    » + គុណសម្បត្តិ ៖
    • ងាយក្នុងការបង្កើត (Ease of formation)
    • ប្រមូលផ្តុំភាពប៉ិនប្រសព្វ (Pooled talent)
    • ប្រមូលផ្តុំនូវធនធាន (Pooled resources)
    • មានភាពងាយស្រួលក្នុងការរកហិរញប្បទាន (Somewhat easier access to financing)
    • ភាពបត់បែន (Flexibility)
    • អាចទទួលបានអត្ថប្រយោជន៍ពន្ធ (Possible Tax Advantage)
    + គុណវិបត្តិ ៖
    • ទទួលខុសត្រូវចំពោះបំណុលមិនកំណត់ (Unlimited personal liability)
    • ការសំរេចចិត្ត និងសិទ្ធិអំណាចត្រូវបានបែងចែក (Divided authority and decisions)
    • សក្តានុពលសំរាប់ការខ្វែងគំនិត (Potential for conflict)
    • អាចបន្តនៃការផ្ទេរភាពជាកម្មសិទ្ធ (Continuity of transfer of ownership)
    ៨-  ចូរអោយនិយមន័យនៃក្រុមហ៊ុនសហកម្មសិទ្ធមានកំណត់ (Limited Liability Partnership-LLP) ?
    «» ក្រុមហ៊ុនសហកម្មសិទ្ធមានកំណត់ គឺជាទំរង់របស់អាជីវកម្មស្របច្បាប់មួយដែលក្នុងនៅមាន ដៃគូខ្លះជាអ្នកទទួលខុសត្រូវមិនកំណត់ និងខ្លះទៀតជាដៃគូទទួលខុសត្រូវមានកំណត់។

    ៩- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសហកម្មសិទ្ធមានកំណត់ ?
    «» + គុណសម្បត្តិ ៖ វិធីដ៏ល្អដើម្បីទាញយកមូលធនពីដៃគូមានកំណត់ (Good way to acquire capital from limited partners)
            +
    គុណវិបត្តិ ៖
    • ការចំណាយ និងភាពស្មុគស្មាញនៃការបង្កើតខ្ពស់ (Cost and complexity of forming can be high)
    • ដៃគូមានកំណត់មិនអាចចូលរួមក្នុងការគ្រប់គ្រងអាជីវកម្មបាន (Limited partners can not participate in management of business without losing liability protection)

    ១០- ចូរអោយនិយមន័យក្រុមហ៊ុនសាជីវកម្ម ?
    «
    » ក្រុមហ៊ុនសាជីវកម្ម គឺជាអង្គភាពអាជីវកម្មស្របច្បាប់ ដែលបានញែកម្ចាស់សាជីវកម្ម និងអ្នកគ្រប់គ្រងសាជីវកម្មជាមនុស្សផ្សេងគ្នា។ ហើយសាជីវកម្មត្រូវប្រតិបត្តិយោងទៅតាមលក្ខន្តិកៈ និងច្បាប់របស់ប្រទេស ឬរដ្ឋដែលក្រុមហ៊ុនធ្វើប្រតិបត្តការ។

    ១១- តើពត៌មានក្នុងលក្ខន្តិកៈក្រុហ៊ុនមានអ្វីខ្លះ ?
    «
    » លក្ខន្តិកៈក្រុមហ៊ុនរួមមានពត៌មានមួយចំនួនដូចខាងក្រោម ៖
    • ឈ្មោះរបស់ក្រុមហ៊ុន (The name of your company)
    • គោលបំណងរបស់អាជីវកម្ម (The purpose of your business)
    • ឈ្មោះ និងអាស័យដ្ឋានរបស់ស្ថាបនិក (The name and addresses of the incorporators)
    • ឈ្មោះ និងអាស័យដ្ឋានរបស់មន្ត្រី និងនាយកដំបូងរបស់សាជីវកម្ម (The name and addresses of the corporation's initial officers and directors)
    • អាស័យដ្ឋាននៃការិយាល័យសាជីវកម្ម (The address of the corporation's home office)
    • មូលធនដែលត្រូវការនៅខណៈនៃការបង្កើតសាជីវកម្ម (The capital at the time of incorporation)
    • ប័ណ្ណមូលធនត្រូវអនុញ្ញាតិ (Capital stock to be authorized)
    • បទបញ្ជាផ្ទៃក្នុង (Corporate bylaw )
    • រយៈពេលរបស់សាជីវកម្ម (Corporation's time horizon)
    • ពត៌មានផ្សេងៗ (Miscellaneous information)

