
ភាពជាអ្នកដឹកនាំ
និយមន័យ
អ្នកដឹកនាំជាមនុស្សជួយបង្ហាញទិសដៅដែលយើងចង់ទៅនឹងជួយយើងអោយដើរទៅទិសដៅនោះ
។ អ្នកដឹកនាំជាមនុស្ស
ដែលអាចផ្តល់ទិសដល់អ្នកដទៃទៀតទាំងក្រុមមិនមែនត្រឹមតែមនុស្សម្នាក់នោះទេ ។
អ្នកដឹកនាំជាមនុស្សដែលស្គាល់ និងយល់ហើយដែលអាចអំពាវនាវដល់មនោសញ្ចេតនារួម
និងសេចក្តីសង្ឃឹម ដែលចង់ក្រុមអោយនៅជាមួយគ្នា ។
អ្នកដឹកនាំមនុស្សដែលបំផុសបំផុលអ្នកដទៃ
មិនត្រឹមអោយដើរតាមមេនោះទេ តែអោយដើរតាមគំនិតរបស់ខ្លួនឯង
អោយលូតលាស់ដុះដាលស្របតាមការឈ្លាសវៃនិងសមត្ថភាពខ្លួនឯង
អោយផ្តល់ទិសដល់អាយុជីវិតរបស់ខ្លួនឯង ។
អ្នកដឹកនាំមិនគ្រាន់តែរស់នៅជាអ្នកដឹកនាំប៉ុណ្ណោះទេ
អ្នកដឹកនាំត្រូវតែបំពេញមុខនាទីជាអ្នកដឹកនាំ និងជួយណែនាំអ្នកដទៃអោយទៅជាអ្នកដឹកនាំផង
។
តើមនុស្សជំពូកណាដែលអាចក្លាយជាថ្នាក់ដឹកនាំឆ្នើមបាន?
អ្នកដឹកនាំឆ្នើមមិនម៉ែនជាអទិទេពចុះពីលើមេឃមកនោះទេ
គ្មានមនុស្សជំពូកណាមួយដែលអាចជាអ្នកដឹកនាំឆ្នើមដែរ ។ អ្នកដឹកនាំមានស្រី មានប្រុស
មានក្មេង មានចាស់ មានមនុស្សសម្បុរលឿង ស ខ្មៅ មានមនុស្សកើតនៅស្រុកស្រែចំការ
មានអ្នកកើតនៅទីក្រុង មានអ្នកមានធនធាន មានអ្នកក្រីក្រ ។ល។ ក្នុងចំណោមអ្នកទាំងឡាយនោះ
មានមនុស្សតិចណាស់ ដែលតាំងតែពីវ័យក្មេងមកបាននឹកគិតបំរ៉ុងខ្លួនជាអ្នកដឹកនាំនៅថ្ងៃណាមួយ
។ មានមនុស្សច្រើនដែរ ដែលជាអ្នកដឹកនាំសព្វថ្ងៃនេះ ដែលអតីតកាលមិនដែលហើបមាត់និយាយបញ្ចេញយោបល់
នៅក្នុងថ្នាក់រៀនឬនៅក្នុងអង្គប្រជុំតូចតាចណាមួយ ។ មានអ្នកដឹកនាំខ្លះ មិនបានឃើញទេអំពីអ្វីដែលកើតមានឡើងយ៉ាងយូរអង្វែងនិងយ៉ាងលំបាក់ដល់មនុស្សដែលក្លាយជាអ្នកដឹកនាំ
។ អ្វីដែលយើងឃើញពីផលិតផលចុងក្រោយបង្អស់ទៅហើយ គឺជាអ្នកដឹកនាំនេះឯង ។អ្នកដឹកនាំនានាមិនដូចគ្នាទេមនុស្សយើងគ្រប់គ្នាក៏មានការចូលចិត្តអ្នកដទៃខុសៗគ្នាដែរ។
យ៉ាងណាមិញក្រុមផ្សេងៗក៏ចូលចិត្តរបៀបដឹកនាំផ្សេងៗគ្នាដែរ
មានគោលការណ៏ខ្លះៗដែលត្រូវប្រតិបត្តិមុននឹងក្លាយទៅជាអ្នកដឹកនាំ
គេបានទៅរៀនសូត្រធ្វើជាអ្នកតូច ត្រូវផ្តើមពីកន្លែងនៅក្បែរៗខ្លួនសិន
ត្រូវពង្រីកនិងបណ្តុះបណ្តាលសមត្ថភាព ត្រូវបង្ហាញសមត្ថភាព ត្រូវពង្រីកការពិសោធន៏
ត្រូវពង្រីកនឹងពង្រឹងសមត្ថភាព និងការឈ្លាសវៃបន្ថែម
ត្រូវទទួលការខុសត្រូវអោយកាន់តែធំនិងច្រើនឡើងៗ ។ដោយការងារនិងពេលវេលា
អ្នកនឹងអាចទៅជាអ្នកដឹកនាំមួយរូបដែរ ។
តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិរបៀបណា?