    ១២-  ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃសាជីវកម្ម ?
    «
    » + គុណសម្បត្តិ ៖
    • ទទួលខុសត្រូវលើបំណុលមានកំណត់ (Limited Liability)
    • កម្មសិទ្ធអាចផ្ទេរបាន (Transferable ownership)
    • មានភាពបន្តក្នុងករណីប្រធានសក្តិ (Continuous existence)
    • ងាយរកនូវមូលធន (Easier access to resources)
            + គុណវិបត្តិ​ ៖
    • ចំណាយច្រើនដើម្បីបង្កើត (Expensive to set up)
    • ការបង់ពន្ធទ្វេរ (Double taxation)
    • ខ្វះការសំងាត់ (Extensive record keeping)

    ១៣- ចូរអោយនិយមន័យក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (Limited Liability Company-LLC) ?
    «» ក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ គឺជាទំរង់អាជីវកម្មថ្មី ដែលជាទំរង់ក្លាយមួយរវាង សហកម្មសិទ្ធ និងសាជីវកម្ម ហើយដែលផ្តល់ការការពារភាពទទួលខុសត្រូវរបស់អាជីវកម្ម 

    ១៤- ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (LLC) ?
    «
    » + គុណសម្បត្តិ ៖
    • ភាពបត់បែនកាន់តែខ្លាំង
    • គ្មានការដាក់កំហិតដោយបញ្ញត្តិ
    • បង់ពន្ធជាលក្ខណៈសហជីវកម្ម មិនមែនជាសាជីវកម្មទេ
            + គុណវិបត្តិ ៖
    • ​ការប្តូរពីទំរង់មួយទៅកាន់ទំរង់បែបនេះអាចចំណាយខ្ពស់
    • ត្រូវការដំបូន្មានផ្នែកឆ្បាប់ និងហិរញ្ញវត្ថុក្នុងការបង្កើតការព្រមព្រៀងប្រតិបត្តិការ។

    ១៥- តើកម្មសិទ្ធិបញ្ញាគឺជាអ្វី ?
    «
    » កម្មសិទ្ធិបញ្ញា គឺសំដៅលើប្រកាសនីយប័ត្រតក្កកម្ម (Patents) សញ្ញាពាណិជ្ជកម្ម (Trademarks) សិទ្ធិចំលង (Copyrights) ការសំងាត់ខាងពាណិជ្ជកម្ម ( Trade Secret) ដែលទាំងនេះតំណាងអោយទ្រព្យសកម្មសំខាន់ចំពោះសហគ្រិន។

    ១៦- អ្វីទៅជាប្រកាសនីយប័ត្រតក្កកម្ម រឺប៉ាតង់ (Patents) ?
    «
    » ប៉ាត៉ង់គឺជា ៖
    • ជាសិទ្ធិត្រួតត្រាលើការផលិត និងការលក់របស់អ្វីមួយ ដែលមនុស្សណាម្នាក់បានរកឃើញ ឬបានប្រឌិតឡើង។
    • ជាកម្មសិទ្ធផ្លូវច្បាប់ ដែលអនុញ្ញាតអោយអ្នកកាន់មានសិទ្ធិការពារពីអ្នកដទៃ ពីការប្រើប្រាស់ កម្មសិទ្ធិនេះ សំរាប់រយៈពេលនៃការប្រើប្រាស់កំណត់មួយ។
    • ជាកិច្ចសន្យារវាងរាជរដ្ឋាភិបាល និងអ្នកប្រឌិត​ (Inventor)

    ១៧- តើប្រកាសនីយត័ត្រ ឬប៉ាតង់មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់។
    «
    » ប្រកាសនីយត័ត្រ ឬប៉ាតង់មាន៣ប្រភេទគឺ ៖
    1. ប្រកាសនីយប័ត្រតក្កកម្មប្រើប្រាស់ (Utility Patents) ជាប្រភេទនៃប៉ាតង់ធម្មតាដែលគ្របដណ្តប់លើការរកឃើញ ឬរបកគំហើញថ្មី ដែលជាការងារ បង្កើតនូវមុខងារ និងរបៀប ប្រើប្រាស់ថ្មីៗ។ ប៉ាតង់ប្រភេទនេះជាធម្មតាមានអាណត្តិ ១៧ឆ្នាំ គិតចាប់ពីការបរិច្ឆេតដែលអោយប្រើប្រាស់ដោយ PTO (Trademark Office)
    2. ប្រកាសនីយប័ត្រកម្មឌិសាញ​ (Design Patents) ៖ គឺជាសិទ្ធិការពារនូវការរកឃើញនូវទំរង់រូបរាង ឬការឌីសាញថ្មីនៃវត្ថុមួយ ឬខុសប្លែកពីវត្ថុដែលមានស្រាប់។
    3. ប្រកាសនីយប័ត្រកម្មរុក្ខជាតិ (Plant Patents) ៖ គឺជាប្រភេទប៉ាតង់ទីបីដែលគ្របដណ្តប់លើរបកគំហើញ នៃការបណ្តុះពូជរុក្ខជាតិមានជីវិតថ្មី ដូចជាផ្កា ដើមឈើ រឺបន្លែផ្សេង។

    ១៨- ចូរអោយនិយមន័យនៃសញ្ញាពាណិជ្ជកម្ម (Trademarks) ?
    «
    » សញ្ញាពាណិជ្ជកម្ម គឺជាពាក្យ ឈ្មោះ (នាម) និមិត្តសញ្ញា ឬឧបករណ៍ដែលក្រុមហ៊ុនកម្មន្តសាល ឬអ្នកជំនួញប្រើប្រាស់ ដើម្បីសំគាល់អត្តសញ្ញាទំនិញរបស់ខ្លួន។

    ១៩- តើម៉ាកពាណិជ្ជកម្មមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល ។
    «
    » ម៉ាកពាណិជ្ជកម្មមាន៤ប្រភេទគឺ ៖
    1. Coined Mark គឺជាម៉ាកសញ្ញាមួយដែលគ្មានភាពទំនាក់ទំនងរវាងម៉ាក និងផលិតផល ឬសេវា នោះទេ (Ex, Polaroid, Kodak)
    2. An arbitrary mark គឺជាម៉ាកសញ្ញាមួយ ដែលមានអត្តន័យមួយផ្សេងទៀត នៅក្នុងភាសារបស់ យើង (ឧទាហរណ៍ Shell ) ហើយត្រូវដាក់អនុវត្តន៍ចំពោះផលិតផលរឺសេវា។
    3. A Suggestive mark គឺម៉ាកសញ្ញាប្រភេទនេះត្រូវបានគេប្រើដើម្បីបញ្ជាក់ពីលក្ខណៈ ពិសេសគុណភាព ធាតុផ្សំ ឬលក្ខណៈនានារបស់ផលិតផល ឬសេវា (i-e Halo Shampoo)
    4. A descriptive mark ត្រូវបានក្លាយជាលក្ខណៈដោយឡែកក្នុងអំឡុងពេលពិសេសមួយ ហើយ ទទួលបានការទទួលស្គាល់អំពីសំណាក់អ្នកប្រើប្រាស់មុនម៉ាកនេះ ត្រូវបានចុះបញ្ជី។ 

    ២០- ចូរអោយនិយមន័យនៃសិទ្ធិចំលង ឬសិទ្ធិអ្នកនិពន្ធ (Copyrights) ?
    «
    » សិទ្ធិចំលង ឬសិទ្ធិអ្នកនិពន្ធ គឺជាការការពារស្របច្បាប់ ដែលផ្តល់អោយអ្នកនិពន្ធ និងសិល្បៈករនូវសិទ្ធដាច់ដោយឡែកដើម្បីបោះពុម្ភផ្សាយនូវស្នាដៃរបស់គេ ឬដើម្បីកំណត់ថាតើ ត្រូវអោយអ្នកណាជាអ្នកអាចបោះពុម្ភផ្សាយបាន ។

    ២១- តើកិច្ចសន្យាជាអ្វី ?
    «
    » កិច្ចសន្យាគឺជាកិច្ចព្រមព្រាង​ ដែលបង្កើតនូវកាតព្វកិច្ចផ្លូវច្បាប់ និងអាចបង្ខំចំពោះតុលាការ ។