I.
អ្នកដឹកនាំល្អជាអ្នកចូលចិត្តមនុស្ស
អ្នកដឹកនាំជាមនុស្ស ដែលមានអ្នកដទៃដើរតាម
បើគ្មានមនុស្សដើរតាមទេ អ្នកនោះក៏មិនមែនជាអ្នកដឹកនាំដែរ
ដូច្នេះនៅក្នុងអង្គភាពនីមួយៗ អ្នកដឹកនាំធ្វើការជាមួយអ្នកដទៃត្រូវនិយាយពិគ្រោះស្តាប់
និងធ្វើការជាមនុស្សទាំងក្រុម ។
II.
អ្នកដឹកនាំជាមនុស្សចេះស្តាប់មនុស្ស
នៅក្នុងការរៀបចំធ្វើជាអ្នកស្តាប់ល្អ ប្រសើរជាជាងអ្នកនិយាយពូកែ
មេច្រើនចូលចិត្តអ្នកស្តាប់ល្អជាងចូលចិត្តអ្នកនិយាយពូកែ នៅក្នុងអង្គភាពអ្នកនៅថ្នាក់ក្រោមតែងតែស្តាប់អ្នកនៅថ្នាក់លើ
តែមិនសូវមាននណាយកចិត្តទុកដាក់ស្តាប់អ្នកនៅថ្នាក់ក្រោមទេ
។អ្នកនៅថ្នាក់ក្រោមក៏មានយោបល់ដែរ ហើយយោបល់ល្អក៏មាន
គេក៏ចង់អោយអ្នកផ្សេងស្តាប់ផងដែរ ។
III.
អ្នកដឹកនាំល្អបង្កើតមេត្រីភាពងាយ
អ្នកដឹកនាំត្រូវចំណាយពេល ធ្វើជាមួយអ្នកដទៃទៀត អ្នកដឹកនាំអាចធ្វើការមានប្រសិទ្ធិភាពប្រសិនបើអ្នកដទៃទៀតចូលចិត្តអ្នកដឹកនាំផង
ហើយទុកអ្នកដឹកនាំជាមិត្តផង ។អ្នកដឹកនាំល្អត្រូវតែធ្វើអោយគេទុកចិត្ត ។
IV.
អ្នកដឹកនាំល្អបង្កើតមានការទុកចិត្តបានងាយ
ការបង្កើតអោយមានការទុកចិត្តនិងការបង្កើតអោយមានមនុស្សចូលចិត្ត ជារឿងពីខុសគ្នា
គេអាចចូលចិត្តមនុស្សដែលគេមិនទុកចិត្តបានទាំងអស់ ។
អ្នកដឹកនាំល្អមិនត្រឹមតែមានគេចូលចិត្តទេ តែត្រូវមានគេទុកចិត្តទៀត ។
នៅក្នុងការរៀបចំអ្នកដឹកនាំណែនាំ អោយអ្នកដើរតាមសុខចិត្តទទួលគ្រោះថ្នាក់ ដល់ជីវិត
ដូច្នេះអ្នកដើរតាមត្រូវមានការទុកចិត្តអ្នកដឹកនាំផង អ្នកដឹកនាំល្អត្រូវធ្វើអោយគេទុកចិត្ត
។
V.