    ២២- តើមានប្រភេទកិច្ចសន្យាពិសេសចំនួនប៉ុន្មានដែលសហគ្រិនចាំបាច់ត្រូវដឹង ?
    «
    » សហគ្រិនចាំបាច់ត្រូវដឹងពីប្រភេទកិច្ចសន្យាពិសេសចំនួន៤គឺ 
    1. Mutual assent គឺជាកិច្ចសន្យាព្រមព្រាងទៅវិញទៅមក ដែលមានន័យថាភាគីទាំងពីរត្រូវយល់ព្រមចំពោះកិច្ចសន្យា ។
    2. Consideration គឺជាការគិតគូរ ដែលភាគីទាំងពីត្រូវធ្វើ ឬចំណាយអ្វីមួយ ដូចដែលបង្ហាញក្នុងកិច្ចសន្យា ។
    3. Legality of object គឺជានីត្យានុកូលភាពនៃវត្ថុ ដែលមានន័យថាកិច្ចសន្យាមិនអាចបង្ខំភាគីធ្វើអ្វី ខុសច្បាប់បាននោះទេ។
    4. Capacity of the parties គឺជាសមត្ថភាពនៃភាគី ដែលភាគីទាំងអស់ចំពោះកិច្ចសន្យាត្រូវតែធ្វើអ្វី ដែលស្របតាមកិច្ចសន្យា។
    ២៣- ច្បាប់ការងារជាអ្វី ?
    «
    » ច្បាប់ការងារគឺគ្របដណ្តប់ទៅលើការជួល និងការបណ្តេញនិយោជិក គោលនយោបាយសំរាប់និយោជិក សំណង និងផលប្រយោជន៍របស់និយោជិក ការរើសអើង សំណង់សំរាប់កម្មករ សុខភាព និងសុវត្ថភាព កន្លែងការងារ ការសំរាកនៅផ្ទះ និងមន្ទីពេទ្យ ព្រមទាំងទំនាក់ទំនងរវាង និយោជក និងនិយោជិក។
    មេរៀនទី​                             ​​​​​​            [ ផែនការអាជីវកម្ម ]
    ១- តើផែនការអាជីវកម្ម គឺជាអ្វី ?
    «
    » ផែនការអាជីវកម្ម គឺជាឯកសារដែលមានការលាយល័ក្ខជាអក្សរ ត្រូវបានរៀបចំដោយសហគ្រិន ដែលពិពណ៌នាគ្រប់សមាសធាតុដែលទាក់ទងខាងក្នុង និងខាងក្រៅ ដែលទាក់ទិនក្នុងការចាប់ផ្តើមអាជីវកម្មថ្មីមួយ។ ជាធម្មតាផែនការអាជីវកម្ម គឺជាការដាក់បញ្ជូននៃផែនការតាមមុខងារនានា ដូចជាផែនការទីផ្សារ ឬហៅថាផែនការម៉ាឃីធីង ផែនការហេរញ្ញវត្ថុ ផែនការកម្មន្តសាល និងផែនការធនធានមនុស្ស ។ ហើយផែនការអាជីវកម្មក៏ផ្តោតទៅលើការសំរេចចិត្ត ទាំងសំរាប់រយៈពេលខ្លី និងសំរាប់រយៈពេលវែង។

    ២- ជួនកាលផែនការអាជីវកម្មសំដៅទៅកាន់ (game plan) or (road map) ដែលត្រូវឆ្លើយតបនឹងសំណួរបី។ តើសំណួរទាំងបីនោះមានអ្វីខ្លះ ?
    «
    » សំណួរទាំងបីនោះមាន ៖
    1. តើខ្ញុំនៅទីណាឥឡូវនេះ ? (Where am I now ? )
    2. តើខ្ញុំនឹងទៅណា? (Where am I going ? )
    3. តើខ្ញុំនឹងទៅដល់ទីនោះយ៉ាងដូចម្តេច? (How will I get there ? )

    ៣- តើហេតុអ្វីបានផែនការអាជីវកម្មមានសារៈសំខាន់ ?
    «
    » បានផែនការអាជីវកម្មមានសារៈសំខាន់ព្រោះ ៖
    • វាជាឧបករណ៍អភិវឌ្ឍន៍សំរាប់ស្ថានិកក្រុមហ៊ុន
    • ជាការចាត់ថ្នាក់ចក្ខុវិស័យ និងបេសកម្ម
    • ជាចំណុចណែនាំនៃការធ្វើផែនការ និងការវាយតំលៃ
    • ជាឧបករណ៍សំរាប់ធានាប្រភពធនធានហិរញ្ញវត្ថុ
    • ជាឧបករណ៍សំរាប់នាំឆ្ពោះទៅកាន់កំណើន
    ៤- តើអ្នកណាគប្បី ជាអ្នកសរសេរផែនការអាជីវកម្ម ?
    «
    » ជាគោលការណ៍ ផែនការអាជីវកម្ម គប្បីត្រូវរៀបចំដោយសហគ្រិន ប៉ុន្តែសហគ្រិនអាចពិភាក្សាជាមួយប្រភពដទៃទៀតផងដែរ នៅក្នុងដំណើរការរៀបចំផែនការអាជីវកម្មរបស់គេ។

    ៥- តើអ្នកណាអាចធ្វើជាទីប្រឹក្សា (Consultants) សំរាប់សហគ្រិន ?
    «
    » អ្នកដែលអាចធ្វើជាអ្នកពិគ្រោះយោបល់ដ៏សំខាន់នៅក្នុងការរៀបចំធ្វើផែនការមាន​ មេធាវី គណនេយ្យករ ទីប្រឹ​ក្សាខាងម៉ាឃីតធីង និង វិស្វករ ។

    ៦- តើអ្នកណាជាអ្នកអាន ទំហំ និងតំលៃនៃផែនការអាជីវកម្ម ?
    «
    » ផែនការអាជីវកម្មអាចត្រូវបានអានដោយនិយោជិក អ្នកវិនិយោគ ធនាគារិក ម្ចាស់មូលធន អ្នកផ្គត់ផ្គង់ អតិថិជន អ្នកផ្តល់យោបល់ និងទីប្រឹក្សា។

    ៧- ក្នុងដំណើរការរៀបចំផែនការអាជីវកម្ម សហគ្រិនគប្បីបិចារណាទៅលើទស្សនៈវិស័យណាខ្លះ ?
    «
    » ក្នុងដំណើរការរៀបចំផែនការអាជីវកម្ម សហគ្រិនគប្បីបិចារណាទៅលើទស្សនៈវិស័យបីគឺ ៖
    1. ទស្សនៈវិស័យនៃសហគ្រិន  ដែលជាអ្នកយល់ដឹងប្រសើរជាងអ្នកផ្សេងទៀត អំពីការប្រឌិត និងបច្ចេកវិទ្យា ដែលទាក់ទិនក្នុងការផលិតអាជីវកម្មថ្មី ។
    2. ទស្សនៈវិស័យខាងម៉ាឃីតធីង  ជាញឹកញយដែលយើងជួបសហគ្រិននឹងគិតតែពីផលិតផល ឬបច្ចេកវិទ្យាប៉ុណ្ណោះ ហើយមិនបានគិតថាតើនរណាខ្លះនឹងទិញផលិតផលទាំងនោះ។ សហគ្រិនទាំងឡាយត្រូវព្យាយាមចាត់ទុកអាជីវកម្មតាមរយៈក្រសែភ្នែករបស់អតិថិជន ។
    3. ទស្សនៈវិស័យនៃអ្នកវិនិយោគ  សហគ្រិនទាំងឡាយត្រូវព្យាយាមមើលអាជីវកម្មរបស់ខ្លួន តាមរយៈក្រសែភ្នែករបស់វិនិយោគិន ព្រោះអ្នកទាំងនោះជាប្រភពទិញហ៊ុនរបស់ក្រុមហ៊ុន។

    ៨- ដើម្បីវាស់វែងការវិវត្តន៍របស់ផែនការ តើសហគ្រិនគប្បីត្រួតពិនិត្យមើលអ្វីខ្លះនៅដើមខែនីមួយៗ ? ហើយផ្នែកណាខ្លះដែលត្រូវត្រួតពិនិត្យ​ ?
    «
    » នៅដើមខែនីមួយៗ សហគ្រិនគប្បីត្រួតពិនិត្យមើលរបាយការណ៍ចំណេញ និងខាង  ការគ្រោងទុក នៃចារាចរសាច់ប្រាក់ ផលិតកម្ម គុណភាព ការលក់ ការប្រមូលគណនីជំពាក់ ។ ហើយផ្នែកដែលត្រូវត្រួតពិនិត្យរួមមាន ៖
    • ការត្រួតពិនិត្យសន្និធិ
    • ការត្រួតពិនិត្យផលិតកម្ម
    • ការត្រួតពិនិត្យគុណភាព
    • ការត្រួតពិនិត្យការលក់
    • ប្រាក់ចំណាយនានា ។