អ្នកដឹកនាំល្អនិយាយល្អ
ការនិយាយល្អ និងនិយាយពូកែខុសគ្នា ការនិយាយល្អមិនមានន័យថា ពូកែនិយាយសន្ទរកថាទេ
។ ការនិយាយល្អបានសេចក្តីថា ចេះ ឬ
ប្រសប់បញ្ចេញគោលគំនិតផ្សេងៗជាហូរហែរដោយប្រើភាសារងាយស្តាប់ យល់ច្បាស់គ្រប់គ្នា ។
VI.
អ្នកដឹកនាំល្អជួយអ្នកដទៃអោយមានជំនឿលើខ្លួនឯង
នៅក្នុងលោកយើងនេះ អ្នកដែលឥតមានអំណាច មានការពិបាកជឿលើខ្លួនឯងណាស់ ជាពិសេសបំផុតក្នុងការធ្វើបដិវត្តន៏
។ បើមនុស្សត្រូវតែកែប្រែសង្គម ដោយបំពេញកិច្ចការរួមជាមួយគ្នា
ហើយបើមនុស្សត្រូវធ្វើការជាមួយគ្នា ដើម្បីវឌ្ឍនភាព មនុស្សត្រូវមានជំនឿលើខ្លួនឯង
គឺថាគេមិនគ្រាន់បើដូចអ្នកដទៃទៀតដែរ ។
អ្នកដឹកនាំល្អត្រូវមានអ្នកដទៃជឿលើសមត្ថភាពខ្លួនឯង ។
VII.
អ្នកដឹកនាំល្អអាចអនុញ្ញាតិអោយអ្នកដទៃមានឈ្មោះផង
បើអ្នកដោះស្រាយបញ្ហាអ្វីមួយអោយក្រុម
គឺអ្នកនោះហើយជាបុគ្គលដែលត្រូវមានឈ្មោះជាអ្នកដោះស្រាយ ។ តែប្រសិនបើខ្លួនអ្នកជាអ្នកណែនាំក្រុម
អោយដោះស្រាយបញ្ហាជាក្រុមខ្លួនឯងទៅវិញ គឺក្រុមនោះហើយដែលមានឈ្មោះ ។
អ្នកដឹកនាំល្អត្រូវមានចិត្តសឿងអនុញ្ញាតិអោយអ្នកដទៃទទួលកំរៃកេរ្តិឈ្មោះផង ។
VIII.
អ្នកដឹកនាំល្អធ្វើការច្រើន
ធម្មតាអ្នកដឹកនាំ មានមនុស្សជួយធ្វើការងារច្រើន ហើយការងារដែលធ្វើនោះមានច្រើនសណ្ឋាន
ក៏ធ្វើការងារច្រើនមិនមែនមានន័យថា ពីព្រឹកទល់យប់ ពីយប់ទល់ភ្លឺធ្វើការក្រដាសស្នាម
មិនចេះចប់មិនចេះហើយប៉ុណ្ណោះទេ ។ អ្នកដឹកនាំ គឺជាអ្នកដឹកនាំមនុស្ស
ម៉្លោះហើយត្រូវធ្វើការជាមនុស្ស បញ្ហាដែលមានជានិច្ច ដំណោះស្រាយត្រូវមានជានិច្ច
ការធ្វើការងារច្រើនបានន័យថា ឥតចំណាយពេលវេលាធ្វើអ្វីដែលគ្មានប្រយោជន៏នោះទេ ។
IX.
អ្នកដឹកនាំល្អមិនត្រូវមានការអស់សង្ឃឹមជារឿយៗឡើយ
មនុស្សលោកម្នាក់ៗ តែងតែមានការអស់សង្ឃឹមមួយដងមួយកាលជាមិនខាន ។
ការអស់សង្ឃឹមជារឿយៗបណ្តាលអោយធ្វើការគ្មានប្រសិទ្ធិភាព ។
X.
អ្នកដឹកនាំល្អដឹងខ្លួនឯងជានរណា
នៅក្នុងអង្គភាពមានមនុស្សពីមជ្ឍដ្ឋានខុសគ្នា
អ្នកដឹកនាំល្អត្រូវធ្វើជាមួយមនុស្សច្រើនជំពូក មនុស្សមិនដូចគ្នាទេ។
អ្នកដឹកនាំត្រូវគោរពលក្ខណះខុសគ្នានេះ ក្នុងការតំរង់ទិស ផ្តល់ពន្លែដល់អ្នកដើរតាម
អ្នកដឹកនាំត្រូវជួយអ្នកដើរតាម អោយយល់ អោយដឹង អោយស្គាល់ខ្លួនឯង
អ្នកដឹកនាំអាចធ្វើយ៉ាងនេះ បានលុះត្រាតែអ្នកស្គាល់ខ្លួនឯងជានរណាដែរ
XI.
អ្នកដឹកនាំល្អសួរច្រើន
សំណួរជាមធ្យោបាយមួយ
យ៉ាងល្អប្រសើសំរាប់អ្នកដឹកនាំមនុស្ស អោយចេះគិត ចេះនិយាយ
និងចេះបំពេញមុខនាទីរបស់ខ្លួន គេមិនសួរដើម្បីផ្ចាញ់ផ្ទាល់នោះទេ គេសួរដើម្បីរកទិស
រកពន្លឺ ។ អ្នកដឹកនាំល្អ មិនភ្លេចសំណួរបីឃ្លាដូចតទៅះ
- ប្រសិនបើ ....តើ ?
- តើអ្នកមានយោបល់យ៉ាងណាដែរ ?
- តើចិត្តអ្នកយ៉ាងណាវិញ ?
XII.
អ្នកដឹកនាំល្អមានវិន័យផ្ទាល់ខ្លួនអនុញ្ញាតិគំនិតថ្មី
នៅក្នុងការរៀបចំ យើងតែងតែរៀនពីពិធីពិសោធន៏
តែយើងគ្រប់គ្នាដឹងស្រេចហើយថាអ្វីដែលកើតឡើងពីលើកមុន មិនមែនបានសេចក្តីថា
នឹងធ្វើកើតដូចលើកមុននោះដែរ អ្នកនាំល្អត្រូវបើកចិត្តអោយធំទូលាយបន្តិច
ដើម្បីទទួលយកនូវគំនិតថ្មីៗ ដែលមនុស្សធ្វើការជាមួយគ្នាផ្តល់ជូនទោះបីគំនិតថ្មីនោះហាក់ដូចជាចំឡែកក្តី
។
XIII.
អ្នកដឹកនាំល្អជាមនុស្សទៀងត្រង់
កុំផ្តើមភូតកុហក់មនុស្សធ្វើការដុតដៃដុតជើងជាមួយនឹងការភូតកុហក់របស់ខ្លួន
បើកិច្ចការមានដំណើរការមិនស្រួល អ្នកដឹកនាំល្អ
ត្រូវមានភាពទៀងត្រង់ប្រាប់សហការីនូវអ្វីដែលមិនពិរោះដល់ត្រចៀកស្តាប់ផង ។
XIV.
អ្នកដឹកនាំល្អត្រូវចេះបត់បែនតាមកាលៈទេសៈ
ជារឿយៗមនុស្សនិងព្រឹត្តិការអាចប្រែប្រួលបានយ៉ាងឆាប់រហស័ណាស់
អ្នកដឹកនាំល្អត្រូវចេះបត់បែនទៅតាមការប្រែប្រួលនេះ
បើអ្នកបានចំណាយវេលវេលាមួយយូរអង្វែងរៀបចំគំរោងណាមួយ
ហើយស្របទៅនឹងស្ថានការណ៏ប្រែប្រួល មិនអនុញ្ញាតិអោយអ្នកអនុវត្តគំរោងការណ៏នោះបាន
អ្នកត្រូវទប់ចិត្តអោយហ្នឹង ហើយត្រូវរៀបចំគំរោងការមួយថ្មីទៀត ។
XV.