    ៩- ហេតុអ្វីបានជាផែនការអាជីវកម្មខ្លះបរាជ័យ ?
    «
    » បានជាផែនការអាជីវកម្មខ្លះបរាជ័យអាចបណ្តាលមកពីចំនុច ឬកត្តាមួយចំនួនដូចខាងក្រោម៖
    • សហគ្រិនដាក់ចេញគោលដៅមិនសមស្រប
    • គោលដៅមិនអាចវាស់វែងបាន
    • សហគ្រិនមិនបានធ្វើការប្តេជ្ញាទាំងស្រុងចំពោះអាជីវកម្ម និងគ្រូសារ
    • សហគ្រិនមិនមានបទពិសោធន៍ក្នុងការធ្វើផែនការអាជីវកម្ម
    • សហគ្រិនមិនបានយលពីការគំរាមកំហែង និងចំនុចខ្សោយចំពោះអាជីវកម្ម
    • មិនមានតំរូវការរបស់អតិថិជនមកលើផលិតផល ។
    មេរៀនទី​                      ​​                         [ ផែនការផលិតកម្ម ]
    ១- តើផែនការផលិតកម្មជាអ្វី ?
    «» ផែនការផលិតកម្មគឺជាការរៀបរាប់ពីដំណើការផលិតពេញលេញថាតើផលិតផលនឹងត្រូវផលិតដោយរបៀបណា និងត្រូវរៀបរាប់គ្រោងការណ៍របស់រោងចក្រ  ម៉ាស៊ីន  ឧបករណ៍ដែលត្រូវការដើម្បីអនុវត្តប្រតិបត្តិការផលិត  វត្ថុធាតុដើម  និងឈ្មោះអ្នកផ្គត់ផ្គង់ អាស័យដ្ឋាន និងលក្ខខ័ណ្ឌ  ថ្លៃក្នុងការផលិត និងតំរូវការឧបករណ៍មូលធនដទៃទៀតនៅពេលខាងមុខ។ ប្រសិនបើការផលិតជាការបន្តម៉ៅការអោយអ្នកដ៏ទៃធ្វើនោះផែនការគួរតែរៀបរាប់ពីកិច្ចការរបស់អ្នកម៉ៅការ ដោយរាប់បញ្ចូលពីទីតាំង ហេតុផលសំរាប់ជ្រើសរើស  ថ្លៃ និងកិច្ចសន្យាដទៃទៀតដែលបានបំពេញ។ ហើយការធ្វើផែនការអាជីវកម្មគឺមានសារៈសំខាន់ចំពោះវិនិយោគិនដែលមានសក្តានុពលនៅក្នុងការប៉ាន់ប្រមាណតំរូវការហិរញ្ញវត្ថុ។

    ២- ចូរនិយាយសង្ខេបពីសំណួរជាគន្លឹះនៅក្នុងផ្នែកផែនការផលិតកម្មរបស់ផែនការអាជីវកម្ម ?
    «» ខាងក្រោមជាសេចក្តីសង្ខេបពីសំណួរជាគន្លឹះនៅក្នុងផ្នែកផែនការផលិតកម្មរបស់ផែនការអាជីវកម្ម ៖
    • តើអ្នកត្រូវទទួលខុសត្រូវទាំងស្រុង ឬទទួលខុសត្រូវតែផ្នែកណាមួយនៃប្រតិបត្តិការផលិត ?
    • ប្រសិនបើការផលិតមួយចំនួនជាការជួលបន្ត (ម៉ៅការ) តើអ្នកណាជាអ្នកម៉ៅការ ? (ផ្តល់ឈ្មោះ និងអាស័យដ្ឋាន) ។
    • ហេតុអ្វីបានជាត្រូវជ្រើសរើសយកអ្នកម៉ៅការទាំងនោះ ?
    • តើការផលិតម៉ៅការបន្តនេះមានតំលៃប៉ុន្មាន? (ភ្ជាប់កិច្ចសន្យាចំលងណាមួយ)
    • តើដំណើរការផលិតកម្មនឹងគ្រោងនូវអ្វី ?
    • តើឧបករណ៍អ្វីដែលនឹងត្រូវការជាបន្ទាន់សំរាប់ការផលិត ? (បង្ហាញពីដំណាក់កាលប្រសិនបើអាច)
    • តើវត្ថុធាតុដើមអ្វីដែលនឹងត្រូវការដើម្បីផលិត?
    • តើអ្នកណាជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមថ្មី ហើយតំលៃណាមួយដែលសមស្រប ?
    • តើថ្លៃណាមួយដែលជាថ្លៃនៃផលិតផល ?
    • តើអ្វីជាតំរូវការមូលធនឧបករណ៍នាពេលអនាគតរបស់សហគ្រាស ?