អ្នកដឹកនាំល្អត្រូវមានវិន័យផ្ទាល់ខ្លួននិងស្ថានការណ៏ណាមួយដែលអ្នកនឹងឃើញខ្លួនអ្នកនៅម្នាក់ឯងគត់
អ្នកត្រូវចេះបង្កើតគោលដៅសំរាប់ខ្លួនឯង ត្រូវចេះអោយតំលៃកិច្ចការអ្នកត្រូវធ្វើ
តើដើរទៅមុខបានត្រឹមណា ហើយត្រូវខិតខំធ្វើការងារបន្តទៅទៀតប្រសិនបើស្ថានការតំរូវ ។
XVI.
អ្នកដឹកនាំល្អមានភាពចាស់ទុំ
នៅពេលខ្លះអ្នកនឹងអាចមានបញ្ហាផ្លាល់ខ្លួន ការដោះស្រាយបញ្ហាផ្ទាល់ខ្លួន
ដោយប៉ះពាល់នូវផលប្រយោជន៏អ្នកដទៃ ធ្វើអោយខូចប្រយោជន៏ទូទៅ
បើអ្នកឃើញថាខ្លួនកំពុងឆ្លងកាត់វិបត្តិផ្លូវចិត្តដ៏ធំធេងមួយ អ្នកគួរដកខ្លួនចេញពីការដឹកនាំគេមួយរយះសិន ។ ភាពចាស់ទុំបានសេចក្តីថា ប្រកាន់ចិត្តអោយហ្នឹង
មិនឆេវឆាវ មិនរម៉ាំងរម៉ោក ចេះគិតវែងឆ្ងាយ ។
XVII.
អ្នកដឹកនាំល្អមានព្រំដែន
អ្នកដឹកនាំល្អ មិនយកសហការីមកប្រើទទឹងទិស ហើយមិនអនុញ្ញាតិអោយសហការីប្រើខ្លួនគេដូចគ្នាដែរ
គ្មាននរណាខ្ញុំកញ្ជះនរណាទេ មិនត្រូវអនុញ្ញាតិអោយមានការឈ្លានពានទៅវិញទៅមក ត្រូវគោរព
និងស្តាប់គ្នា ។
XVIII.
អ្នកដឹកនាំល្អជាមនុស្សក្លាហាន
សេចក្តីក្លាហាននេះមិនមែនន័យថា ក្លាហានមិនក្លាចស្លាប់ក្នុងសង្រ្គាមនោះទេ
សេចក្តីក្លាហានរបស់អ្នកដឹកនាំល្អ
គឺត្រូវចេះអត់ធន់ខាំមាត់សង្កត់ចិត្តធ្វើដំណើរទៅទៀត
បើលំបាកយ៉ាងណាក្តីត្រូវចេះប្រាប់សហការីនូវអ្វី ដែលមិនពិរោះស្តាប់
ត្រូវចេះហានប្រថុយ ត្រូវចេះទទួលការទិទៀនពីសហការីនិងអ្នកដទៃ ។
XIX.
អ្នកដឹកនាំល្អមើលឃើញវែងឆ្ងាយ
អ្នកដឹកនាំល្អមិនមែនត្រឹមតែជួយសំរាលទុក្ខធុរៈតែពេលលំបាកនោះទេ
តែត្រូវចេះមើលឃើញវែងឆ្ងាយ នូវអ្វីទៀតដែលអ្នកដទៃមើលមិនឃើញ
អ្នកដឹកនាំល្អត្រូវប្រឹងប្រែងជាមួយសហការី កសាងនូវពិភពមួយដ៏ល្អប្រសើរ
ហើយត្រូវចេះមើលអោយឃើញនូវពិភពថ្មីដ៏ប្រសើរនេះ ។
XX.
អ្នកដឹកនាំល្អត្រូវចេះកំប្លែងរួសរាយ
នៅក្នុងការដឹកនាំនិងនៅក្នុងការជួបប្រទះនូវការលំបាកជាច្រើន
ហើយយើងមានការជួបប្រទះនូវទុក្ខសោកព្រួយបារម្ភតិចតួច ។ ជីវិតវាពិបាកណាស់ទៅហើយ
បើយ៉ាងនេះហើយអ្នកដឹកនាំរវល់តែមធ្យ័តគ្មានពេលរំសាយ
ស្ថានការណ៏របៀបនេះនឹងធ្វើអោយរំលំគ្រេងបាន ។ ត្រូវចេះបន្ធូរបរិយាកាស ចេះកំប្លែងរួសរាយខ្លះផង
ចេះអោយសហការីមានពេលកំភ្លែងរួសរាយខ្លះផង គុណសម្បត្តិមនុស្សដែលមានរាយដូចខាងលើនេះ
ប្រហែលអាច
ធ្វើអោយអ្នកខ្លះឆ្ងល់បាន ព្រោះគេតែងគិតឃើញថា អ្នកដឹកនាំល្អមានការចេះដឹងច្រើនណាស់ ពីរឿងរដ្ឋាភិបាល រឿងច្បាប់ទំលាប់ ។ល។ ការចេះដឹងច្រើនពីរឿងនានារៀបរាប់ខាងលើនេះ អាចជាជំនួយបានក្នុងការដឹកនាំ តែត្រូវចាំថា អ្នកដឹកនាំអាចរៀនរឿងទាំងឡាយនេះបាន នូវពេលណាត្រូវចេះដឹង សំរាប់យកមកប្រើការ ឬក៏អាចយកអ្នកឯទៀតដែលចេះនូវរឿងរាវទាំងនេះ អោយមកចាត់ចែងការបាន ។ការចេះដឹងជាការល្អ តែការខ្វះខាតនូវគុណសម្បត្តិខាងលើនេះ និងមិនធ្វើអោយមនុស្សក្លាយទៅជាអ្នកដឹកនាំល្អឡើយ បើអ្នកណាមួយមានគុណសម្បត្តិច្រើនបំផុតដូចរាយខាងលើ អ្នកនោះអាចជាអ្នកដឹកនាំម្នាក់យ៉ាងឆ្នើម ៕
ធ្វើអោយអ្នកខ្លះឆ្ងល់បាន ព្រោះគេតែងគិតឃើញថា អ្នកដឹកនាំល្អមានការចេះដឹងច្រើនណាស់ ពីរឿងរដ្ឋាភិបាល រឿងច្បាប់ទំលាប់ ។ល។ ការចេះដឹងច្រើនពីរឿងនានារៀបរាប់ខាងលើនេះ អាចជាជំនួយបានក្នុងការដឹកនាំ តែត្រូវចាំថា អ្នកដឹកនាំអាចរៀនរឿងទាំងឡាយនេះបាន នូវពេលណាត្រូវចេះដឹង សំរាប់យកមកប្រើការ ឬក៏អាចយកអ្នកឯទៀតដែលចេះនូវរឿងរាវទាំងនេះ អោយមកចាត់ចែងការបាន ។ការចេះដឹងជាការល្អ តែការខ្វះខាតនូវគុណសម្បត្តិខាងលើនេះ និងមិនធ្វើអោយមនុស្សក្លាយទៅជាអ្នកដឹកនាំល្អឡើយ បើអ្នកណាមួយមានគុណសម្បត្តិច្រើនបំផុតដូចរាយខាងលើ អ្នកនោះអាចជាអ្នកដឹកនាំម្នាក់យ៉ាងឆ្នើម ៕
តើអ្នកដឹកនាំត្រូវជៀសវាងនូវកត្តាអ្វីខ្លះ?