             
    ប្រសិនបើប្រតិបត្តិការចែកចាយ និងសេវាកម្មៈ
    • តើទំនិញនឹងត្រូវទិញពីអ្នកណា ?
    • តើប្រព័ន្ធត្រួតពិនិត្យសន្និធិនឹងត្រូវប្រតិបត្តិយ៉ាងដូចម្តេច ?
    • តើឃ្លាំងផ្ទុកទំនិញសហគ្រាសប្រភេទណាដែលគេត្រូវការ ហើយតើគេត្រូវផ្សព្វផ្សាយយ៉ាងដូចម្តេច ?
    • តើទំនិញនឹងត្រូវហូរទៅកាន់អតិថិជនដោយរបៀបណា ?
    • បន្ទាប់មក តើជំហ៊ានអ្វីទៀតដែលទាក់ទងទៅនឹងកិច្ចការជំនួញ ?
    • តើអ្វីដែលជាតំរូវការមានប្រយោជន៍ ផ្នែកបច្ចេកវិទ្យា ចំពោះការផ្តល់សេវាកម្មដល់អតិថិជន ប្រកបដោយប្រសិទ្ធភាព ?

    ៣- តើផែនការប្រតិបត្តិជាអ្វី ?
    «
    » ផែនការប្រតិបត្តិជាផ្នែកមួយនៃផែនការអាជីវកម្ម ដែលផ្នែកនេះប្រព្រឹត្តិទៅក្រោយពីដំណើរការនៃការផលិត (នៅពេលសហគ្រាសថ្មីពាក់ព័ន្ធការផលិត) និងរៀបរាប់ពីលំហូរនៃទំនិញ និងសេវាពីផលិតកម្មទៅអតិថិជន។ ចំពោះអ្នកមិនផលិត ដូចជាអ្នកលក់រាយ រឺអ្នកផ្តល់សេវា ក៏អាចត្រូវការផ្នែកនេះដែរ នៅក្នុងផែនការអាជីវកម្ម ដើម្បីពន្យល់ជំហានជាបន្តបន្ទាប់ទៅតាមពេលវេលា នៅក្នុងការបំពេញកិច្ចការអាជីវកម្ម ។ ឧទាហរណ៍ ៖ ប្រតិបត្តិការលក់សំលៀកបំពាក់កីឡារាយតាម Internet មួយនឹងត្រូវការពណ៌នាថាតើ ផលិតផលដែលត្រូវវេរអោយគេនោះនឹងត្រូវទិញដោយរបៀបណា  នៅទីណា  ហើយពួកគេ នឹងចាត់ចែងទុកដាក់ដោយរបៀបណា និងតើបញ្ជីសារពើភ័ណ្ឌនឹងគ្រប់យ៉ាងដូចម្តេច  តើផលិតផលទាំងនោះនឹងត្រូវដឹកជញ្ចូនដោយរបៀបណា ហើយសំខាន់បំផុត តើអតិថិជននឹងបំពេញកិច្ចការយ៉ាងដូចម្តេច ។

    ៤- តើអ្វីទៅជាដំណើរការផលិតកម្ម ?
    «
    » ដំណើរការផលិតកម្មគឺជាដំណើរការប្រែធាតុមួយជំហានម្តងៗ ដោយឆ្លងកាត់ដំណើរការខុសៗគ្នា ទៅដល់ផលិតផលសំរេច (ដូចជាការកាត់  ការលាយ  ការតំឡើង  ការបង្ហើយ និងការវេចខ្ចប់ ជាដើម) ។

    Leave a Reply

    Blogger templates

    Blogger news

    Blogroll